ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឈុន ដារ៉ា ត្រូវ​ផ្ទេ​រភារកិច្ច​ទៅ​អគ្គនាយក​ដ្ឋាន​ពន្ធ​នាគា​ ខណៈ​លោក ប្រាជ្ញ សុភី មក​ជា​ប្រធាន​ពន្ធ​នាគារ​ខេត្ត​​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹងត្រែង៖ អគ្គនាយក​ដ្ឋាន​ពន្ទ​នា​គារ បានសម្រេច​ផ្លា​ស់ប្តូ​រប្រធាន​ពន្ធនាគារ​ អនុប្រធាន និង​ប្រធាន​ផ្នែក​សរុប​ចំនួន៥រូប អោយ​ទៅ​បម្រើការ​ងារ​នៅ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ និងជំនួស​ដោយ​ប្រធាន និង​អនុប្រធាន​ពន្ធនាគារ​ថ្មី​ចំនួន២រូប​ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ…


ខេត្ត​ស្ទឹងត្រែង៖ អគ្គនាយក​ដ្ឋាន​ពន្ទ​នា​គារ បានសម្រេច​ផ្លា​ស់ប្តូ​រប្រធាន​ពន្ធនាគារ​ អនុប្រធាន និង​ប្រធាន​ផ្នែក​សរុប​ចំនួន៥រូប អោយ​ទៅ​បម្រើការ​ងារ​នៅ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ និងជំនួស​ដោយ​ប្រធាន និង​អនុប្រធាន​ពន្ធនាគារ​ថ្មី​ចំនួន២រូប​ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ២០២២ នេះ​។

តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​មហាផ្ទៃ​ លេខ៤៨៨.ប្រ.ក ចុះ​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តី​ពី​ការ​ប្រគល់​ភារកិច្ច និង​តែងតាំង​មន្រ្តី​ពន្ធនាគារ បានសម្រេច​តែងតាំង​លោក​ឧត្តម​អគ្គានុរក្សថ្នាក់​លេខ៣ ប្រាជ្ញ សុភី អត្តលេខ ០៣៨៥ ឱ្យ​កាន់​មុខតំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង និង​លោក​វរ​អគ្គានុរក្ស​ថ្នាក់​លេខ១ រិទ្ធិ ឌី​ណា ជា​អនុ​ប្រធាន​​ពន្ធនាគារ ។

​ដោយឡែក​ លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ២ ឈុន ដារ៉ា អត្តលេខ ០៣៣៣ អតីតប្រធាន​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​ពន្ធនាគារ​ចំនួន៤រូប​ផ្សេងទៀត​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​ឱ្យទៅ​បម្រើការ​ងារ​នៅ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ។ ក្នុង​គ្រាដែល​ប្រកាស​ផ្ទេរ​និង​ចូលកាន់​មុខតំណែង​ប្រធាន​អនុប្រធាន​ពន្ធនាគារ​ថ្មី​នោះ​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​ស្ទឹងត្រែង បាន​បង្ហាញ​ពី​ការ​សោក​ស្តាយ​ចំពោះ​ករណី​អ្នកទោស​កំពុង​ជាប់ឃុំ​បាន​ធ្វើ​សកម្មភាព​លួច​ទម្លាយ​ជញ្ជាំង​របស់​ពន្ធនាគារ​ខេត្ត​រត់គេច​ខ្លួន​បាន​មួយរយៈ​ពេល​ខ្លី​កន្លងទៅ​ថ្មីនេះ ប៉ុន្តែ​ត្រូវ​ស្រា​វ
ជ្រាវរក​ឃើញ​និង​ចាប់បាន​មក​វិញ ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ា​ត់​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧ​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ​

​ករណីនេះ​ត្រូវ​ចាត់ទុកជា​មេរៀន​និង​បទពិសោធន៍​ដែល​ប្រធាន អនុប្រធាន​ពន្ធនាគារ​ថ្មី​ទើប​ចូលកាន់​មុខតំណែង​ត្រូវ ពង្រឹង​ការគ្រប់គ្រង​ពន្ធនាគារ​ឲ្យបាន​ម៉ឺងម៉ាត់ ហ្មត់ចត់ ច្បាស់លាស់ និង​មានប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ធានា​បាន​ពី​ករណី​ឆក​ល្វែង ឬ​អស​កម្ម​ផ្សេង​ៗ​កើតមានឡើង​ជា​ថ្មី​៕