ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​គ​ថ្លង់​កំពុង​ឈរ​ក្បែរ​បង្កាន់ដៃស្ពាន​ប្រឡាយ​ទឹក​ស្អុយ​សុខ​ៗ ក៏​ជួប​គ្រោះ​ស្មាន​មិន​ដល់

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​ជន​ពិការ​គ​ថ្លង់​ម្នាក់ បាន​លង់ទឹក​ស្អុយ​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម បន្ទាប់​​ពី​ផឹកស្រា​ស្រវឹង ហើយ​ដើរទៅ​ឈរ​លេង​នៅ​ក្បែរ​បង្កាន់ដៃស្ពាន​ប្រឡាយ​ទឹក​ស្អុយ រួច​ក៏​បាន​

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​ពិការ​គ​ថ្លង់​ម្នាក់ បាន​លង់ទឹក​ស្អុយ​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​ផឹកស្រា​ស្រវឹង ហើយ​ដើរទៅ​ឈរ​លេង​នៅ​ក្បែរ​បង្កាន់ដៃស្ពាន​ប្រឡាយ​ទឹក​ស្អុយ រួច​ក៏​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​លិច​បាត់​ប្រមាណ​ជា​២​ម៉ោង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ ត្រង់​ចំណុច​ស្ពាន​បឹង​សាឡា​ង តាម​បណ្ដោយ​ផ្លូវ​៣៣៦ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ស៊ុ​យ សុ​ជាតិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ជន​ពិការ​គ​ថ្លង់ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​។

តាម​សម្តី​ពី​ស្ត្រី​ជា​ម្តាយ​របស់​ជន​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ គឺជា​ជន​ពិការ​គ​ថ្លង់ ដែល​សព្វ​ថ្ងៃនេះ​ជន​រង​គ្រោះ​រស់នៅ​ក្រោម​ការ​មើលថែ​របស់​គាត់​ផ្ទាល់​។ ហើយ​នៅ​មុន​ពេល​កើតហេតុ គឺ​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស្រា​ជាមួយ​អ្នក​ជិតខាង បន្ទាប់​ពី​ផឹកស្រា​ស្រវឹង ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចាក​ចេញពី​កន្លែង​ផឹក​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​នោះ ដោយ​ក្នុង​គោលបំណង​របស់​ជន​រង​គ្រោះ គឺ​ចង់ទៅ​ដើរ​លេង​នៅ​ម្ដុំ​ៗ​ចំណុច​កើតហេតុ ដែល​ជា​កន្លែង​ជន​រង​គ្រោះ​ឧស្សាហ៍​ទៅ​លេង​នា​ពេល​កន្លង​មក​។

ប្រ​ភ​ព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ ដោយ​ស្ត្រី​ជា​ម្តាយ​ឃើញ​ជន​រង​គ្រោះ​មាន​សភាព​ស្រវឹង ក៏​ព្យាយាម​ឃាត់​មិន​ឲ្យ​ជន​រង​គ្រោះ​ទៅ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ស្តាប់​នោះ​ទេ រួច​ក៏​បាន​ដើរ​ចាក​ចេញពី​ម្តាយ​បាត់​ទៅ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ដើរ​ចាក​ចេញពី​ម្តាយ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ឈរ​លេង​តែ​ម្នាក់ឯង​នៅ​មាត់​ប្រឡាយ​ទឹក​ស្អុយ ដោយ​ឈរ​ផ្អែក​ទៅ​នឹង​បង្កាន់ដៃស្ពាន​។ លុះដល់​វេលា​កើតហេតុ ដោយ​ជន​រង​គ្រោះ​ឈរ​ផ្អែក​ចុះឡើង​ៗ ក៏​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ដែល​មាន​ជម្រៅ​ប្រមាណ​២​ទៅ​៣​ម៉ែត្រ​នោះ​តែ​ម្តង​។ ភ្លាម​ៗ​នោះ ក៏​មាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ បានឃើញ និង​ស្រែក​ឆោឡោ​ឲ្យ​គេឯង​ជួយ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ស្រ​វេ​ស្រវា​នៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​នោះ​។ លុះ​បន្តិច​ក្រោយមក ជន​រង​គ្រោះ​ក៏​បាន​លិច​ចូល​ទៅ​ក្នុង​ទឹក​ស្អុយ​បាត់​តែ​ម្តង ដោយ​ប្រជាពលរដ្ឋ​បាន​ត្រឹមតែ​ផ្អើល​នាំ​គ្នា​មក​ចោម​មើល​តែ​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សាច់ញាតិ​របស់​ជន​រង​គ្រោះ រួម​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ និង​បាន​នាំ​គ្នា​ធ្វើការ​រាវរក​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​អស់​រយៈពេល​ប្រមាណ​ជិត​២​ម៉ោង ទើប​រាវរក​ឃើញ និង​បាន​ធ្វើការ​ស្រង់​យក​ដាក់​ខាងលើ​គោក​វិញ​។ ភ្លាម​ៗ​នោះ​ដែរ សាច់ញាតិ​របស់​ជន​រង​គ្រោះ​ក៏​ព្យាយាម​ជួយ​សង្គ្រោះ​បឋម​ធ្វើ​ចលនា​បេះដូង តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ត្រួតពិនិត្យ ហើយ​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ