ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រមុំចាស់​ម្នាក់ ស្រវឹងស្រាស្រឿងៗ ​ឈរយំ លើ​ស្ពានជ្រោយចង្វារ គេ​សង្ស័យចង់លោតទឹក តែនាងថា ឈរលេង យកខ្យល់អាកាស!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ស្ត្រីម្នាក់ ស្រវឹងស្រាស្រឿងៗ បែកគំនិត មកឈរយំ លើស្ពានជ្រោយចង្វារ ដោយអ្នកឃើញ​ហេតុការណ៍ សង្ស័យថា នាងបម្រុងលោតទឹកបញ្ចប់ជីវិត ក៏ឃាត់ទាន់។…

ភ្នំពេញ៖ ស្ត្រីម្នាក់ ស្រវឹងស្រាស្រឿងៗ បែកគំនិត មកឈរយំ លើស្ពានជ្រោយចង្វារ ដោយអ្នកឃើញ​ហេតុការណ៍ សង្ស័យថា នាងបម្រុងលោតទឹកបញ្ចប់ជីវិត ក៏ឃាត់ទាន់។ តែស្ត្រីក្រមុំចាស់នោះ ប្រាប់ថា នាង​ឈរលេង យកខ្យល់អាកាសប៉ុណ្ណោះ។ ហេតុការណ៍នេះ បាន​កើតឡើង កាលពីម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

ស្ត្រីប៉ុនប៉ងលោតទឹក មិនបានសម្រេចនោះ បានប្រាប់ទាំងភាពលាក់លៀមថា រូបនាង មានអាយុ ៤៥ឆ្នាំ​ហើយ ជាក្រមុំចាស់ បច្ចុប្បន្នស្នាក់នៅ ម្តុំជិតពេទ្យលោកសង្ឃ។

ស្ត្រីដដែលបន្តថា រូបនាង មិនមានវិបត្តិអ្វីនោះទេ។ មុនកើតហេតុ នាងបានផឹក​ស្រាជុំគ្នាជាមួយអ្នកស្គាល់គ្នា អស់តិចតួច។ លុះស្រវឹងស្រឿងៗ ​នាងស្រាប់តែមានអារម្មណ៍ធុញថប់ ក៏ហៅម៉ូតូកង់បី ជិះពីផ្ទះ មកឈប់លើស្ពានជ្រោយចង្វារ គោលបំណងឈរលេងស្រូបយកខ្យល់អាកាស អោយស្រឡះ ខួរក្បាលតែប៉ុណ្ណោះ។

ប៉ុន្តែ​ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់​ថា មុនកើតហេតុ ពួកគាត់បានឃើញស្ត្រីខាងលើ ឈរតោងបង្កាន់ដៃស្ពាន យំតែម្នាក់ឯង ទឹកមុខសោកសៅ។ មើលសភាពនារីនោះ គឺមានបំណងប៉ុនប៉ង ធ្វើអត្ត.ឃា.ត។ ឃើញដូច្នោះ ពួកគាត់ ក៏បាននាំគ្នាចូលទៅជួយឃាត់ និងសួររកមូលហេតុ។ តែស្ត្រីខាងលើ មិននិយាយស្ដីអ្វីទាំងអស់ គិតតែក្តោបមុខ អង្គុយយំ។ ពួកគាត់ក៏សម្រេចឃាត់នារីខាងលើ អោយសមត្ថកិច្ចប៉ុស្តិ៍​នគរបាលសង្កាត់ជ្រោយចង្វារ ជួយអន្តរាគមន៍បន្ត។

ក្រោយកើតហេតុ ស្ត្រីខាងលើ ត្រូវបានសមត្ថកិច្ច និយាយលួងលោម និងទាក់ទងរកសាច់ញាតិ អោយមកទទួល យកនាងត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ