ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន នៅកំពង់សោម នៅតែមានកាំភ្លើង បា.ញ់បោះសេរី នៅឆ្នេរអូរឈើទាល!  

3 ឆ្នាំ មុន
  • ព្រះសីហនុ

​បងប្អូនប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន​ថា មុនកើតហេតុ គេឃើញជនជាតិចិនជាច្រើននាក់ អង្គុយផឹកស៊ី ក្នុងហាងស៊ុបមួយកន្លែង ស្រាប់លឺសំលេងស្នូរកាំភ្លើង ផ្ទុះ ១គ្រាប់ឡើងទៅលើមេឃ…

​បងប្អូនប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន​ថា មុនកើតហេតុ គេឃើញជនជាតិចិនជាច្រើននាក់ អង្គុយផឹកស៊ី ក្នុងហាងស៊ុបមួយកន្លែង ស្រាប់លឺសំលេងស្នូរកាំភ្លើង ផ្ទុះ ១គ្រាប់ឡើងទៅលើមេឃ ហើយក៏ឃើញបក្សពួកជនជាតិចិននោះ រត់ចេញយ៉ាងប្រសាច។ ​ក្នុងនោះ មានជនជាតិចិនម្នាក់ កាន់កាំភ្លើង (អាវុធខ្លី) ក្នុងដៃ ក៏គ្រវែងចូលទឹកសមុទ្រ។

ខេត្តព្រះសីហនុ៖ ករណីផ្ទុះអាវុធ បង្កដោយជនជាតិចិន នៅហាងស៊ុបមួយកន្លែង តាមបណ្ដោយឆ្នេរអូរឈើទាល បានកើតឡើង កាលវេលាម៉ោង ៣ និង៤០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ករណីចិន បាញ់​មេឃនោះ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ ​បានមកដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនជាតិចិនម្នាក់ យកទៅសួរនាំ និងរុករកឃើញកាំភ្លើង (អាវុធខ្លី)មួយដើម​ទៀត ដែលចិនយកទៅលាក់ក្នុងព្រៃស្មៅក្បែរនោះ។ សមត្ថកិច្ច កំពុងតែបន្តការស្រាវ​ជ្រាវ ស្វែងរកបក្សពួកចិន បន្ថែមទៀត។

សមត្ថកិច្ច ក៏បានស្វែងរកកាំភ្លើង(អាវុធខ្លី) ១ដើម ដែលចិន គប់ចូលទឹកសមុទ្រ ដើម្បីយកមកធ្វើជាវត្ថុតាង ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ