ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​ទម្លាក់​លុយ ១០០ លាន​ដុល្លារ​អា​មេ​រិ​ក ទៀត​ឱ្យ SMEs ខ្ចី​ ក្នុង​អត្រា​ការ​ប្រាក់​ទាប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ស្តារ​ស្ថានភាព​អាជីវកម្ម និង​សកម្ម​ធុរកិច្ច ជា​ពិសេស​សកម្មភាព​សេដ្ឋ កិច្ច លើ​គ្រប់​វិស័យ​ឱ្យ​មាន​សន្ទុះ​ឡើង​វិញ​រាជរដ្ឋាភិបាល​បាន​បន្ថែម​នូវ​មូលនិធិ​ប្រមាណ ១០០ លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ស្តារ​ស្ថានភាព​អាជីវកម្ម និង​សកម្ម​ធុរកិច្ច ជា​ពិសេស​សកម្មភាព​សេដ្ឋ កិច្ច លើ​គ្រប់​វិស័យ​ឱ្យ​មាន​សន្ទុះ​ឡើង​វិញ​រាជរដ្ឋាភិបាល​បាន​បន្ថែម​នូវ​មូលនិធិ​ប្រមាណ ១០០ លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង​ធនាគារ​សហគ្រាស ធុន​តូច និង​មធ្យម​កម្ពុជា ។

ក្នុង​ពិធី​ផ្សព្វផ្សាយ​បន្ថែម​នៅ​មូលនិធិ​សម្រាប់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា នៅ​ថ្ងៃ​ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យ​ដឹង​ថា ការ​បន្ថែម​មូលនិធិ​ចំនួន ១០០ លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ពេល​នេះ គឺ​មាន​គោលបំណង​ទ្រទ្រង់ និង​ស្តារ​ស្ថានភាព​អាជីវ កម្ម និង​សកម្ម​ធុរកិច្ច ជា​ពិសេស​សកម្មភាព​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឱ្យ​មាន​សន្ទុះ​ឡើង​វិញ បន្ទាប់​ពី​រង​នៅ​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ ១៩ ។ ការណ៍​នេះ​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​វត្ត​នៈភា​ព​ថ្មី មួយទៀត​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ប្រចាំ​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​បរិ​ការ​ប្រយុទ្ធ​ប្រឆាំង និង​វិបត្តិ​ជំងឺ​កូ​វី​ដ ១៩ បន្ទាប់​ពី​បាន​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​ចំនួន ១០ ជុំ​បានជា​បន្តបន្ទាប់ ។

មូលនិធិ​ដែល​ត្រូវ​បាន​បន្ថែម​នឹង​ធ្វើការ​បែងចែក​ជា​ពីរ​មុខសញ្ញា​ដោយ​ផ្តល់​ជូន​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ចំនួន ៥០ លាន​ដុល្លារ​អា​មេ​រិ​ក និង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ៥០ លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ប្រើប្រាស់​ក្នុង​ទិស​ដៅ​គាំំ​ទ្រ​ដល់​សកម្មភាព របស់ SMEs ដែល​កំពុង​មាន​តម្រូវការ​ហិរញ្ញវត្ថុ ដល់​ការ​គាំំ​ទ្រ​ទៅ​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ការ​ចិញ្ចឹមសត្វ​, ការ​ដាំ​ដុះ​បន្លែ​ដំណាំ​ក៏​ដូច​ជា​ផ្តល់​ការ​គាំំ​ទ្រ​ទៅ​ដល់​យន្តការ​សហ​ហិរញ្ញ​ប្ប ទាន​ចែករំលែក​ហានិភ័យ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នេះ​បើ​ការ​ឱ្យ​របស់​មន្ត្រី ។

ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាលកម្ពុជា កាលពី​ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ ២០១៩ និង​ទទួល​បាន​អាជ្ញា​បណ្ណ​ជា​ផ្លូវការ​ពី​ធនាគារ ជាតិ នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារពាណិជ្ជ ។

លោក​បណ្ឌិត ផា​ន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន ក្រុមប្រឹក្សាភិបាល​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា មាន​ប្រសាសន៍​ថា ធនាគារ មានមុខ​ងារ​ជួយ​ទៅ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ផ្តោត​ទៅ​លើ​វិស័យ​អាទិភាព ដែល​ស្ថិត​នៅ​ក្នុង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដូច​ជា​ផលិត និង​កែ​ច្នៃ​ម្ហូបអាហារ កម្មន្តសាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ឬ​គ្រឿង​បង្គុំ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្តសាល​ដទៃ​ទៀត កែ​ច្នៃ​កាក​សំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍ ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេក ទេស​វិទ្យា​ព័ត៌មាន​រួម​ទាំង​ការ​ផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​មាន លក្ខណៈ​នវានុវត្តន៍ និង​សហ​ក្រាស​ដែល​ស្ថិត​នៅ​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាស​ដែល​អភិវឌ្ឍ​តំបន់​នេះ​ជាដើម ៕

អត្ថបទសរសេរ ដោយ