ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន​ឱ្យ​បុគ្គលិក​វាយ iPhone ចោល​នឹង​ផ្តល់​រង្វាន់

7 ឆ្នាំ មុន

សារព័ត៌មាន China របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុមហ៊ុន​ឧស្សាហកម្ម​ចិន «Bina Industrial» ស្ថិត​នៅ​ក្រុង​ហាង​ចូ​វ ខេត្ត Zhejing បាន​ប្រកាស​ពី​ចរិត​ជាតិនិយម​របស់​ខ្លួន​ដោយ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​

សារព័ត៌មាន China របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុមហ៊ុន​ឧស្សាហកម្ម​ចិន «Bina Industrial» ស្ថិត​នៅ​ក្រុង​ហាង​ចូ​វ ខេត្ត  Zhejing បាន​ប្រកាស​ពី​ចរិត​ជាតិនិយម​របស់​ខ្លួន​ដោយ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​បុគ្គលិក​រូប​ណា​វាយ​បំផ្លាញ​ទូរស័ព្ទ  Iphone របស់​ខ្លួន​ចោល រួច​ទិញ​ទូរស័ព្ទ​ថ្មី​ជា​ផលិតផល​របស់​ចិន នឹង​ផ្តល់​រង្វាន់ ។
ការ​ផ្តល់​រង្វាន់​នោះ គឺ​ចំនួន​១.០០០​យាន់ ឬ​១៥០​ដុល្លារ ចំពោះ​ទូរស័ព្ទ IPhone 4 ។ ចំណែក iPhone 5 នឹង​ផ្តល់​រង្វាន់​១.៥០០​យាន់ ឬ​២២៧​ដុល្លារ និង IPhone 6 ចំនួន​២.៥០០​យាន់ ឬ​៣៨០​ដុល្លារ ។ ចំពោះ​នរណា​ម្នាក់​ដែល​ទិញ​ទូរស័ព្ទ  IPhone 7  ស៊េរី​ថ្មី រួច​យក​ទៅ​បំផ្លាញ​ចោល ហើយ​ទិញ​ទូរស័ព្ទ​ចិន អាច​យក​ប័ណ្ណ​ទិញ​ទៅ​បើកប្រាក់​ជាមួយ​ក្រុមហ៊ុន ភ្លាម​ៗ​តែ​ម្តង ។ គោលបំណង​គឺ​ចង់ឱ្យ​បុគ្គលិក​ស្រឡាញ់​ផលិតផល​ផលិត​នៅ​ចិន (Made In China) ព្រោះ​បច្ចុប្បន្ន​ទំនិញ​ដែល​ផលិត​នៅ​ចិន​កំពុង​ទទួល​ការ​ពេញ​និយម​ខ្ពស់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស ដោយ​មិន​ចាំបាច់​ទិញ​ទំនិញ​ពី​អា​មេ​រិ​ក​ដែល​ថ្លៃ​ហួសហេតុ​ឡើយ ។

ក្រុមហ៊ុន Bina Industriai មាន​បុគ្គលិក​ច្រើន​ជាង​៥០​នាក់ ភាគច្រើន​ប្រើ​ទូរស័ព្ទ​ម៉ាក សៀវ​មី (Xiaomi) ហួ​វ៉ៃ (Huavei) និង​មួយ​ផ្នែក​ទៀត​ប្រើ  iPhone របស់​ក្រុម  Apple ។ បុគ្គលិក​ដែល​ប្រើ​ទូរស័ព្ទ  iPhone ចំនួន​១០​នាក់​ហើយ​យល់ព្រម​វាយ​កម្ទេច​ទូរស័ព្ទ​របស់​ខ្លួន ដើម្បី​យក​រង្វាន់ ៕