ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​សោកស្តាយ​ដែល​ពិធី​ដង្ហែ​សព​លោក​កែម ឡី មិន​គោរព​តាម​ការ​សន្យា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា បានអោយ​ដឹង​ថា អាជ្ញាធរ​ភ្នំពេញ ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​តំណាង​ក្រុម​គ្រួសារ​សព និង​អ្នក​រៀបចំ​ការ​ដង្ហែ​សព

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា បានអោយ​ដឹង​ថា អាជ្ញាធរ​ភ្នំពេញ ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​តំណាង​ក្រុម​គ្រួសារ​សព និង​អ្នក​រៀបចំ​ការ​ដង្ហែ​សព លោក​បណ្ឌិត កែម ឡី ដែល​បាន​ធ្វើ​អ្វី​មិន​ដូច​ការ​សន្យា​រួម​គ្នា​ជា​លាយ​ល័ក្ខណ​អក្ស​នោះ​ទេ ។

លោកនាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បន្ត​ថា នៅ​ក្នុង​កំណត់ហេតុ​រួម​គ្នា ក្រុម​គ្រួសារ​សព​លោក កែម ឡី បាន​សន្យា​ថា មិន​មានការ​ដង្ហែ​ក្បួន​ដោយ​ថ្មើរជើង​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ការ​ដង្ហែ​សព​នេះ​មាន​ថ្មើរជើង​ទៅ​វិញ ដែល​បង្ក​ការ​កកស្ទះ​ចរាចរ​ណ៏ និង​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​តែ​ម្តង ប៉ុន្តែ​ទោះជា​យ៉ាងណា​អាជ្ញាធរ​ភ្នំពេញ បាន​ខិតខំ​និង​សម្រួល​អោយ​ដំណើរការ​ដង្ហែ​សព​នេះ​ប្រព្រឹត្ត​ទៅ​បាន​រលូន​ល្អ ។

លោក មាន ចាន់​យ៉ា​ដា ក៍បាន​ថ្លែងអំណរគុណ​ដល់​កងកំលាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់​ព​ន្ធ័​ដែល​បាន​ចូលរួម​និង​សហការ​បាន​ល្អ ធ្វើ​អោយ​ការ​ហែរ​ក្បួន​ទទួល​ជោគជ័យ ៕