ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​តិច​នោះ​ទេ​! ចាប់​បាន​គ្រឿង​ញៀ​.​ន​ជាង​១០​គីឡូ​ឯណោះ

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន សហការ​ជាមួយ​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​.​ន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ចាប់​ជនសង្ស័យ​ម្នាក់​ដែល​ជា​ជនជាតិ​ឡាវ លើ​បទល្មើស​

ខេត្តស្ទឹងត្រែង ៖ នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន សហការ​ជាមួយ​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​.​ន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ចាប់​ជនសង្ស័យ​ម្នាក់​ដែល​ជា​ជនជាតិ​ឡាវ លើ​បទល្មើស​សង្ស័យ​សារធាតុ​ញៀ​.​ន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​១០​កញ្ចប់​ធំ ប្រមាណ​ជិត​១០​គីឡូក្រាម​។

តាម​ការ​ឱ្យ​ដឹង​ពី​នគរបាល​បង្ក្រាប​បទល្មើស​គ្រឿង​ញៀ​.​ន ច្រក​អន្តរជាតិ ត្រពាំង​គ្រៀល កម្ពុជា ឡាវ (​នគរបាល BLO) បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជនជាតិ​ជាតិ​ឡាវ រួម​ជាមួយនឹង​វត្ថុ​តាង មានឈ្មោះ ភី​ម ម៉ា​ន់​ចាន់​កាន់ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថា​កាំ​ង ស្រុក​បុ​ន ខេត្ត​ចំប៉ា​សាក ប្រទេស​ឡាវ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​ផ្លូវ​ស្ពាន​ទី​២ ស្ថិត​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២២​។

នគរបាល​ដដែល​បន្ត​ថា ការ​ចាប់​បុរស​ជា​ជនសង្ស័យ​ខាងលើ​នេះ ពាក់ព័ន្ធ​ក្នុង​បទល្មើស​ជាក់ស្តែង គឺ​ករណី​ជួញដូរ​សារធាតុ​ខុសច្បាប់ ដោយ​លួច​ដឹក​ចូល​ប្រទេស​កម្ពុជា តាម​ព្រៃ មក​ចំណុច​កើតហេតុ​ខាងលើ​។ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង ម្ស៉ៅ​ក្រាម​.​ស​ថ្លា ដោយ​សង្ស័យ​ថា ជា​សារធាតុ​ញៀ​.​ន ចំនួន​១០​កញ្ចប់​ធំ​។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ឡាវ រួម​ទាំង​វ​ត្តុ​តាង ត្រូវ​បាន​បាន​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ពិនិត្យ​ជាក់ស្តែង រួម​ទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ