ខេត្តស្ទឹងត្រែង ៖ សត្វផ្សោតនៅអន្លង់កោះឈើទាលដែលនៅសល់មួយក្បាលប៉ុណ្ណោះ បានងា.ប់ផុតពូជដោយសារកន្ទុយរបស់វាបានជាប់មង ។

តាមព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា សត្វផ្សោតបានងា.ប់ពីអន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីព្រឹកព្រហាមថ្ងៃទី១៥ ខែកុម្ភៈ ២០២២នេះ ។ លោក ផយវ ណ្ណា សមាជិកសហគមន៍អេទេសចរណ៍ផ្សោតព្រះរំកិលបានបញ្ជាក់ថា៖ សត្វផ្សោតមួយក្បាលនេះ បានងា.ប់ដោយសារកន្ទុយជាប់មង កាលពេលកន្លងទៅហែលមកចាប់ចំណីមិនបាន ហើយពេលតាមដានពិនិត្យជាក់ស្តែងខ្លួន វាមានដំបៅ និងមានស្ថានភាពស្គមស្គាំងតែម្តង ។
លោកកបន្តថា នៅអន្លង់កោះឈើទាលនេះ បច្ចុប្បន្នសត្វផ្សោតនៅសល់តែមួយក្បាលនេះទេ ។ លោករស់វាសនា ភ្ញៀវទេចរមកពី ស្រុកសន្ទុក ខេត្តកំពង់ធំ បានសម្ដែងការសោកស្ដាយ យ៉ាងពន់ពេក ព្រោះសត្វផ្សោតដ៍កម្រនេះមានតែនៅទន្លេមេគង្គលើតែប៉ុណ្ណោះ ហើយភ្ញៀវទេសចរកំពុងពេញនិយមជិះទូកទស្សនាវាហែលលេងទៅមក ដែលជាចំណែកមួយចំរើឱ្យវិស័យទេសចរណ៍ធម្មជាតិ។
លោកអ៊ន ប៉ោសឿន ប្រធានមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ករណីនេះ ដោយសារតែខាងភាគីឡាវ នៅជិតតំបន់អន្លង់អភិរក្សផ្សោតមិនបានចូលរួមអភិរក្ស ចេះតែមកដាក់មង ដោយមិនគិតពីផលប៉ះពាល់មកដល់សត្វផ្សោត ក្នុងភូមិសាស្ត្រទន្លេមេគង្គនៅជាប់គ្នា៕
ចែករំលែកព័តមាននេះ