ញាក់សាច់ ! ដេញប្រផាប់ចាប់ប្រភីងទម្រាំចាប់បាន
ខេត្តស្វាយរៀង ៖ ជនវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតសហការជាមួយនគរបាលស្រុកស្វាយទាបពួនស្ទាក់ដេញប្រផាប់ចាប់ប្រភីងទម្រាំចាប់បាន បន្ទាប់ពីជនសង្ស័យរូបនោះ
ខេត្តស្វាយរៀង ៖ ជនវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតសហការជាមួយនគរបាលស្រុកស្វាយទាបពួនស្ទាក់ដេញប្រផាប់ចាប់ប្រភីងទម្រាំចាប់បាន បន្ទាប់ពីជនសង្ស័យរូបនោះ
ខេត្តស្វាយរៀង ៖ ជនវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតសហការជាមួយនគរបាលស្រុកស្វាយទាបពួនស្ទាក់ដេញប្រផាប់ចាប់ប្រភីងទម្រាំចាប់បាន បន្ទាប់ពីជនសង្ស័យរូបនោះបានលួចកាច់កម៉ូតូនៅក្រុងបាវិតហើយជិះគេចខ្លួនរហូតដល់ស្រុកស្វាយទាប តែសមត្ថកិច្ចក្របួចចាប់បានកាលពីវេលាម៉ោង៧ និង២៥នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ទិញ វ៉ាន់ទិញ អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ផ្កា រស់នៅភូមិដុងតឹម ឃុំទិនឡុក ស្រុកទិនប៊ៀង ខេត្តតៃនិញ,ប្រទេសវៀតណាម ។ ដោយឡែកជនរងគ្រោះជាម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ កែវ សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ចំណែកម៉ូតូដែលចោរបានកាច់កនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ គ្មានស្លាកលេខ មានលេខតួ-លេខម៉ាស៊ីន ៨៤៨៩៦៣៥ ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានបន្តថា ក្រោយពីទទួលព័ត៌មានថា មានករណីជនជាតិវៀតណាមកាច់កម៉ូតូ ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត កម្លាំងរបស់លោកបានសហការជាមួយសមត្ថកិច្ចនគរបាលស្រុកស្វាយទាបតាមរយៈវីទ្យុទាក់ទងរហូតមកដល់ម៉ោង៧ និង២៥នាទីព្រឹក ទើបសមត្ថកិច្ចបានឃើញជនស្ស័យជិះមកដល់ចំណុចខាងលើ ហើយដោយឃើញសភាពការណ៍មិនស្រួល ជនសង្ស័យក៏បានទម្លាក់ម៉ូតូរត់គេចខ្លួន ប៉ុន្តែស៊យធំក៏ត្រូវបានសមត្ថកិច្ចដែលចាំស្ទាក់ចាប់បានតែម្ដង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ចែករំលែកព័តមាននេះ