ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអារម្មណ៍ក្តៅជាប់រហូត តើមកពីអ្វី?

2 ឆ្នាំ មុន

ប្រសិនបើអ្នកមិនបានស្លៀកពាក់ច្រើនជាន់ និងមិនស្ថិតក្រោមអាកាសធាតុ ឬបរិយាកាសក្ដៅអ្វីផង ក៏នៅតែមានអារម្មណ៍ក្ដៅដែរនោះ វាប្រាកដជាបណ្ដាលមកពីបញ្ហាណាមួយមិនខាន។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីស្ថានភាពសុខភាព៣យ៉ាង ដែលធ្វើឱ្យអ្នកមានអារម្មណ៍ក្តៅជាប់។ ១. ជិតអស់រដូវ អារម្មណ៍ក្ដៅភាយៗពីមួយពេលទៅមួយពេល មិនមែនជារឿងប្លែកអ្វីឡើយសម្រាប់ស្ត្រី​ដែលមានវ័យចន្លោះពី ៤០ ទៅ ៥០ ឆ្នាំ នោះក៏ព្រោះតែបញ្ហានេះផ្សារភ្ជាប់នឹងការអស់រដូវ ឬជារោគសញ្ញាមុនពេលអស់រដូវ…

ប្រសិនបើអ្នកមិនបានស្លៀកពាក់ច្រើនជាន់ និងមិនស្ថិតក្រោមអាកាសធាតុ ឬបរិយាកាសក្ដៅអ្វីផង ក៏នៅតែមានអារម្មណ៍ក្ដៅដែរនោះ វាប្រាកដជាបណ្ដាលមកពីបញ្ហាណាមួយមិនខាន។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីស្ថានភាពសុខភាព៣យ៉ាង ដែលធ្វើឱ្យអ្នកមានអារម្មណ៍ក្តៅជាប់។

១. ជិតអស់រដូវ

អារម្មណ៍ក្ដៅភាយៗពីមួយពេលទៅមួយពេល មិនមែនជារឿងប្លែកអ្វីឡើយសម្រាប់ស្ត្រី​ដែលមានវ័យចន្លោះពី ៤០ ទៅ ៥០ ឆ្នាំ នោះក៏ព្រោះតែបញ្ហានេះផ្សារភ្ជាប់នឹងការអស់រដូវ ឬជារោគសញ្ញាមុនពេលអស់រដូវ ដែលអាចកើតឡើងរយៈពេល ២ ទៅ ៣ ឆ្នាំមុនពេលអស់រដូវតែម្ដង។ យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា អាការៈក្ដៅភាយៗនេះអាចបណ្ដាលមកពីអតុល្យភាពនៃអរម៉ូននៅក្នុងរាងកាយរបស់ស្រ្តី។ 

២. មានការចម្លងមេរោគ

នៅរាល់ពេលអ្នកឆ្លងមេរោគណាមួយដូចជំងឺផ្ដាសាយ នោះរាងកាយនឹងបង្កើនសីតុណ្ហភាពស្នូលដើម្បីជួយកោសិកាប្រព័ន្ធភាពស៊ាំកម្ចាត់ ពពួកមេរោគបាក់តេរី ដែលចូលមកឈ្លានពានក្នុងរាងកាយ។ ហើយការបង្កើនសីតុណ្ហភាពស្នូលនេះហើយដែលធ្វើអោយអ្នកមានអារម្មណ៍ក្ដៅ។ គ្រុនក្ដៅដោយសារការឆ្លងមេរោគណាមួយអាចមានរយៈពេលយូរពី ២ ឬ ៣ ថ្ងៃដល់មួយសប្តាហ៍។ 

៣. ខ្វះជាតិស្ករ

ការខ្វះជាតិស្ករក្នុងរាងកាយ គឺកើតឡើងនៅពេលកម្រិតនៃជាតិស្ករក្នុងឈាមធ្លាក់ចុះទៅៗ។ ពេលនោះរាងកាយនឹងបង្កើតអរម៉ូនអាតេ្រណាលីន (adrenaline) ដើម្បីទប់ទល់នឹងបញ្ហាដែលនាំអោយអ្នកមានអារម្មណ៍ក្ដៅ។ ក្រៅពីមានអារម្មណ៍ក្ដៅ ជំងឺខ្វះជាតិស្ករក្នុងឈាមក៏អមមកជាមួយនូវអាការៈមួយចំនួនទៀតដូចជាឃ្លាន ញ័រដៃ បែកញើសហួសប្រមាណ វិលមុខ ឈឺក្បាល ឆាប់ខឹង និងថប់បារម្ភ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ