ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​៤​អង្គជា​សសរស្តម្ភ​នៃ​ពុទ្ធសាសនា

4 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ច្បាប់​ជាតិ​ដាក់​បញ្ចូល​ទៅ​ក្នុង​បាវចនា​ជាតិ​ថា​ជា​សាសនា​របស់​រដ្ឋ ។ វិស័យ​ព្រះពុទ្ធ​សាសនា​បាន​ចាក់​ឫសគល់​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ​តាំងពី​បរម​បុរាណ​មករ​ហូត​មក​ដល់​បច្ចុប្បន្ន ព្រះពុទ្ធ​សាសនា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​សីលធម៌​ដល់​ប្រជាជន​ឱ្យ​ប្រកាន់​ភ្ជាប់​នូវ​អំពើរ​ល្អ ចេះ​ជួយ​អ្នក​ដទៃ មានចិត្ត​មេត្តាករុណា មិន​បៀត​បៀត​ជីវិត​គេ ប្រកាន់​យក​នូវ​ភាព​ស្មោះត្រង់ សុច្ចរិត​ទៀងត្រង់ និង​រួម​សាមគ្គី​គ្នា…

ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ច្បាប់​ជាតិ​ដាក់​បញ្ចូល​ទៅ​ក្នុង​បាវចនា​ជាតិ​ថា​ជា​សាសនា​របស់​រដ្ឋ ។ វិស័យ​ព្រះពុទ្ធ​សាសនា​បាន​ចាក់​ឫសគល់​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ​តាំងពី​បរម​បុរាណ​មករ​ហូត​មក​ដល់​បច្ចុប្បន្ន ព្រះពុទ្ធ​សាសនា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​សីលធម៌​ដល់​ប្រជាជន​ឱ្យ​ប្រកាន់​ភ្ជាប់​នូវ​អំពើរ​ល្អ ចេះ​ជួយ​អ្នក​ដទៃ មានចិត្ត​មេត្តាករុណា មិន​បៀត​បៀត​ជីវិត​គេ ប្រកាន់​យក​នូវ​ភាព​ស្មោះត្រង់ សុច្ចរិត​ទៀងត្រង់ និង​រួម​សាមគ្គី​គ្នា ។

អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ធម៌ បណ្ដុះ​អំពើ​ល្អ​ក្នុង​សង្គម និង​ដឹកនាំ​សត្វលោក​ទៅ​កាន់​ផ្លូវ​ល្អ​ដើម្បី​រស់នៅ​ប្រកបដោយ​ក្ដី​សុខ សេចក្ដី​ស្ងប់​នៅ​ក្នុង​ផ្លូវចិត្ត រំលត់​អំពើ​បាប​ចាក​គ្រឿង​សៅហ្មង​ទាំងឡាយ ។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​ច្បាស់​ហើយ​អំពី​ព្រះ​នាម​របស់​ព្រះសង្ឃ​៤​អង្គ​ដែល​កំពុង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទាំង​នៅ​លើ​បណ្តាញ​សង្គម និង​ទាំង​សកម្មភាព​ជាក់ស្តែង ដែល​ព្រះ​អង្គ​ទាំងនោះ​កំពុង​មាន​ស្នាដៃ​ល្អ​លើក​ស្ទួយ​ព្រះ​ពុទ្ធ​​សាសនា​ឱ្យ​បាន​ខ្ពង់ខ្ពស់ និង​ថែម​ទាំង​បាន​ដើរតួ​នាទី​ជា​គ្រូ​បា​អាចារ្យ​អប់រំ ណែនាំ ផ្សព្វផ្សាយ​ធម៌​ធ្វើ​ឱ្យ​ពុទ្ធសា​សនិកជន​ដែល​បាន​ស្ដាប់​ព្រះធម៌​ហើយ ក៏​បាន​ធូរស្បើយ​ពី​ទុក្ខ​កង្វល់​ទាំងឡាយ ។

ព្រះសង្ឃ​ខ្មែរ​ទាំង​បួន​អង្គ​នោះ ១. ព្រះ​អង្គ​សាន សុខ​ជា ២. ព្រះ​អង្គ​គូ សុភាព ៣. ព្រះ​អង្គ​ជួន កក្កដា និង​៤. ព្រះ​អង្គ​​ហាក់ សៀង​ហៃ ។ ព្រះសង្ឃ​ទាំង​៤​អង្គ​នេះ​ហើយ​ជា​សសរស្តម្ភ​ទល់​ទ្រ​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​ខ្ពង់ខ្ពស់ ឱ្យ​អន្តរជាតិ​មើលឃើញ និង​បាន​ស្គាល់​ពី​តម្លៃពិត​នៃ​ព្រះពុទ្ធ​សាសនា​ថា​ជា​សាសនា​ស្វែងរក​សន្តិភាព​ជូន​ប្រជាជាតិ​នៅ​លើ​ពិភពលោក ៕ សាន សារិន