ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅតែ​គ្មាន​ដំណឹង​ពី​កូនក្រមុំ​ដែល​រត់​ចោល​កូនកំលោះ​ក្នុង​​យប់​ថ្ងៃ​ផ្សំ​ដំណេក

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ករណី​កូនក្រមុំបាន​​រត់​ចោល​កូនកំលោះ​នៅ​ថ្ងៃ​យប់​ផ្សំ​ដំណេក គឺ​នៅតែគ្មាន​ដំណឹង​នៅឡើយ​ គិត​មក​ទល់​ថ្ងៃទី​១០ កុម្ភៈ ២០២២ នេះ​ ដោយ​សារតែ​​ទូរស័ព្ទរបស់នាង​​​ត្រូវបានបិទ​ទាំងអស់គ្នា ហើយក្រុមគ្រួសារ​​ក៏កំពុងតាម​ស្វែង​រក​ផងដែរ…

ខេត្តព្រៃវែង ៖ ករណី​កូនក្រមុំបាន​​រត់​ចោល​កូនកំលោះ​នៅ​ថ្ងៃ​យប់​ផ្សំ​ដំណេក គឺ​នៅតែគ្មាន​ដំណឹង​នៅឡើយ​ គិត​មក​ទល់​ថ្ងៃទី​១០ កុម្ភៈ ២០២២ នេះ​ ដោយ​សារតែ​​ទូរស័ព្ទរបស់នាង​​​ត្រូវបានបិទ​ទាំងអស់គ្នា ហើយក្រុមគ្រួសារ​​ក៏កំពុងតាម​ស្វែង​រក​ផងដែរ ។​ នេះ​បើ​តាម​លោក​អធិការ​នគរបាល​ស្រុក​កញ្រ្ជៀ​ចបានប្រាប់​កោះ​​សន្តិភាព ។

​សូមរំលឹកថា ហេតុការណ៍​កូនក្រមុំ​រត់ចោល​កូនកំលោះ​នេះ គឺបាន​កើតឡើងកាលពី​យប់​ថ្ងៃ​ទី៨ កុម្ភៈ ស្ថិតនៅផ្ទះ​កូន​ក្រមុំ​ ក្នុង​ភូមិ​ប្រស្រែលិច ឃុំ​កញ្រ្ជៀច ស្រុក​កញ្រ្ជៀច ខេត្តព្រៃវែង​។ សមត្ថកិច្ច​បាន​អោយ​ដឹងទៀត​ថា កូន​ក្រមុំ​ដែល​រត់ចោល​កូន​កំ​លោះ​មានឈ្មោះ វៃ វិច្ច​រ៉ា អាយុ១៧ឆ្នាំ ចំណែក​កូនកំលោះ​ដែល​ត្រូវ​កូនក្រមុំ​រត់​ចោល​នោះ មិន​ត្រូវ​បាន​គេ​បញ្ជា​ក់​ប្រាប់​ពីអ​ត្ត​សញ្ញាណ​ ​។

លោក​អធិការ​នគរបាល​ស្រុក​កញ្រ្ជៀ​ចបា​ន​អោយ​ដឹង​ទៀតថា ចំពោះ​មូលហេតុ​នៃ​ការ​បាត់ខ្លួន​របស់​កូនក្រមុំ​នេះ គ្មាន​នរណា​បានដឹង​នោះ​ទេ ក្រុម​គ្រួសារ​នាង​បាន​ត្រឹម​បញ្ជា​ក់​ថា ពេល​រៀបចំ​ពិធី​មង្គលការ នាង​ជា​កូនក្រមុំ​មិន​មាន​អាការៈ​អ្វី​ខុសប្លែក​ទេ លុះដល់​យប់​ផ្សំដំណេក ក៏​ស្រាប់តែ​បាត់​មនុស្ស​តែម្តង ហើយក៏​មិនដឹង​ថា នាង​ចេញទៅ​តែម្នាក់ឯង ឬទៅ​ជាមួយ​អ្នកនោះ​ដែរ ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ទាំង​ក្រុម​គ្រួសារ​កូនក្រមុំ និង​ខាង​កូនកំលោះ គឺ​មិន​បញ្ជាក់​អោយ​បាន​ច្បាស់​ពី​មូល​ហេតុ​នៃ​ការ​បាត់ខ្លួន​កូនក្រមុំ​ទេ គឺ​គ្រាន់តែ​ស្នើសុំ​អោយ​ខាង​សមត្ថកិច្ច ជួយ​ស្រាវជ្រាវ​រក​នាង​មកវិញ​ប៉ុណ្ណោះ។

ហើយ​មកដល់ពេលនេះ គេ​នៅ​មិនទាន់​ដឹង​ថា​ នាង​ទៅដល់​ទីណា ព្រោះ​នាង​បាន​បិទ​លេខ​ទូរ​សព្ទ័ មិន​អោយ​គ្រួសារ​និង​មិត្តភក្តិ​ទាក់ទង​បាន​នោះ​ទេ​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ