ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សាហា​.​វ​ណាស់​! ជិះឡាន​មក​បុក​ចំ​ពីមុខ​ហើយ​ចុះ​មក​បា.ញ់​៥​គ្រា​.​ប់​ផ្ទួន​ៗ​លើ​បុរស​ម្នាក់

3 ឆ្នាំ មុន
  • ព្រះសីហនុ

មាន​បុរស​ម្នាក់​បាន​ស្លា​.​ប់​នៅ​ក្នុង​រថយន្ត ក្រោយ​ផ្ទុះអាវុធ​ផ្ទួន​ៗ​ចំនួន​៥​គ្រាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពលរដ្ឋ​ក្បែរ​នោះ​កក្រើក​ក្រុងព្រះសីហនុ​តែ​ម្តង កាលពី

ក្រុងព្រះសីហនុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​បុរស​ម្នាក់​បាន​ស្លា​.​ប់​នៅ​ក្នុង​រថយន្ត ក្រោយ​ផ្ទុះអាវុធ​ផ្ទួន​ៗ​ចំនួន​៥​គ្រាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពលរដ្ឋ​ក្បែរ​នោះ​កក្រើក​ក្រុងព្រះសីហនុ​តែ​ម្តង កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ម្តុំ​ខាងក្រោយ​កាស៊ីណូ​ខ្សាច់​សរ ក្បែរផ្លូវ​ក្រោយ​ពេទ្យ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​បឋម​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ចំនួន​២​គ្រឿង​បាន​បុក​គ្នា ហើយ​គេ​ក៏​បានឃើញ​ភាគី​រថយន្ត​ព្រុស ពណ៌​ស បាន​ចុះ​ពីលើ​រថយន្ត រួច​ក៏​បាន​បាញ់​រះ​ស្រោច​ទៅ​លើ​ភាគី​រថយន្ត​ម្ខាង​ទៀត​ម៉ាក អូ​ឌី អស់​ជា​ច្រើន​គ្រា​.​ប់ (​ចំនួន​៥​គ្រា​.​ប់​) បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លា​.​ប់​ភ្លាម​ៗ​ក្នុង​រថយន្ត​​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

បើ​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បានអោយ​បណ្តាញសារ​ព័ត៌​មាន​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ​ដែរ​ថា ករណី​ខាងលើ​នេះ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​តាម​នីតិវិធី​ហើយ​។

យ៉ាងណាមិញ បើតាមប្រភពព័ត៌មានទទួលបានឱ្យដឹងបន្តថា ករណីនេះ គឺជារឿងជនជាតិចិន និងជនជាតិនឈ្លោះគ្នា មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ គឺបើកបុកបា.ញ់រះតែម្តង ។ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណនិងកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង ។

ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​លើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ