ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ​ផ្តល់​កម្ចី ​៩៥ ​លាន​ដុល្លារ​ដល់​ការ​ប្រើប្រាស់​វ៉ា​ក់សាំង​កូ​វី​ដ-​១៩ សង្គ្រោះ​ជីវិត​ពលរដ្ឋ​ទាំង​ចាស់​ និង​ក្មេង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ប្រាក់​កម្ចី​ចំនួន ៩៥ លាន​ដុល្លារ ដើម្បី​ជួយ​កម្ពុជា​ក្នុង​ដំណើរការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ ​១៩ ដល់​ប្រជាពលរដ្ឋពី​ឆ្នាំ…

រាជធានី​ភ្នំពេញ ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ប្រាក់​កម្ចី​ចំនួន ៩៥ លាន​ដុល្លារ ដើម្បី​ជួយ​កម្ពុជា​ក្នុង​ដំណើរការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ ​១៩ ដល់​ប្រជាពលរដ្ឋពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៣ ។ ហិរញ្ញប្បទាន​សម្រាប់​វ៉ាក់សាំង​នេះ សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច និងការ​ចាក់​វ៉ាក់សាំង​មូលដ្ឋាន​សម្រាប់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​ ។

ក្នុង​សេចក្តី​ប្រកាស​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ​នៅ​ថ្ងៃ​ទី​ ១៥ ​កុម្ភៈ ​ឆ្នាំ ​២០២២ លោក Rikard Elfving អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​សង្គមរបស់ ADB និយាយ​ថា ​«​គម្រោងនេះ​នឹង​ជួយ​កម្ពុជា ​ដើម្បី​សង្គ្រោះ​ជីវិត​ដោយ​កាត់​បន្ថយ​ចំនួន​ករណី​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ និង​បង្កើន​ល្បឿន​នៃការ​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​ពី​ជំងឺ​រាតត្បាត​ ។ ADB ក៏នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​ចំនួន ១​ លាន​ដុល្លារ ផងដែរដើម្បី​ជួយ​កម្ពុជា​បង្កើន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ និង​ផ្គត់ផ្គង់​វ៉ាក់សាំង ព្រមទាំង​កាត់​បន្ថយ​បញ្ហា​ប្រឈម​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​ក្នុង​ចំណោម​ស្ត្រី កុមារី កុមារ​តូច និងក្រុម​ពលរដ្ឋ​ដែល​នៅ​ឆ្ងាយ​»​ ។

ប្រទេស​កម្ពុជា​បាន​ផ្តល់​ចាក់​វ៉ាក់សាំង​យ៉ាង​ពេញលេញ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៨០% នៃ​ប្រជាពលរដ្ឋ​សរុប ១៦,៧ លាន​នាក់​ចាប់តាំងពី​ការ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​ទី ១0 ខែកុម្ភៈ ឆ្នាំ ​២០២១ មក ​។ ជា​មធ្យមពលរដ្ឋ​កម្ពុជា​ច្រើន​ជាង​ម្នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ប្រាំ​នាក់ ឬ ២១,៨% បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ ។

ទោះបីជា​យ៉ាងនេះ​ក្តី ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេសនៅ​តែងាយ​រង​គ្រោះ​ចំពោះ​ការ​កើនឡើង​នៃ​ការ​ឆ្លង​ថ្មី នៃ​មេរោគ​បំប្លែង​ខ្លួន​ដូច​ជា Delta និង Omicron ជាដើម​ ។

កាលពី​ថ្ងៃ​ទី ៨ ខែកក្កដា ឆ្នាំ ២០២០ ADB បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន ២៥០ លាន​ដុល្លារ ដើម្បី​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព សង្គម និង​សេដ្ឋកិច្ច​នៃ ជំងឺ​រាតត្បាត​នេះ​ ។ លើស​ពី​នេះ ADB ក៏​បាន​ផ្តល់​ឧបករណ៍​ការពារ​ខ្លួន​ប្រមាណ ១,៧ លាន​គ្រឿង​ដល់​កម្ពុជា​ក្នុង​ឆ្នាំ ២០២១ ផង​ដែរ​ ។

ចាប់តាំងពី​ឆ្នាំ ២០០៥ មក ADB បាន​គាំទ្រ​គម្រោង​គ្រប់គ្រង​ជំងឺឆ្លង​ក្នុង​តំបន់របស់​ក្រសួង​សុខាភិ​បាល​កម្ពុជា​ ។ នៅ​ខែតុលា ឆ្នាំ ២០២១ ADB បាន​អនុម័ត​ហិរញ្ញប្បទាន​បន្ថែមចំនួន ៣0 លាន​ដុល្លារ​សម្រាប់​គម្រោង​សន្តិសុខ ​សុខភាព​មហា​អនុ​តំបន់​មេគង្គ (Greater Mekong Subregion Health Security Project) ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា ខណៈ​ពេល​មានការ​កើនឡើង​នៃករណី​ជំងឺ​កូ​វី​ដ ១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ