ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ចំណុច មនុស្សភាគច្រើនយល់ខុសពីសុដន់ស្រ្តី

2 ឆ្នាំ មុន

អ្នកប្រហែលជាធ្លាប់លឺចាស់ៗនិយាយពាក់ព័ន្ធពីសុដន់ស្រ្តីថា វានឹងយារក្រោយពេលឱ្យកូនបៅ ឬ វានឹងឡើងធំក្រោយពីរួមភេទ ឬ វានឹងឈប់ធំហើយក្រោយពេលពេញក្រមុំជាដើម។ ទាំងអស់នេះ ស្តាប់ទៅគួរឱ្យជឿណាស់ តែតាមការពិតគឺមិនដូច្នោះទេ។ តើហេតុអ្វីទៅ?…

អ្នកប្រហែលជាធ្លាប់លឺចាស់ៗនិយាយពាក់ព័ន្ធពីសុដន់ស្រ្តីថា វានឹងយារក្រោយពេលឱ្យកូនបៅ ឬ វានឹងឡើងធំក្រោយពីរួមភេទ ឬ វានឹងឈប់ធំហើយក្រោយពេលពេញក្រមុំជាដើម។ ទាំងអស់នេះ ស្តាប់ទៅគួរឱ្យជឿណាស់ តែតាមការពិតគឺមិនដូច្នោះទេ។ តើហេតុអ្វីទៅ?

១. ការពាក់អាវទ្រនាប់អាចបណ្តាលឱ្យកើតមហារីកសុដន់

មិនមានភស្តុតាងវិទ្យាសាស្ត្រដើម្បីគាំទ្រការលើកឡើងនេះទេ។ វេជ្ជបណ្ឌិត Susan G. Komen ដកស្រង់ការសិក្សាដែលបានបញ្ចប់ក្នុងឆ្នាំ ១៩៩១ ដែលចែងថា ស្ត្រីដែលមិនពាក់អាវទ្រនាប់មានហានិភ័យទាបនៃការវិវត្តទៅជាជំងឺមហារីកសុដន់។ ក្រោយមកគេក៏រកឃើញបញ្ហានៅក្នុងការសិក្សានេះ។ សមាគមជំងឺមហារីកអាមេរិកអះអាងថា នេះមិនមែនជាការពិតទេ ហើយមិនមានទំនាក់ទំនងមូលហេតុផ្ទាល់រវាងជំងឺមហារីក និងអាវទ្រនាប់នោះទេ។

២. សុដន់ឈប់លូតលាស់ក្រោយវ័យជំទង់

សុដន់របស់ស្ត្រីនឹងឃើញការផ្លាស់ប្តូរពេញមួយជីវិតរបស់ពួកគេ។ ការឈានដល់ភាពពេញវ័យចាប់ផ្តើមឱ្យសុដន់លេចរូបរាង តែមិនមែនមានន័យថាគាំងត្រឹមនេះនោះទេ។ តាមពិតទៅ មានកត្តាជាច្រើនដូចជា ការប្រែប្រួលអរម៉ូន ការមានផ្ទៃពោះ ការប្រែប្រួលទម្ងន់ ដែលអាចឬមិនប៉ះពាល់ដល់សុដន់របស់ស្ត្រី។

៣. ការបំបៅកូនដោយទឹកដោះម្តាយធ្វើឱ្យសុដន់របស់អ្នកយារ

ស្ត្រីជាច្រើនត្រូវបានគេប្រាប់ថា ប្រសិនបើពួកគេបំបៅកូនដោយទឹកដោះម្តាយ សុដន់របស់ពួកគេនឹងប្រែជាយារធ្លាក់។ ការពិតគឺថា អាយុនឹងធ្វើឱ្យសុដន់យារធ្លាក់ ការបំបៅកូនដោយទឹកដោះខ្លួនឯងមិន “ធ្វើឱ្យ” សុដន់របស់អ្នកយារទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ