ជិត២សប្តាហ៍ដើមខែនេះ បង្ក្រាបបទល្មើសដឹកឈើ និងរឹបអូសអាវុ.ធកែច្នៃបា.ញ់សត្វព្រៃ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ រយៈពេលប្រមាណ២សប្តាហ៍ដើមខែកុម្ភៈ ឆ្នាំ២០២២ នេះមន្ត្រីដែនជម្រកសត្វព្រៃ នៃមន្ទីរ បរិស្ថាន
ខេត្តកំពង់ឆ្នាំង ៖ រយៈពេលប្រមាណ២សប្តាហ៍ដើមខែកុម្ភៈ ឆ្នាំ២០២២ នេះមន្ត្រីដែនជម្រកសត្វព្រៃ នៃមន្ទីរ បរិស្ថាន
ខេត្តកំពង់ឆ្នាំង ៖ រយៈពេលប្រមាណ២សប្តាហ៍ដើមខែកុម្ភៈ ឆ្នាំ២០២២ នេះមន្ត្រីដែនជម្រកសត្វព្រៃ នៃមន្ទីរ បរិស្ថានខេត្តកំពង់ឆ្នាំង បានចាប់ឃាត់គោយន្តដឹកកូនឈើ និងឈើអារ ដោយខុសច្បាប់ជាច្រើនគ្រឿង និងអាំងវ៉ែទរ័ឆ.ក់ត្រី រួមទាំងអាវុ.ធកែច្នៃបា.ញ់សត្វព្រៃ ជាច្រើនដើមផងដែរ។ នេះបើតាមការអះអាងរបស់មន្ត្រីដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានបញ្ជាក់នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។
លោក ម៉ឹម ហ៊ីម មន្ត្រីនៃមន្ទីរបរិដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានគ្រប់គ្រងស្នាក់ការដែនជម្រកសត្វព្រៃចំនួន៣ក្នុងស្រុកទឹកផុស គឺស្នាក់ការដែនជម្រកព្រៃក្តុលសែនជ័យ, ស្នាក់ការដែនជម្រកសត្វព្រៃក្បាលទឹក និងស្នាក់ការដែនជម្រកសត្វព្រៃចម្ការម៉ុច បានឲ្យដឹងថា រយៈពេល១៣ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ មន្ត្រីស្នាក់ការដែនជម្រកសត្វព្រៃ បានស្ទាក់ចាប់គោយន្តដឹកកូនឈើ និងឈើអារ ជាច្រើនគ្រឿងដែលបានធ្វើសកម្មភាព ដឹកឈើដោយខុសច្បាប់ ។ ក្រោយការចាប់ឃាត់ គឺបានធ្វើការផាកពិន័យអន្តរកាល ដោយឡែកវត្ថុតាង មានកូនឈើ ឈើអារជាក្តារ និងជាគ្រឿង បានរឹបអូសទុកជាសម្បត្តិរដ្ឋ។ ជាមួយគ្នានេះក៏បានដកហូតនូវឧបករណ៍ឆ.ក់ត្រីចំនួន១គ្រឿង ដែលជនល្មើសបានធ្វើសកម្មភាពឆ.ក់ត្រីតាមដងស្ទឹងផងដែរ។
ដោយឡែកអាវុ.ធកែច្នៃចំនួន៤ដើម ក្នុងនោះ១ដើម ត្រូវបានប្រជាពលរដ្ឋភ្ញាក់រលឹក យកមកប្រគល់ឱ្យមន្ត្រីដែនជម្រកសត្វព្រៃ និង៣ដើមទៀត បានដកហូតចេញពីជនល្មើស គ្រាដែលមន្ត្រីដែនជម្រកសត្វព្រៃកំពុងដើរល្បាត ក៏បានប្រទះឃើញជំរុំជនល្មើស ដែលដេកចាំបា.ញ់សត្វព្រៃ ។ ប៉ុន្តែពេលមន្ត្រីជំនាញទៅដល់ពួកគេបានរត់គេចខ្លួនអស់ បន្សល់ទុកតែតង់កៅស៊ូបោះជំរុំ និង អាវុ.ធកែច្នៃចំនួន៣ដើម ។ ចំពោះអាវុ.ធកែច្នៃ នេះដែរ មានប្រសិទ្ឋភាព អាចបាញ់សត្វឈ្លុសងា.ប់បាន ហើយក្រៅពីនោះ ជនល្មើសបានប្រើអាវុ.ធនេះបា.ញ់សត្វសត្វកាំប្រម៉ា, សត្វសំពោច សត្វក្ងោក និងសត្វដទៃទៀត ។ វាក៍ជាអាវុ.ធខុសច្បាប់ដែរ ព្រោះវាអាចបា.ញ់សម្លា.ប់មនុស្សបាន ។
លោក ម៉ឹង ហ៊ីម ក៍បានបញ្ជាក់ដែរថាៈ រយៈពេលជិតកន្លះខែនៃដើមខែកម្ភះនេះ ក្រៅពីធ្វើសកម្មភាពបង្រាប មន្ត្រីជំនាញ ក៍នៅមានបោះស្លាកសំគាល់ ហាមកាប់ព្រៃ ហាមបាញ់សត្វព្រៃ ព្រមទាំង ធ្វើសកម្មភាព ចាក់បង្គោលព្រុំសំគាល់ដែនជម្រកសត្វព្រៃចាប់ពីព្រុំប្រទល់ខេត្តកំពង់ស្ពឺ រហូតដល់ខេត្តពោធិ៍សាត់ផងដែរ ៕
ចែករំលែកព័តមាននេះ