ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានលង់ទឹកស្លា.ប់ ខណៈដែលហក់លេងក្នុងទឹកជាមួយមិត្តភក្តិនៅចំណុចទំនប់ចិត្តសាស្ត្រ ស្ថិតក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា យុវជនរងគ្រោះខាងលើ មានឈ្មោះ ប្រាក់ វិចិត្រ អាយុ១៤ឆ្នាំ មានទីលំនៅភូមិផ្សារត្រាចឃុំលង្វែក ស្រុកកំពង់ត្រឡាច ។

ប្រភពដដែលបានបន្តថា មុនពេលកើត ហេតុយុវជនខាងលើ រួមជាមួយមិត្តភក្តិបានទៅលេងទឹកនៅទំនប់យុទ្ធសាស្រភូមិស្វាយពក ។ ពេលនោះ មិត្តភក្តិបាននាំមួយហក់ទឹកលេង ចំណែកយុវជនខាងលើទំនង ភ្លេចខ្លួនឯងអត់ចេះហែលទឹក ក៏ហក់ទៅដែរស្រាប់តែលង់ទឹកតែម្ដង ។ ពេលយុវជនរងគ្រោះហក់ទៅចូលក្នុងទឹក មិត្តភក្កិមិនបានចាប់អារម្មណ៍ទេ ប៉ុន្តែប្រមាណជាងមួយម៉ោងក្រោយមកទើបដឹងថា បាត់យុវជនខាងលើ ហើយនាំគ្នា មុជរក និងបានប្រទះឃើញស្លាប់បាត់ទៅហើយ ។

ពេលស្រង់ពីក្នុងទឹកមកដាក់លើគោក មន្ត្រីនគរបាល ជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យហើយបានដឹងថា ជនរងគ្រោះពិតជាស្លា.ប់ដោយសារលង់ទឹកមែន និងបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។

តាមការបញ្ជាក់របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ដាយយុវជនរងគ្រោះបានប្រាប់ សមត្ថកិច្ចថាកូនគាត់មិនចេះហែលទឹកនោះទេ៕
ចែករំលែកព័តមាននេះ