ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ថ្នាំ​ងងុយដេកអាច​នាំ​ឱ្យ​គាំងបេះដូង​ ប្រើ60​គ្រាប់​ក្នុង​1​ឆ្នាំ​អាច​បង្កើន​ហានិភ័យ​គាំងបេះដូង​ដល់​50%

7 ឆ្នាំ មុន

អត្ថបទ​សុខភាព​ថ្មី​មួយ​ដែល​បាន​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ Daily Express របស់​អង់គ្លេស​និយាយ​ថា ថ្នាំ​គ្រាប់​តូច​ល្អិត​ដែល​ជួយ​សម្រួល​ដល់​បុគ្គល​ពិបាក​ក្នុង​ការ​ដេក​លក់​ឈ្មោះ Ambien(​ឈ្មោះ​សមាសធាតុ​គីមី​ផ្សំ​ដើម​ជា Zolpidem)

អត្ថបទ​សុខភាព​ថ្មី​មួយ​ដែល​បាន​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ Daily Express របស់​អង់គ្លេស​និយាយ​ថា ថ្នាំ​គ្រាប់​តូច​ល្អិត​ដែល​ជួយ​សម្រួល​ដល់​បុគ្គល​ពិបាក​ក្នុង​ការ​ដេក​លក់​ឈ្មោះ Ambien(​ឈ្មោះ​សមាសធាតុ​គីមី​ផ្សំ​ដើម​ជា Zolpidem) មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ជា​ប្រចាំ​នៅ​ពេល​ណា​មួ​យ ។

នៅ​ក្នុង​បទ​បង្ហាញ​នា​កិច្ចប្រជុំ​ប្រចាំឆ្នាំ រៀបចំ​ដោយ​សមាគម​ជំងឺ​បេះដូង​អា​មេ​រិ​ក​នៅ​ទីក្រុង​ដា​ឡាស កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​សុខាភិបាល​នៅ​តៃវ៉ាន់​បាន​និយាយ​ថា ថ្នាំ​ងងុយដេក​ដ៏​មាន​ប្រជាប្រិយភាព Ambien អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​គាំងបេះដូង​ដល់​៥០​ភាគរយ ប្រសិនជា​គេ​ប្រើប្រាស់​អស់​៦០​គ្រាប់​ក្នុង​មួយ​ឆ្នាំ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ៖ «​ហានិភ័យ​នៃ​ការ​ងាប់​ជាលិកា​សាច់ដុំ​បេះដូង​បាន​កើនឡើង​យ៉ាង​ស្រួចស្រាល់​នៅ​ពេល​ប៉ះ​ជាមួយ Zolpidem » ។

ចំណែកឯ​ការ​សិក្សា​មួយ​ផ្សេង​ទៀត​ដែល​គេ​យក​មក​ធ្វើ​បទ​បង្ហាញ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ បាន​អះអាង​ថា  ការ​ប្រើប្រាស់​ថ្នាំ Ambien អាច​បង្កើន​ហានិភ័យ Aortic Dissection (​ជា​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ដ៏​គ្រោះថ្នាក់​មួយ​ដែល​សរសៃ​ឈាមក្រហម​សំខាន់​នាំ​ឈាម​ពី​បេះដូង​ទៅ​រាង​កាយ​រហែក ហើយ​បណ្តាល​ឱ្យ​ចេញ​ឈាម​ក្នុង​រាង​កាយ)។

ដោយឡែក ការ​សិក្សា​មួយ​ចំនួន​ទៀត​ក៏​បាន​ភ្ជាប់​ថ្នាំ Ambien ទៅ​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​។ ការ​សិក្សា​មួយ​កាល​ឆ្នាំ​២០១២​បាន​រក​ឃើញ​ថា អត្រា​ស្លាប់​ដោយសារ​ជំងឺ​មហា​រីក​​បាន​កើនឡើង​ខ្ពស់​ក្នុង​ចំណោម​អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​ងងុយដេក ៕