ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​ថា ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​ផ្អែក​ទាំងស្រុង​លើ​អា​មេ​រិ​ក

7 ឆ្នាំ មុន

យោង​តាម YONHAP ថា រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​លោក RI YONG HO បាន​ចោទប្រកាន់​អា​មេ​រិ​កថា បំផ្លាញ​ភ័ព្វវាសនា​នៃ​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​អះអាង​ថា ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​

យោង​តាម YONHAP ថា រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​លោក RI YONG HO បាន​ចោទប្រកាន់​អា​មេ​រិ​កថា បំផ្លាញ​ភ័ព្វវាសនា​នៃ​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​អះអាង​ថា ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​ផ្អែក​ទាំងស្រុង​លើ​ក្រុង​វ៉ា​ស៊ី​ន​តោន ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​រៀបចំ​ធ្វើ​ដោយ​ប្រញាប់ប្រញាល់​នា​ថ្ងៃ​ទី​២៦ កក្កដា ក្រោយ​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​នៅ​ទីក្រុង​វៀង​ចន្ទ រដ្ឋធានី​ឡាវ លោក RI YONG HO ក៏​ស្នើ​ផង​ដែរ ឱ្យ​មានការ​ដក​កងទ័ព​អា​មេ​រិ​ក​ទាំងអស់​ចេញពី​កូរ៉េ​ខាងត្បូង ។ លោក​ថា គឺ​នយោបាយ​ប្រទូស្ត​រ៉ា​យ​របស់​សហរដ្ឋ​អា​មេ​រិ​ក ដែល​ធ្វើ​ឱ្យ​សភាពការណ៍​បច្ចុប្បន្ន​ធ្លាក់​ចុះ​ដុនដាប ។ បញ្ហា​ត្រង់​ថា នយោបាយ​ប្រទូស្ត​រ៉ា​យ​របស់​សហរដ្ឋ​អា​មេ​រិ​ក​កាន់តែ​បង្កើន ឧទាហរណ៍​ការ​គាបសង្កត់​ខាង​យោធា​កាន់តែ​ខ្លាំង និង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អា​មេ​រិ​ក ។

ឧទាហរណ៍​មួយទៀត​គឺ​នយោបាយ​ធ្វើ​ឱ្យ​ឯកោ​ខាង​សេដ្ឋកិច្ច​សំដៅ​រារាំង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​យើង ។ ថ្មី​ៗ​នេះ​ទៀត​សហរដ្ឋ​អា​មេ​រិ​ករ​ហូត​ដល់​ប្រព្រឹត្ត​អំពើ​ប្រទូស្ត​រ៉ា​យ​កាន់តែ​ខ្លាំង​គឺ​ប្រមាថ​ដល់​ភាព​ថ្លៃថ្នូរ​របស់​យើង ដោយ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស ។

ពេល​សួរ​ពី​លទ្ធភាព​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី រដ្ឋមន្ត្រី​រូប​នេះ​ថ្លែង​ថា ធ្វើ ឬ​អត់​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​ផ្អែក​ទាំងស្រុង​លើ​ឥរិយាបថ​របស់​សហរដ្ឋ​អា​មេ​រិ​ក ៕