ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមា​និង​វៀតណាម​ជួយ​ឱ្យ វិស័យ​កាត់ដេរ​កម្ពុជា​មាន​កំណើន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឆ្នាំ​២០២១ ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​មាន​ទឹកប្រាក់​សរុប​ជាង​១១,៣៨៩​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​ ១,៥០៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ស្មើ​ប្រមាណ​ជាង ​១៥% បើ​ប្រៀបធៀប​និង​ឆ្នាំ​២០២០​ ។​ លោក…

រាជធានី​ភ្នំពេញ​៖ ឆ្នាំ​២០២១ ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​មាន​ទឹកប្រាក់​សរុប​ជាង​១១,៣៨៩​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​ ១,៥០៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ស្មើ​ប្រមាណ​ជាង ​១៥% បើ​ប្រៀបធៀប​និង​ឆ្នាំ​២០២០​ ។​ លោក ​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​និយាយ​ថា​ទំហំ​នៃ​ការ​នាំ​ចេញ​ផលិតផល ​ក្នុង​វិស័យ​កាត់ដេរ​កើនឡើង​នេះ ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​នេះ​នៅ​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ​១៩​ ។

លោក​ថា​វិស័យ​កាត់ដេរ​ហាក់​បាន​ងើបឡើង​វិញ​លឿន​ជាង​នានា​ ។ ការ​ងើបឡើង​វិញ​នេះ​ សម្រាប់​ប្រធាន​សម្ព័ន្ធ​សហជីព​ ខាងលើ​មា​នក​ក្តា​ជា​ច្រើន នៅ​ក្នុង​នោះ​បញ្ហា​ប្រទេស​ភូមា​ស្ថានភាព​វិបត្តិ​នៅ​ភូ​មាបាន​ផ្តល់​ឱកាសល្អ​សម្រាប់​កម្ពុជា​ផង​ដែរ​ ។

ក្រៅពី​បញ្ហា​នៅ​ប្រទេស​ភូមា​តាម​លោក​អាត់ ធន់​ការ​រឹត​បន្តឹង​វិធាន​សុខាភិបាល​ការពារ​កូ​វី​ដ​១៩ នៅ​ប្រទេស​វៀតណាម បាន​ធ្វើឱ្យ​ប្រទេស​នេះ​ពិបាក ​ក្នុង​ការ​នាំ​ផលិតផល​កាត់ដេរ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ដែល​បាន​បង្ករ​លក្ខណៈ​អំណោយផល​ដល់​កម្ពុ​ជាមួយ​ផ្នែក​ទៀត ​។

កន្លង​មក​មានការ​លើក​ឡើង​ថា ​នៅ​ក្នុងអំឡុងពេល​កូ​វី​ដ​ ១៩​ នេះ មាន​រោងចក្រ​ប្រមាណ ​១៣០ ​បាន​បិទទ្វារ​ នៅក្នុង​នោះ​ក៏​មាន​រោងចក្រ​តូច​ៗ ​ដែល​ទទួល​ការងារ​បន្ត​(Sub Contract) ​ផង​ដែរ ដែល​ធ្វើឱ្យ​កម្មករ​ប្រហែលជា​ជាង ​២ ​ម៉ឺន​នាក់​បាន​បាត់បង់​ការងារ ក្នុង​ចំណោម​កម្មករ​ ៥ ​ម៉ឺន​នាក់ ដែល​ក្រោយមក​មួយ​ចំនួន​ ទទួល​បានការ​ងារ​វិញ​ពី​រោងចក្រ​ដែល​បើក​ថ្មី​ ។ ជាមួយ​គ្នា​នេះ រោងចក្រ​ដែល​ព្យួរ​គឺ​មាន​ប្រហែល​ជាង​ ៥០ ​រោងចក្រ និង​មាន​កម្មករ​ប្រហែល​ជិត​ ២ ​ម៉ឺន​នាក់ ​។

វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ និង​ដេរ​ស្បែកជើង ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​កម្ពុជា ​។ វិស័យ​នេះ​មាន​ប្រាក់​ចំណូល​រហូត​ដល់​ ១១​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៩ ​។

លោក អូន​ពន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គយ​ និង​រដ្ឋាករ​ឆ្នាំ​២០២១ ​លើក​ឡើង​ថា ឆ្នាំ​២០២១​ ទាំង​ការ​នាំ​ចេញ​ទាំង​ការ​នាំ​ចូល​សុទ្ធ​សឹង​មាន​កំណើន​ល្អ​ ដែល​ឆ្លុះ​ញ្ជាំ​ង​ពី​ការ​ងើបឡើង​វិញ​ នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ​។​ ការ​នាំ​ចេញ​ទំនិញ​វិស័យ​កាត់ដេរ​ មានកំ​ណើ​ល្អ ១៥% បន្ទាប់​ពី​ធ្លាក់​ចុះ​ជាង​ ៨% ​កាលពី​ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ