ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់៣យ៉ាង ធ្វើ​ឱ្យអ្នកប្រឈមនឹងមហារីកជាងមនុស្សធម្មតា

3 ឆ្នាំ មុន

កត្តាហានិភ័យនៃជំងឺមហារីក រួមមានការប៉ះពាល់នឹងសារធាតុគីមី ឬសារធាតុគ្រោះថ្នាក់ផ្សេងទៀត ក៏ដូចជាទម្លាប់មួយចំនួន។ ខណៈពេលដែលកត្តាហានិភ័យមួយចំនួនមិនអាចជៀសវាងបាន ទម្លាប់មួយចំនួនដែលបង្កើនភាពងាយនឹងកើតជំងឺមហារីក គឺជារឿងដែលស្ថិតក្នុងការគ្រប់គ្រងរបស់អ្នក ហើយនៅពេលដែលទម្លាប់ទាំងនេះត្រូវបានត្រួតពិនិត្យ អ្នកអាចជៀសបានពីការកើតមហារីកមួយភាគធំ។ ១….

កត្តាហានិភ័យនៃជំងឺមហារីក រួមមានការប៉ះពាល់នឹងសារធាតុគីមី ឬសារធាតុគ្រោះថ្នាក់ផ្សេងទៀត ក៏ដូចជាទម្លាប់មួយចំនួន។ ខណៈពេលដែលកត្តាហានិភ័យមួយចំនួនមិនអាចជៀសវាងបាន ទម្លាប់មួយចំនួនដែលបង្កើនភាពងាយនឹងកើតជំងឺមហារីក គឺជារឿងដែលស្ថិតក្នុងការគ្រប់គ្រងរបស់អ្នក ហើយនៅពេលដែលទម្លាប់ទាំងនេះត្រូវបានត្រួតពិនិត្យ អ្នកអាចជៀសបានពីការកើតមហារីកមួយភាគធំ។

១. ការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក

សុរាគឺជាសារធាតុបង្កមហារីករបស់មនុស្ស។ នៅពេលដែលជាតិអាល់កុលចូលក្នុងរាងកាយ វាត្រូវបានបំបែកទៅជាសារធាតុអាសេតាល់ដេអ៊ីត (acetaldehyde) ដែលជាសារធាតុគីមីដែលបំផ្លាញ DNA។ ការខូចខាតនេះអាចនាំទៅដល់ការរីកធំធាត់នៃកោសិកា បង្កើតជាដុំសាច់មហារីក។ ការកាត់ផ្តាច់ជាតិអាល់កុលទាំងស្រុង គឺត្រូវបានណែនាំយ៉ាងខ្លាំង ប៉ុន្តែសម្រាប់អ្នកដែលយល់ថាវាមិនអាចទៅរួចទេក្នុងការធ្វើបែបនេះ ការប្រើប្រាស់គ្រឿងស្រវឹងគួរតែត្រូវបានកាត់បន្ថយដល់កម្រិតអប្បបរមាបំផុត។ ការផឹកស្រាអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកមាត់ បំពង់ក បំពង់អាហារ ថ្លើម និងសុដន់។

២. ការជក់បារី

ការជក់បារីនៅតែជាមូលហេតុចម្បងមួយនៃជំងឺមហារីក។ ការជក់បារីធ្វើឱ្យខូចសុខភាពជាទូទៅ និងបង្កើនហានិភ័យនៃជំងឺមហារីកនៅក្នុងផ្នែកជាច្រើននៃរាងកាយ រួមទាំងខួរឆ្អឹង សួត តម្រងនោម មាត់ស្បូន លំពែង បំពង់ក បំពង់អាហារ ប្លោកនោម និងជាច្រើនទៀត។

៣. កង្វះលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណជាទៀងទាត់មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពទូទៅរបស់មនុស្សម្នាក់ៗ រួមទាំងកាត់បន្ថយឱកាសនៃការវិវត្តទៅជាជំងឺមហារីកផងដែរ។ អ្នក​ដែល​ធ្វើ​សកម្មភាព​រាង​កាយ​ទៀងទាត់ មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ទាប​ជាង​អ្នក​ដែល​រស់​នៅបែបខ្ជិលច្រអុស។ ការធ្វើលំហាត់ប្រាណជាទៀងទាត់មានឥទ្ធិពលវិជ្ជមានទៅលើការទប់ស្កាត់ជំងឺមហារីកសុដន់ និងស្បូន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ