ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសោបបាន​ក្រុមញៀនថ្នាំ៨នាក់ក្នុងស្រុកកែវសីមា

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិ​រី ៖ ក្រុមសកម្ម​គ្រឿ​ង​ញៀន​ចំ​នួ​ន៨នា​ក់ ត្រូវ​​សមត្ថកិច្ច​ស្រុ​ក​កែវសី​មាបង្ក្រាប​និងឃាត់ខ្លួនបាន​​ កាល​ពី​​ថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ២០២២ នៅ​ចំណុច​អង់តែ​នcellcard ( ទឹក​ខួប…

ខេត្តមណ្ឌលគិ​រី ៖ ក្រុមសកម្ម​គ្រឿ​ង​ញៀន​ចំ​នួ​ន៨នា​ក់ ត្រូវ​​សមត្ថកិច្ច​ស្រុ​ក​កែវសី​មាបង្ក្រាប​និងឃាត់ខ្លួនបាន​​ កាល​ពី​​ថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ២០២២ នៅ​ចំណុច​អង់តែ​នcellcard ( ទឹក​ខួប ) ស្ថិត​ក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី​។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន សហការជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការ​រដ្ឋា​នន​គរ​បាល​ស្រុក​កែវសីមា ដោយមានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​ឧត្តមសេនីយ៍​ត្​រី ស៊ុម សោភ័ណ្ឌ​ ស្នងការ​រង​ទទួល​ផែន​គ្រឿងញៀន និង មាន​ការ​​សម្របសម្រួល ពី ឯកឧត្តម ម៉ម វ៉ាន់​ដា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណីជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បាន​ធ្វើការ​ឃាត់ខ្លួ​ន​មនុស្ស​ចំ​នួ​ន ៨នា​ក់ និង ដកហូត​វត្ថុ​តាង​មួយចំនួ​ន​រួមមាន​៖

១/សារធាតុ​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌ស​ថ្លា​ចំ​នួន ១៥កញ្ចប់ ក្នុង​នោះ១២កញ្ចប់​ធំល្មម ៣កញ្ចប់​តូច ។
២/ ថង់​សម្រាប់​វេច​ខ្ចប់​មួយចំនួន
៣/ ម៉ូតូ​ចំនួន ០៤គ្រឿង (១.ម៉ាក ហុង​ដា​ឌ្រីម ពណ៌ខ្មៅ​បិ​ត​ស្គ​ត់ស ពាក់​ស្​លាក​លេ​ខ មណ្ឌលគិរី1A 3056 ២.ម៉ាក​ហុងដា​វេវ​ឆ្លាម ពណ៌ខ្មៅ ពាក់​ស្លាក កំពង់ចាម 1Y 0583 ៣.ម៉ាក​ហុងដាBLADE ពណ៌ក្រហម​ខ្មៅ​គ្មាន​ស្លាក​លេខ ៤.ម៉ាក​ហុងដា​វេវ​ឆ្លាម​គ្មាន​ស្លាក​លេខ)។
៤/ ប្រាក់​រៀល​មួយចំនួន ( មិនទាន់​រាប់ )
៥/ លោហៈ​ពណ៌លឿង​ចំនួន ០២ខ្​សែរ បន្តោង​ចំនួន ២
៦/ លោហៈ​ធាតុ​ពណ៌លឿង​ចំនួន០១ខ្សែ
៧/ លោហៈ​ធាតុ​ពណ៌លឿង ជ​ញ្ជាន​ចំនួន០១ វង់
៨/ ទូរស័ព្ទ​ដៃ​ចំនួន ១១គ្រឿង
៩/ រថយន្ត​ចំនួន ០២គ្រឿង (១.ម៉ាកcamry ឆ្លាម​ពាក់​ស្លាក​លេខ ភ្នំពេញ2K 1350 ២.ម៉ាក​ហ្វ​ត​រេន​ជ័រ​ពណ៌ស​គ្មាន​ស្លាក​លេខ)។
១០/ កាំភ្លើង​កែច្នៃ​ចំនួន ០១ ដើម១១/ កាំបិតស្នៀត ចំនួន០១ ដើម ។
១២/ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន ០២គ្រឿង
១៣/ អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន០១សន្លឹ​ក​។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ចំនួន៨នាក់ កម្លាំង​ជំនាញ​បាន​ធ្វើតេស្ត​រក​មេរោគ​កូ​វីត១៩ ជា​លទ្ធផល​ អវិជ្ជមាន​ទាំង​០៨នាក់ បន្ទាប់ពី​តេ​ស្តរ​ក​កូ​វីដ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវសីមា​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕ ​

អត្ថបទសរសេរ ដោយ