អ្នកភាវនានៅមាត់សមុទ្រ១០នាក់ត្រូវស្លា.ប់ ក្រោយត្រូវរលកសមុទ្រធំៗនាំយកទៅ
យោងតាមប៉ូលិសបានឱ្យដឹងថា ជនជាតិឥណ្ដូណេស៊ីយ៉ាងតិច១០នាក់ដែលទៅភាវនា នៅកន្លែងកម្សាន្តមាត់សមុទ្រមួយបានត្រូវស្លា.ប់ កាលពីយប់
យោងតាមប៉ូលិសបានឱ្យដឹងថា ជនជាតិឥណ្ដូណេស៊ីយ៉ាងតិច១០នាក់ដែលទៅភាវនា នៅកន្លែងកម្សាន្តមាត់សមុទ្រមួយបានត្រូវស្លា.ប់ កាលពីយប់
ប្រទេសឥណ្ឌូណេស៊ី ៖ យោងតាមប៉ូលិសបានឱ្យដឹងថា ជនជាតិឥណ្ដូណេស៊ីយ៉ាងតិច១០នាក់ដែលទៅភាវនា នៅកន្លែងកម្សាន្តមាត់សមុទ្រមួយបានត្រូវស្លា.ប់ កាលពីយប់ថ្ងៃទី១៣ មកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសាររលកសមុទ្រធំៗនាំយកទៅ។
រលកសមុទ្រធំៗបានបោកនាំយកជនជាតិឥណ្ឌូណេស៊ីទាំង១០នាក់នោះ។ ពួកគេស្ថិតក្នុងចំណោមមនុស្សមួយក្រុមមានគ្នាប្រមាណជា២៣នាក់ ដែលទៅភាវនានៅកន្លែងកម្សាន្តមាត់សមុទ្រ PAYANGAN ក្នុងខេត្តជ្វាខាងកើត។ ប្រមុខប៉ូលិសមូលដ្ឋាន១រូបគូសបញ្ជាក់ថា ពួកគេស្ថិតនៅក្បែរទឹកសមុទ្រពេក ហើយមិនអាចសង្គ្រោះបានពេលរលកធំៗវាយប្រហា.រ បោកច្រាំង ហើយនាំពួកគេយកទៅ។ សាកស.ពមនុស្ស១០នាក់ត្រូវបានស្រង់ចេញពីទឹកសមុទ្រ និងមនុស្ស១២នាក់ទៀត ត្រូវបានជួយសង្គ្រោះ។ បុរសម្នាក់អាយុ៤០ឆ្នាំនៅតែបាត់ខ្លួន។
ចំណែកមេបញ្ជាការយោធាតំបន់ BATARA PANGARIBUAN បានថ្លែងប្រាប់ទូរទស្សន៍ TVOne ថា កន្លែងកម្សាន្តមាត់សមុទ្រនោះ តាមធម្មតាត្រូវយាមការពារ និងបិទ ពេលរាត្រីកាលមកដល់ តែក្រុមអ្នកភាវនានេះអាចចូលទៅបាន។ អាជ្ញាធរបានស្នើដល់បណ្ដាអ្នកទេសចរ កុំឲ្យចុះលេងទឹក ឬកុំទៅក្បែរទឹកខ្លាំងពេក មកពីគ្រោះថ្នាក់នៃរលកធំៗ។
កាលពីឆ្នាំទៅមិញ អ្នកទេសចរឥណ្ដូណេស៊ីចំនួន២នាក់បានត្រូវស្លា.ប់ បន្ទាប់ពីរលកធំបោកនាំំយកទៅ នៅកន្លែងកម្សាន្តមាត់សមុទ្រ ស្រុក MALANG ភាគខាងកើតកោះជ្វា៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ