ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស ឆ្មក់ចូលសណ្ឋាគារ ខលល័រ ចាប់ចិន ៨នាក់ ពាក់ព័ន្ធករណីចាប់ជម្រិត

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ជនជាតិចិន​ ៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្រ្កាប នៅក្នុងសណ្ឋាគារ ខលល័រ ជាប់ពាក់ព័ន្ធករណីចាប់ជំរិត​។ ប្រតិបត្តិការនេះ បានធ្វើឡើង…

ភ្នំពេញ៖ ជនជាតិចិន​ ៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្រ្កាប នៅក្នុងសណ្ឋាគារ ខលល័រ ជាប់ពាក់ព័ន្ធករណីចាប់ជំរិត​។ ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ ខលល័រ ស្ថិតតាមបណ្ដោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។សមត្ថកិច្ច បានឃាត់ខ្លួនជនជាតិចិន ៨នាក់ ក្នុងនោះ មានស្រីម្នាក់។

សមត្ថកិច្ច បានអោយដឹងថា មុន​ពេលកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសណ្ឋាគារខាងលើ គឺសមត្ថកិច្ច បានទទួលដំណឹងថា ទីតាំងខាងលើ គឺមានករណីចាប់​ជំរិតជនជាតិចិនដូចគ្នា។ ដោយទីតាំងនោះ មានបើកល្បែងស៊ីសងផងនោះ ទើបដល់វេលាយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៨នាក់ ជាជនជាតិចិន យកទៅ​សាកសួរ​នៅផ្នែកជំនាញនៃការិយាល័យ​ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្ដង។ ចំណែក​ទីតាំងខាងលើ ត្រូវបាន​សមត្ថកិច្ច ធ្វើការបិទទ្វារ​ជាបណ្ដោះអាសន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ