ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ដាំ​បន្លែ​ត្រឹមតែ​ទទឹង ​១០ ម៉ែត្រ​ បណ្តោយ ​២០ ​ម៉ែត្រ​ចិញ្ចឹម​មនុស្ស​មួយ​គ្រួសារ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ លោក ​ផើង រ​ដ្ឋា ជា​កសិករ​អ្នក​ដាំ​បន្លែ​ម្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ។ លោក​មាន​ដី​ដាំ​បន្លែ​ត្រឹម​ទទឹង​…

ខេត្តកណ្តាល ​៖ លោក ​ផើង រ​ដ្ឋា ជា​កសិករ​អ្នក​ដាំ​បន្លែ​ម្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ។ លោក​មាន​ដី​ដាំ​បន្លែ​ត្រឹម​ទទឹង​ ១០ ​ម៉ែត្រ ​និង​បណ្តោយ ​២០ ​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​បន្លែ​ផ្កាខាត់ណា ដែល​មាន​តម្លៃ​ខ្ពស់​បាន​ធ្វើ​ឱ្យគ្រួសារ​លោក​រស់នៅ​បាន​សមរម្យ​ ។

តាម​ពិត​ទៅ​មុន​ដាំ​បន្លែ​ខាត់ណា​នេះ លោក រ​ដ្ឋា ​ធ្លាប់​ដាំ​បន្លែ​ជា​ច្រើន​មុខ​ដែល​កសិករ​ដទៃ​ទៀត​និយម​ដាំ​ដែលមាន​ដូច​ជា ៖ ​ត្រសក់ ម្រះ ជាដើម​នោះ​ ។ កសិករ​វ័យ ៤០​ ឆ្នាំ​រូប​នេះ​និយាយ​ថា ត្រសក់ ម្រះ លក់​មិន​បាន​ថ្លៃ​ទេ ដោយសារ​សម្បូរ​កសិករ​ដាំ​ដុះ​ ។ តែ​ចាប់តាំងពី​លោក​ងាក​មក​ដាំ​ដំណាំ​ខាត់ណា​ផ្កា​នៅ​ឆ្នាំ ​២០១៦​ មក ជីវភាព​ក្រុម​គ្រួសារ​ហាក់​មាន​ភាព​ប្រសើរ​បាន​ច្រើន​ ។

ដំណាំ​ខាត់ណា​ផ្កា​លោក ផង រ​ដ្ឋា អាច​លក់​បាន ​៤ ​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ​។ «កាល​មិន​ទាន់​ដាំ​ខាត់ណា​ផ្កា​នេះ​ខ្ញុំ​ដាំ​ត្រសក់ ម្រះ សណ្តែក​ ។ ដំ​ណាំ​ទាំងនេះ សឹង​តែ​រក​លុយ​ឱ្យ​កូន​ទៅ​រៀន​ និង​សម្រាប់​ចំណាយ​នៅ​ក្នុង​គ្រួសារ​មិន​បាន ប៉ុន្តែ​នៅ​ពេល​បាន​ដាំ​ខាត់ណា​ផ្កា​នេះ​មក​ឃើញ​ថា ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​វា​មិន​លំបាក​ដូច​មុន​ៗ» ​កសិករ ​រ​ដ្ឋា​បញ្ជាក់​ ។

ទោះបី​មាន​ដី​តូច តែ​ការ​ដាំ​បន្លែ​ខាត់ណា​ផ្កា​នេះ លោក រ​ដ្ឋា ដាំ​ដុះវិល​ជុំ​ដោយ​មិន​មាន​ពេល​ទុក​ដី​ទំនេរ​ចោល​នោះ​ទេ គ្រាន់តែ​ថា​ នៅ​រដូវក្តៅ​មិនសូវ​ទទួល​បាន​ផល​ច្រើន​ដូច​ការ​ដាំ​ដុះ​នៅ​រដូវ​ត្រជាក់​ប៉ុណ្ណោះ ​។ នៅ​ក្នុង​មួយ​រដូវ​ខាត់ណា របស់​លោ​បានប្រមូល​ផល​ពី ​១​ តោ​ន ​ទៅ ​២​ តោន ​។

ក្រៅពី​ការ​ដាំ​បន្លែ​ខាត់ណា កសិករ​ខាងលើ​នៅ​មាន​ដាំ​ដុះ​ដំណាំ បន្លែ ផ្សេង​ទៀត តាម​បែប​កសិករ​ឧស្សាហ៍កម្ម ។ លោក រ​ដ្ឋា បាន​ដាំពោត​ផង​ដែរ ហើយ​ការ​ដាំ​ដុះ​របស់​លោក ប្រើ​ជីកំប៉ុស ​ជំនួស​ជី​ និង​ថ្នាំ​គីមី​ដែល​កសិករ​ដទៃ​និយម​ប្រើ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ