ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​កម្ពុជា​គ្រោង​នាំ​ចេញ​សាច់​ជ្រូក​បង្កក​ទៅ​ប្រទេស​ចិន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ការ​ចិញ្ចឹមសត្វ​ជ្រូក​នៅ​កម្ពុជា អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ប្រទេស​បាន​ប៉ុន្មាន​ខែ​មក​ហើយ ​។ នៅ​ពេល​ការ​ចិញ្ចឹមសត្វ​ជ្រូក​ក្នុងស្រុក​អាច​ឆ្លើយ​តប​តម្រូវការ​ទៅ​ផ្សារ​បាន​ហើយ​នោះ ប្រទេស​ដែល​ធ្លាប់តែ​ទិញ​ជ្រូក​រស់​នាំ​ចូល​ពី​ប្រទេស​ជិតខាង​នេះ គ្រោង​រៀបចំ​សាច់​ជ្រូក​បង្កក​ទៅ​ទីផ្សារ​ប្រទេស​ចិន​នៅ​ពេល​ខាង​មុខ​នេះ ​។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​…

រាជធានី​ភ្នំពេញ ​៖​ ការ​ចិញ្ចឹមសត្វ​ជ្រូក​នៅ​កម្ពុជា អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ប្រទេស​បាន​ប៉ុន្មាន​ខែ​មក​ហើយ ​។ នៅ​ពេល​ការ​ចិញ្ចឹមសត្វ​ជ្រូក​ក្នុងស្រុក​អាច​ឆ្លើយ​តប​តម្រូវការ​ទៅ​ផ្សារ​បាន​ហើយ​នោះ ប្រទេស​ដែល​ធ្លាប់តែ​ទិញ​ជ្រូក​រស់​នាំ​ចូល​ពី​ប្រទេស​ជិតខាង​នេះ គ្រោង​រៀបចំ​សាច់​ជ្រូក​បង្កក​ទៅ​ទីផ្សារ​ប្រទេស​ចិន​នៅ​ពេល​ខាង​មុខ​នេះ ​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ ​បាន​ណែនាំ​ទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ឱ្យ​ត្រៀម​រៀបចំ​ឃ្លាំង​បង្កក និង​កន្លែង​ទី​សត្វឃាត​ស្តង់ដារ ​ដើម្បី​ស្ទុ​ក​សាច់​បង្កក​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ។ លោក ​តាន់ ផា​ន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​ បានឱ្យ​ដឹង​ថា ជា​ការ​ណែនាំ​របស់​លោក​រដ្ឋមន្ត្រី​ខាងលើ​នេះ បន្ទាប់​ពី​កម្ពុជា​អាច​ផ្គត់ផ្គង់​ជ្រូក​រស់នៅ​ក្នុងស្រុក​បាន ​៤​ ខែ​ចុង​ក្រោយ ។

តែ​ទោះ​យ៉ាងណា លោក​ តាន់ ផា​ន់​ណា​រ៉ា បាន​បញ្ជាក់​ថា ​«​ការ​នាំ​ចេញ​សាច់​ជ្រូក​បង្កក​ទៅ​កាន់​ប្រទេស​ចិន​មិន​ងាយស្រួល​ទេ ​។ ភាគី​ចិន​ត្រូវ​មក​ពិនិត្យ​ និង​វាយតម្លៃ​ពី​អនាម័យ និង​ភូតគាម​អនាម័យ​ជា​មុន​ទាម​អាច​នាំ​ទៅ​បាន​ ។ ខ្ញុំ​បាន​ណែនាំ​ទៅ​វិស័យ​ឯកជន​ហើយ ពិសេស​នៅ​ក្នុង​សមាគម​អ្នក​ចិញ្ចឹមសត្វ​ដែល​មាន​កសិក​ដ្ឋា​ន​ធំ​ៗ ឱ្យ​គាត់​ត្រៀម​ក្នុង​ការ​នាំ​ចេញ​សាច់​បង្កក​នេះ​»​ ។

លោក ស្រ៊ុ​ន ពៅ សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​បង្ហាញ​នូវ​ការ​គាំលើ​ផែនការ​នេះ​ ។ ។​លោក​ថា ការ​នាំ​សាច់​បង្កក​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ នឹង​ជា​ជោគជ័យ​ថ្មី​របស់​កម្ពុជា​សម្រាប់​ការ​លើកកម្ពស់​វិស័យ​ចិញ្ចឹមសត្វ​ និង​ជា​ការ​បង្កើន​ចំណូល​ក្នុង​សកម្មភាព​សេដ្ឋកិច្ច ជាតិ​ផង​ដែរ​ ។

មិន​ទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​ថា​ នៅ​ពេល​ដែល​កម្ពុជា​អាច​នាំ​ចេញ​សាច់​ជ្រូក​បង្កក​នេះ​ឲ្យ​ពិតប្រាកដ​នោះ​ទេ​។ ចិន​បាន​ក្លាយជា​ក្តី​សង្ឃឹម​សម្រាប់​នាំ​ចេញ​ផលិតផល​កសិកម្ម​ច្រើន​ក្រោម​ពី​កម្ពុជា​ចិន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មក​ ។ ផ្លែ​មៀន​ប៉ៃលិន រួម​នឹង​ត្រី​ប្រា ដែល​ភាគី​ចិន​បាន​ពិនិត្យ​វាយតម្លៃ​លើ​បញ្ហា​អនាម័យ​នៅ​មិន​ទាន់​បាន​នាំ​ចេញ​នៅឡើយ​ទេ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ