ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជដូងក្រអូបមានទីផ្សារជាងផ្លែខ្ចី

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ម្ចាស់ចម្ការដូងក្រអូប មួយចំនួនបាននិយាយថា នៅពេលនេះពូជដូងក្រអូបមានទីផ្សារល្អជាងផ្លែខ្ចី ។ ប្រការនេះត្រូវគេមើលឃើញថា ដោយសារពលរដ្ឋជាច្រើនបាននិយមដាំដុះឈើហូបផ្លែច្រើនឡើង ដោយអ្នកខ្លះមានដីចម្ការធំៗ អ្នកខ្លះទៀតមានត្រឹមដីភូមិ…

ខេត្តព្រះសីហនុ ៖ ម្ចាស់ចម្ការដូងក្រអូប មួយចំនួនបាននិយាយថា នៅពេលនេះពូជដូងក្រអូបមានទីផ្សារល្អជាងផ្លែខ្ចី ។ ប្រការនេះត្រូវគេមើលឃើញថា ដោយសារពលរដ្ឋជាច្រើនបាននិយមដាំដុះឈើហូបផ្លែច្រើនឡើង ដោយអ្នកខ្លះមានដីចម្ការធំៗ អ្នកខ្លះទៀតមានត្រឹមដីភូមិ តែឆ្លៀតធ្វើការដាំដុះដំណាំនានានៅក្បែរៗផ្ទះគ្រាន់ទុកហូប ។ 

លោក ប៊ុក គឹមឆាយ ម្ចាស់ចម្ការដូងក្រអូប មានទីតំាងនៅឃុំជើងគោ ស្រុកព្រៃនុប ខេត្តព្រះសីហនុ បាននិយាយថា ការលក់ផ្លែដូងក្រអូបនៅឆ្នំា ២០២១ បើប្រៀបធៀបមកឆ្នំា ២០២០ គឺមានការប្រែប្រួលខ្លំាង ។  លោកថា នៅឆ្នំា ២០២០ លោកផ្តោតលើការលក់ផ្លែដូងខ្ចី ច្រើនជាងដូងពូជ ។ តែនៅឆ្នំា ២០២១ លោកលក់ផ្លែដូងពូជច្រើនជាងផ្លែដូងខ្ចីវិញ ។ «ខ្ញុំបានលក់ចេញដូងខ្ចីត្រឹមតែ ១០ ម៉ឺនគ្រាប់នៅសល់ប្រហែល ៣០ ម៉ឺនគ្រាប់ ខ្ញុំបណ្តុះធ្វើជាដូងពូជទំាងអស់ ដោយសារកសិដ្ឋានយើងទទួលបានការទុកចិត្តពីអតិថិជនថា ពូជដូងក្រអូបរបស់យើងសុទ្ធល្អមិនមានការក្លែងបន្លំ ពូជដូងក្រអូបមានប្រភពច្បាស់» ។

តាមម្ចាស់ចម្ការដែលមានផ្ទៃដីដាំដុះជាង ៥០ ហិកតានេះបាននិយាយឱ្យដឹងថា ការលក់ដូងពូជស្រួលជាងលក់ផ្លែដូង ។ លក់ផ្លែដូងអ្នកទិញរើសតែដូងធំៗ ប៉ុន្តែពូជដូងគេមិនរើសទំហំផ្លែនោះទេសំខាន់ពូជល្អសុទ្ធ ។ ដូងពូជមួយដើម លក់បានតម្លៃចាប់ពី ២,៥០ ទៅ ៣ ដុល្លារអាមេរិក ក្នុងឆ្នំា ២០២១ ខ្ញុំអាចលក់ដូងពូជបានជាង ៧៨.០០០ ដើម ។ ឆ្នំា ២០២២ នេះ ខ្ញុំគ្រោងផ្លែដូងតែ ៦ ម៉ឺនផ្លែង និងទុកសម្រាប់បណ្តុះពូជមានរហូតដល់ ២៥ ម៉ឺនគ្រាប់ ។ ឆ្នាំ ២០២១ កន្លងមកនេះខ្ញុំអាចលក់ពូជដូងក្រអូបបានជាង ៧ ម៉ឺនដើម បានចំណូលបានជាង ១០ ម៉ឺនដុល្លារអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ