ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​មុខ​មិន​បាន​ កា.ប់​មួយ​ដាវ​ត្រូវ​ក្បាល​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​ពីរ​នាក់​ដែល​បាន​ប្រើ​ដាវ​កា​.​ប់​ទៅ​លើ​ភាគី​ម្ខាង​ទៀត ត្រូវ​ក្បាល បណ្ដាល​ឲ្យ​រង​របួសធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ ២០២២ ដើម្បី​សួរនាំ​រក​មូលហេតុ…

ខេត្តកំពង់ចាម ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​ពីរ​នាក់​ដែល​បាន​ប្រើ​ដាវ​កា​.​ប់​ទៅ​លើ​ភាគី​ម្ខាង​ទៀត ត្រូវ​ក្បាល បណ្ដាល​ឲ្យ​រង​របួសធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ ២០២២ ដើម្បី​សួរនាំ​រក​មូលហេតុ ។

មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បញ្ជូន​អ្នក​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ជាមួយ​នោះ​ភាគី​ខាង​រង​គ្រោះ​ឈ្មោះ យូរ អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ទំ​ព្រ​ង ឃុំ​ត្រប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ ២០២២ ពាក្យបណ្ដឹង​មក​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តាម​វែកមុខ​ជន​ដៃដល់ ដែល​បាន​កាប់​អ្នក​រង​គ្រោះ​ដោយ​មិន​រើសមុខ ។ ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​អធិការ​នគរបាល​ស្រុក​ក៏​បាន​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​ផង​ដែរ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​រំលឹក​ថា នៅ​ថ្ងៃ​ទី​១២ ខែកុម្ភ​: ឆ្នាំ​២០២២ វេលា​ម៉ោង​១១​យប់​ជាង នៅ​ចំណុច​ភូមិ​ទំ​ព្រ​ង ឃុំ​ត្រប់ ស្រុក​បា​ធា​យ ក្រុម​ជន​រង​គ្រោះ​មាន​គ្នា​បី​ទៅ​បួន​នាក់​បាន​អង្គុយ​ហូប​ចុក បន្ទាប់​មក​ក្រុម​ជន​ដៃដល់​ដែល​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​កាត់​កន្លែង​នោះ ហើយ​អ្នក​រង​គ្រោះ​បាន​សម្លឹង​មើល ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ក្មេង​ទំនើង​ទាំង​២​នាក់ ជិះ​ម៉ូតូ​បត់​មក​ក្រោយ ហើយ​ទាញ​ដាវ​កា​.​ប់​ទៅ​លើ​ក្បាល​ជន​រង​គ្រោះ​ត្រូវ​មួយ​ដាវ រួច​ជិះ​គេចខ្លួន​ទៅ​បាត់ ។

តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ក៏​ដូច​ជា កម្លាំង​មូលដ្ឋាន​ជន​ទាំងនេះ​ជាប់ចោទ​បទ​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រើប្រាស់​អាវុធ (​ដាវ ) មួយ​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ ១.​ឈ្មោះ សាក់ សេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ត្រប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

២.​ឈ្មោះ​ដេ​ម នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ត្រប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។ ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​យក​ដាវ​កា​.​ប់​ទៅ​លើ​ឈ្មោះ ចក់ ធី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ទំ​ព្រ​ង ឃុំ​ត្រប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម បណ្ដាល​ឲ្យ​រង​របួស​មួយ​កន្លែង​ចំ​ក្បាល​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម​នោះ​បាន​ធ្វើការ​ស្រាវជ្រាវ និង​តាម​រយៈ​ទទួល​បណ្ដឹង​ពី​ភាគី​រង​គ្រោះ​ធ្វើ​អោយ​ស្គាល់​អត្តសញ្ញាណ​ក្រុម​ក្មេង​ទំនើង​ឈាន​រហូត​ដល់​ចាប់ខ្លួន​បាន​ទាំង​ពីរ​នាក់​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ​។ តាម​រយៈ​ការ​ធ្វើតេស្ត​ជន​ទាំង​ពីរ​នាក់​មិន​មាន​សារធាតុ​មាននៅ​ក្នុង​ខ្លួន​នោះ​ទេ ។
មក​ដល់​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ ជន​ទាំងនេះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ