ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ជំងឺ​កូ​វី​ដ​ពេទ្យ​ឱ្យ​ព្យាបាល​នៅផ្ទះ បែរជា​ប្តី​ចោទ​ថា​យក​លេស​មាន​សហា​.​យ​ផ្អើល​ស្ពាន

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​ចំណាស់​ម្នាក់​បាន​ប្រាប់​អ្នក​សារព័ត៌​មាន និង​ប្រជាពលរដ្ឋ​ថា គាត់​មាន​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​គាត់​​ឱ្យទៅ​សម្រាក​ព្យាបាល​នៅផ្ទះ ប៉ុន្តែ​ពេល​ប្តី​ផឹក​ស្រវឹង គឺ​តែងតែ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ម្នាក់​បាន​ប្រាប់​អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​ថា គាត់​មាន​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​គាត់​ឱ្យទៅ​សម្រាក​ព្យាបាល​នៅផ្ទះ ប៉ុន្តែ​ពេល​ប្តី​ផឹក​ស្រវឹង គឺ​តែងតែ​ប្រើ​ហិ​.​ង្សា​វាយតប់​រូប​គាត់​ជា​រៀងរាល់ថ្ងៃ រហូត​គាត់​សម្រេចចិត្ត​ទៅ​លោ​.​ត​ទឹកស​ម្លា​.​ប់​ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ​តែ​ម្តង តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ជាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

បើ​តាម​ស្ត្រី​រង​គ្រោះ​ដែល​មាន​វ័យ​៤៣​ឆ្នាំ សុំ​មិន​ប្រាប់​ឈ្មោះ ហើយ​រូប​គាត់​ធ្វើការ​មើលថែ​ក្មេង​ៗ​នៅ​អង្គការ​មួយ បាន​ឱ្យ​ដឹង​ថា រូប​គាត់​បាន​ចាប់ដៃ​គ្នា​ជាមួយ​ប្តី​ពោះម៉ាយ​វ័យ​៦៣​ឆ្នាំ​ម្នាក់ ដោយ​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​១​ឆ្នាំ​មក​ហើយ​។ ដំបូង​ៗ​ការ​រស់នៅ​គឺ​ចុះសម្រុង​គ្នា​ណាស់ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ប្តី​គាត់​បែរជា​កើត​ចិត្ត​រករឿង​ប្រចណ្ឌ លុះ​ពេល​ផឹក​ស្រវឹង​ម្តង​ៗ គឺ​តែងតែ​ចោទ​រូប​គាត់​ថា​លួច​មាន​ប្រុស​ឈ្មោល និង​តែងតែ​វា​.​យ​តប់​រូប​គាត់​ស្ទើរ​រៀងរាល់ថ្ងៃ ។

ប្រភព​ដដែល​បាន​បន្ត​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ក៏​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​សំណាក ហើយ​ប្រាប់​ថា រូប​គាត់​កើត​ជំងឺ​កូ​វី​ដ​១៩ និង​បាន​ធ្វើ​កិច្ចសន្យា​ឱ្យ​រូប​គាត់​ទៅ​សម្រាក​ព្យាបាល​នៅផ្ទះ ហើយ​ពេល​គាត់​សម្រាក​ព្យាបាល​នៅផ្ទះ​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ បែរជា​កន្លែងធ្វើការ​របស់​គាត់​បាន​ចោទប្រកាន់​ថា គាត់​កុហក យក​លេស​ធ្វើ​ជា​ឈឺ ព្រោះ​ចង់​នៅ​ជិត​ប្តី ដើម្បី​គេច​ពី​ការងារ​ទៅ​វិញ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​ប្តី​របស់​គាត់​វិញ បែរជា​ប្រចណ្ឌ​រូប​គាត់​ហើយ​ចោទ​ថា យក​លេស​ធ្វើ​ជា​ឈឺ​នៅផ្ទះ​លួច​ទៅ​មាន​សហា​.​យ​ទៅ​វិញ ហើយ​ពេល​ផឹក​ស្រវឹង​ម្តង​ៗ គឺ​តែងតែ​ប្រើ​ហិ​.​ង្សា​វា​.​យ​តប់​រូប​គាត់​ស្ទើរ​រៀងរាល់ថ្ងៃ ។ ហើយ​​នៅ​ថ្ងៃ​កើតហេតុ​នោះ ប្តី​គាត់​បាន​វា​.​យ​គាត់ និង​យក​ខ្សែក្រវាត់​មក​រឹ​.​ត​.​ក​គាត់​ឡើង​ជាំ​តែ​ម្តង ពេល​នោះ​គាត់​រើ​រួច​ក៏​រត់​ចេញពីផ្ទះ​ទាំង​គ្មាន​ស្បែកជើង​តាំងពី​សង្កាត់​បឹង​កេងកង​៣ រហូត​មក​ដល់​ស្ពាន​ជ្រោយចង្វា ហើយ​ក៏​ប៉ុនប៉ង​លោ​.​ត​ទឹក​បញ្ចប់ជីវិត​ខ្លួន ដើម្បី​គេច​ពី​បញ្ហា​ទាំងនេះ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​លើ​ស្ពាន​ជ្រោយចង្វា បាន​ប្រាប់​ថា មុន​កើតហេតុ គេ​បានឃើញ​ស្ត្រី​វ័យ​ចំណាស់​ខាងលើ​ឈរ​យំ​លើ​ស្ពាន​ជ្រោយចង្វា ហើយ​ប៉ុនប៉ង​លោ​.​ត​ទឹកស​ម្លា​.​ប់​ខ្លួន ដោយ​ឃើញ​ដូច្នោះ ប្រជាពលរដ្ឋ​បំរុង​រត់​ចូល​ទៅ​ជួយ តែ​ត្រូវ​គាត់​ស្រែក​ហាមឃាត់​កុំ​ឱ្យមក​ជិត​គាត់ ព្រោះ​គាត់​មាន​ជំងឺ​កូ​វី​ដ​១៩ ។

ពលរដ្ឋ​លើ​ស្ពាន​បន្ត​ថា គ្រាន់តែ​លឺ​ដូច្នោះ គ្មាន​អ្នក​ណា​ហ៊ាន​នៅ​ជិត​គាត់​នោះ​ទេ ប៉ុន្តែ​មាន​អ្នកខ្លះ​បាន​និយាយ​លួងលោម និង​អ្នកខ្លះ​ទៀត​ស្តីបន្ទោស រហូត​គាត់​ភ្ញាក់ខ្លួន​លែង​ចង់​គិត​ខ្លី​វិញ​។

ក្រោយ​ពី​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ ស្ត្រី​វ័យ​ចំណាស់​ខាងលើ​បាន​ប្រាប់​ថា រូប​គាត់​ចង់ទៅ​សម្រាក​ព្យាបាល​នៅ​កន្លែង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​គេច​ពី​ប្តី​ដែល​តែងតែ​ប្រើ​ហិ​.​ង្សា​មក​លើ​គាត់ ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យមក​ជួយ​អន្តរាគមន៍​ស្ត្រី​ខាងលើ តែ​គ្មាន​អ្នក​ណា​ខ្វាយខ្វល់​ឡើយ ស្ត្រី​រង​គ្រោះ​រូប​នេះ​ក៏​បាន​ដើរ​ចេញពី​ស្ពាន​បាត់​ទៅ ដោយ​មិនដឹង​ថា តើ​ទៅ​ទីណា​នោះ​ទេ?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ