ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​វាយប្រហារ​ដោយ​ដាវ​នៅ​អា​ល្លឺ​ម៉​ង់​ស្លា.ប់​ម្នាក់ របួស​2​នាក់

7 ឆ្នាំ មុន

ប៉ូលិស​មូលដ្ឋាន​រាយការណ៍​ថា អ្នក​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​ជនជាតិ​ស៊ី​រី អាយុ​២១​ឆ្នាំ​ម្នាក់ កាលពី​ថ្ងៃ​ទី​២៤ កក្កដា បាន​សម្លា.ប់​នារី​ម្នាក់ និង​ធ្វើ​ឱ្យ​របួស​មនុស្ស​២​នាក់​ទៀត​ដោយ​ដាវ​នៅ​កណ្តាល​ទីក្រុង REUTLINGEN

ប៉ូលិស​មូលដ្ឋាន​រាយការណ៍​ថា អ្នក​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​ជនជាតិ​ស៊ី​រី អាយុ​២១​ឆ្នាំ​ម្នាក់ កាលពី​ថ្ងៃ​ទី​២៤ កក្កដា បាន​សម្លាប់​នារី​ម្នាក់ និង​ធ្វើ​ឱ្យ​របួស​មនុស្ស​២​នាក់​ទៀត​ដោយ​ដាវ​នៅ​កណ្តាល​ទីក្រុង REUTLINGEN ភាគ​និរតី​អា​ល្លឺ​ម៉​ង់​មុន​ពេល​ត្រូវ​ចាប់ខ្លួន ។

ក្នុង​សេចក្តី​ប្រកាស​មួយ ប៉ូលិស​គូសបញ្ជាក់​ថា បុរស​នេះ​មាន​ជម្លោះ​ជាមួយ​នារី​នោះ ហើយ​ក៏​សម្លាប់​គេ​ដោយ​ដាវ​មុន​ពេល​ធ្វើ​ឱ្យ​របួស​នារី​ម្នាក់​ទៀត និង​បុរស​ម្នាក់ ។ ការ​វាយប្រហារ​នេះ​កើត​មាន​មុន​ម៉ោង​១៦​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​បន្តិច​នៅ​ជិត​ស្ថានីយ​រថយន្ត​បឺស​មួយ​នៃ​ទីក្រុង​មាន​ប្រជាជន​១០០.០០០​នាក់​នេះ ។

ក្នុង​សេចក្តី​ប្រកាស​មួយ ប៉ូលិស​ក្រុង REUTLINGEN គូសបញ្ជាក់​ថា បើ​តាម​ការ​ស៊ើបអង្កេត​យើង​ពុំ​រក​ឃើញ​សញ្ញា​ណាមួយ​ដែល​បញ្ជាក់​ថា វា​ជា​ការ​វាយប្រហារ​ភេរវកម្ម​ឡើយ ។

ការ​វាយប្រហារ​នេះ​កើត​មាន​៣​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​បាញ់ប្រហារ​របស់​ខ្មាន់កាំភ្លើង​ម្នាក់​នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៃ​ទីក្រុង​មុ​យ​និក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៩​នាក់ និង​របួស​៣៥​នាក់ កាលពី​ថ្ងៃ​ទី​២២ កក្កដា កន្លង​មកនេះ ។ រួច​កាលពី​ថ្ងៃ​ទី​១៨ កក្កដា អ្នក​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​បាន​ប្រើ​ពូថៅ​កាប់​មនុស្ស​៤​នាក់​ឱ្យ​របួស​ក្នុង​រថភ្លើង​មួយ​របស់​អា​ល្លឺ​ម៉​ង់ ។ ការ​វាយប្រហារ​នេះ​ត្រូវ​បាន​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕