ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ! ស្តាប់​​ចម្លើយ​សារភាព​ឃាតករស្រីដ៏កំណាច​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​សេចក្តីរាយការណ៍បន្ត​ឱ្យ​ដឹងទៀតថា យោង​​​តាម​ចម្លើយ​​សារ​ភាព​​របស់​​​ស្ត្រីសង្ស័យ​​ជាឃាតករ​​សម្លា.ប់​មិត្តភក្តិ​ ប្លន់​​យក​លុយ​ មាសប្រាក់ និង​ម៉ូតូ​​នៅ​​ក្នុង​តំបន់​ទេសចរណ៍​ទន្លេ​បាទី កាលពី​​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ត្រូវ​សមត្ថ​​កិច្ច​នគរ​បាល​ខេត្ត​តា កែវ ​សហការ​ជាមួយសមត្ថ​​កិច្ច​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​​នាំ​​ស្ត្រី​​សង្ស័យស្វែងរក​ម៉ូតូ​​របស់​​ជន​រង​គ្រោះ ​ដែល​បាន​​ដាក់បញ្ចាំ​នៅ

រាជធានី​ភ្នំពេញ​ ៖ ​សេចក្តីរាយការណ៍បន្ត​ឱ្យ​ដឹងទៀតថា យោង​​​តាម​ចម្លើយ​​សារ​ភាព​​របស់​​​ស្ត្រីសង្ស័យ​​ជាឃាតករ​​សម្លាប់​មិត្តភក្តិ​ ប្លន់​​យក​លុយ​ មាសប្រាក់ និង​ម៉ូតូ​​នៅ​​ក្នុង​តំបន់​ទេសចរណ៍​ទន្លេ​បាទី កាលពី​​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ត្រូវ​សមត្ថ​​កិច្ច​នគរ​បាល​ខេត្ត​តា កែវ ​សហការ​ជាមួយសមត្ថ​​កិច្ច​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​​នាំ​​ស្ត្រី​​សង្ស័យស្វែងរក​ម៉ូតូ​​របស់​​ជន​រង​គ្រោះ ​ដែល​បាន​​ដាក់បញ្ចាំ​នៅ កាស៊ី​ណូ ដែល​លទ្ធផល​នៅ​មិន​ទាន់​រកឃើញ ។

​ប្រភពឱ្យ​ដឹងថា ស្ត្រី​សង្ស័យ​សម្លាប់​មិត្ត​ភក្តិ​ទម្លាក់​​ក្នុងទឹក​នៅ​តំបន់​ទេសចរណ៍​ទន្លេបាទី​នោះ​ ​ឈ្មោះសាត មក​រា ហៅស្រី​នី ​អាយុ​២៥​ឆ្នាំ ​​​ជា​ប្រពន្ធ​ចុង​​អង្គរក្ស​ម្នាក់ ស្នាក់​នៅផ្ទះ​​ជួល ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​ភាគី​​ខាងនារី​​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ​ជា សុ​ជាតិ ​អាយុ​២២​​ឆ្នាំ ​​ជា​និស្សិត​ឆ្នាំ​ទី​៣ ​ផ្នែក​អក្ស​សាស្ត្រ​អង់គ្លេស និង​ជា​បុគ្គលិក​បណ្តែត​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​អន្តរជាតិ​អាស៊ាន​ភ្នំពេញ ​​ស្នាក់​នៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ខេត្តកណ្តាល ។

ស្ត្រី​សង្ស័យ​ត្រូវ​សមត្ថ​​កិច្ច​​ខេត្ត​តា​កែវ​​ ​ស្រាវជ្រាវរហូត​​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ នៅ​ក្នុង​ផ្សារ​តានី ស្រុក អង្គរ​ជ័យ ខេត្តកំពត ក្រោយ​ពី​​​គេចខ្លួន​​ជិត​មួយ​ស​ប្តា​ហ៍​មក​នោះ ។

​ក្រោយ​ពី​សមត្ថ​កិច្ច​​​ឃាត់ខ្លួន ​ស្ត្រី​​សង្ស័យ​ក៏បាន​ឆ្លើយ​សារភាព​​ថា ខ្លួន​ជា​​មនុស្ស​ស្រី​ម្នាក់ ​គ្មាន​មុខរបរ​ពិត​ប្រាកដ​ទេ  ក៏​ប៉ុន្តែ​​ចេះ​តែ​ដើរ​ស្វែងរក​ការងារ​​ធ្វើ ​ក៏​បាន​ជួប​បុរស្ស​ម្នាក់​ជា​អង្គរក្ស ហើយ​យក​​ធ្វើ​ជាស​ង្សា និង​បាន​រួមរស់​ស្នាក់​អាស្រ័យដើរ​លេង​ជាមួយ​គ្នា​រយៈ​ពេល​១​ឆ្នាំ ក្រោយមក​ក៏​បែកបាក់​សង្សា​នោះ​វិញ តែ​ទោះជា​យ៉ាងណា​ នៅ​លប​ជួប​គ្នាម្តង​ៗ​ក្នុង​កាស៊ីណូ ។

ស្ត្រី​​សង្ស័​យ​​​រៀបរាប់​​​ទៀត​​ថា ​ពួក​គេ​តែងតែ​ចូល​លេង​ល្បែង​នៅ​កាស៊ីណូ និង​លេង​មិន​ដែល​បាន​​លុយ​មក​ផ្ទះ​ ច្រើន​តែ​វេច​លុយ​ពី​ផ្ទះ​ទៅ​​លេងរហូត​គ្មាន​លុយ​​ហោប៉ៅ​ ហើយក៏បាន​​បែកបាក់​គ្នាជាមួយ​សង្សារនោះ ។ ក្រោយ​ពី​បែកបាក់​សង្សា​រ ខ្លួន​បាន​ងាក​ទៅ​រាប់​អាន​​ជន​រង​គ្រោះ ​(​នារីដែលស្លាប់​) ​ដែល​ខ្លួន​បាន​ជួល​ផ្ទះ​ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា​ ។

​នៅ​ពេល​រាប់អាន​ឈ្មោះ​ជាតិ (នារីរងគ្រោះ) ធ្វើ​ជា​មិត្ត​ភ​ក្តិ ​គេ​តែងតែ​បបួល​គ្នា​ដើរ​លេង នៅ​ពេល​ជន​រង​គ្រោះ​​សំរាក​ពី​ការងារ រហូត​ស្គាល់ចិត្តថ្លើម​គ្នា​ច្បាស់​ ។ ថ្ងៃមួយ​ ខ្លួន​ចាញ់ល្បែង​អស់ប្រាក់​ចាយ​ ក៏​កើតជា​គំ​និ​តរៀបគម្រោង​វាយ​សម្លាប់​ជនរងគ្រោះ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ ទុក​ដោះស្រាយ​បញ្ហា​​ទាល់ច្រក​មួយ​គ្រាៗ បន្ទាប់​សម្លឹង​ឃើញ​ជន​រង​គ្រោះ​មាន​លុយកាក់ និង​គ្រឿងអលង្កា​រ​ជាប់​ខ្លួនច្រើន ។

គម្រោង​ការ​​សម្លាប់​នៅ​ថ្ងៃ​ទី​១៩ កក្កដា ២០១៦ ខ្លួន​បាន​រក​​កាំ​បិត​បុ័ងតោ​ សំលៀង​​យ៉ាង​មុត​​ដាក់​ចូល​ក្នុង​កាបូបស្ពាយ ហើយ​បបួល អា​ជាតិ (នារីរងគ្រោះ) ​ថា នាំគ្នា​ទៅ​​លំហែកាយ​លេង​​នៅ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី ​ហើយ​​សម្លាប់​​ចោល​ប្លន់​យក​ទ្រព្យសម្បត្តិតែ​ម្តង ។

ពេល​ទៅ​ដល់ ​ពួក​គេ​បាន​ជួល​រោង​មួយ​​កន្លែង​ នៅ​លើ​ទឹក​អង្គុយ និង​ដេក​​លេង ។ មួយសន្ទុះ​ជន​រង​គ្រោះ ​ក៏​ដេក​លក់ ពេល​នោះ​ខ្លួន​មាន​ឱ​កាស​ បាន​យក​កាំបិត​បុ័ងតោ​ ចេញពី​កាបូប​ស្ពាយ កាប់​ត្រង់.​ក​ជន​រង​គ្រោះ ជា​ច្រើន​កាំបិត បណ្តាល​​ឱ្យ​ប្រកាច់​ស្លាប់ ក្នុង​ថ្លុក​ឈាម ។ ក្រោយ​ពី​ដឹង​ថា ​​​ស្លាប់​ហើយ ខ្លួន​បាន​ដោះ​យក​គ្រឿងអលង្ការ មាន​​កងដៃ ខ្សែ​.ក លុយកាក់ រួច​អូស​ជន​រង​គ្រោះ​ទម្លាក់​ទឹក​ទន្លេ​បាទី និង​​​យ​ក​​ម៉ូតូមួយ​​គ្រឿង ​ជិះ​គេចខ្លួន​មក​កាន់​ផ្ទះ​ជួលវិញ ។

នៅ​​ល្ងាច​ថ្ងៃ​ដដែល​នោះ​ខ្លួន ​(​ជនសង្ស័យ​)​ បាន​យ​ក​គ្រឿងអលង្កា​រ​ទៅ​លក់​នៅ​ផ្សារ​ក្នុង​ក្រុង​តា​ខ្មៅ ហើយ​យប់​នោះ​ បាន​ជិះ​ម៉ូតូ​ទៅ​រក​​ជួប​សង្សារ​ និង​បាន​ទៅ​លេងល្បែង​ នៅ​កាស៊ីណូ​ក្នុង​រាជធានី​ភ្នំពេញ ។ ពេល​លេង​ចាញ់​អស់ប្រាក់​ពី​ខ្លួន (​ជនសង្ស័យ​មិន​បាន​បញ្ជាក់​លំអិត​លុយ​ប៉ុន្មាន​នោះ​ទេ​)​ ក៏​សម្រេចចិត្ត​ដាក់បញ្ចាំ​ម៉ូតូ​១​គ្រឿង​រប​ស់ជន​រង​គ្រោះ​នោះ​ទៀត បាន​ប្រាក់​ពី​ការ​​បញ្ចាំ​ម៉ូតូ​ភ្លាម នៅ​ពេល​ជិត​ភ្លឺ​សង​គេ​​ខ្លះ ​ទុក​ខ្លះ ដើម្បី​គេចខ្លួន ។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា គេ​បាន​ជិះ​រថយន្ត​ទៅ​ប៉ោយ​​ប៉ែ​ត និង​បម្រុង​​ឆ្លង​​ព្រំ​ដែន​ទៅ​ថៃ ប៉ុន្តែ​ដោយសារ​សោហ៊ុយ​​តិចតួច​ពេក មិន​អាច​គេចខ្លួន​បាន ​​​ក៏​សម្រាក​ទីនោះ​២-៣​ថ្ងៃ ក៏​វិល​មក​បម្រុង​​ចូល​ស្រុក​វិញ ហើយ​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​តែ​ម្តង​ទៅ ។ ខ្លួន​មិន​បាន​គិត​ដល់​ថា សមត្ថកិច្ច​ដឹង​ពី​គម្រោងខ្លួន​ធ្វើ​សកម្មភាព​កាប់សម្លាប់​មិត្ត​ភ​ក្តិ​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ​ទេ ចូល​មកនេះ​ ស្មាន​តែ​សមត្ថ​កិច្ច​មិនដឹង ​ក៏​ត្រូវ​ចាប់ខ្លួន ។

គួរ​បញ្ជាក់​ទៀត​ថា កាលពី​ថ្ងៃ​ទី​២០ កក្កដា ២០១៦ នៅ​មណ្ឌល​កម្សាន្ត​ទន្លេបាទី​ គេ​បាន​ប្រទះ​ឃើញ​ឈាម​​មនុស្ស​ក្រហមច្រាល​នៅ​លើកម្រាល​​ក្នុង​រោង​លំហែកាយ​មួយ ។ ពេល​នោះ ​គេ​ក៏​បាន​ចុះ​រាវ​ក្នុង​ទឹក ​ក៏​ប្រទះ​ឃើញ​សាក​សព​នារី​ម្នាក់​ ត្រូវ​គេ​កាប់​ត្រង់​.ក និង​ក្បាល​ជា​ច្រើន​កាំ​បិត ហើយ​បាន​រាយការណ៍​ទៅ​សមត្ថ​កិច្ច ភ្លាម​នោះ​ សាកសព​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ ប៉ុន្តែ​ក្រោយមក​ក្រុម​សាច់ញាតិ​ បានស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​បាន​យក​សាកសព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

នៅ​ថ្ងៃ​ទី​២៥ កក្កដា សមត្ថ​កិច្ច​​​ខេត្តតាកែវស្រាវជ្រាវ​ចាប់ខ្លួន​ស្ត្រី​ជា​ឃាតករ​​​នោះ​ ។ សមត្ត​កិច្ច​បាន​កំណត់​បទល្មើស​តាម​ចម្លើយ​ជនសង្ស័យ​ថា ករណីខាងលើ​នេះ ជា​អំពើ​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំ​បូ​ង​ខេត្ត តាមនី​តិ​វិធី ។

លទ្ធផល​ចុង​ក្រោយ​​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ កក្កដា នេះ​ សមត្ត​កិច្ច សហការ​វែកមុខ​រក​អ្នក​ទទួលផល​ចោរកម្ម​ (​អ្នក​បញ្ចាំ​ម៉ូតូ​)​ នៅ​កា​ស៊ីណូ​នោះមិន​ទាន់​ឃើញ​ទេ ប៉ុន្តែ​បាន​ស្គាល់​អត្តសញ្ញាណ​អ្នក​ទទួល​បញ្ចាំ​ហើយ ដូច្នោះ​ សមត្ថ​កិច្ច​នគរបាល​ខេត្តតាកែវ​ បាន​នាំ​ស្ត្រី​សង្ស័យ​ទៅ​វិញ និង​ទុក​ពេល​ឱ្យ​សមត្ថ​​កិច្ច​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវបន្ត ដើម្បី​ឈាន​ដល់​ការ​ដកហូត​យក​ម៉ូតូ​ជន​រង​គ្រោះជា​វត្ថុ​តាង​មក​​វិញ ។