ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​លេប​ត្របា​ក់​រោងចក្រ​ចម្រាញ់យកប្រេង​ខ្មៅ​ពី​សម្បក​កង់​​ឡាន ផ្សែងហុយ​ខ្មៅមេឃ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែ​វ ៖ អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​មួយ​ផ្សែងហុយ​ខ្មៅ​មេឃ​បាន​លេប​ត្របា​ក់​រោងចក្រ​ចម្រាញ់យកប្រេង​ខ្មៅ​ពី​សម្បក​កង់​រថ​យន្ត​ចាស់​ៗ កាលពី​ថ្ងៃទី៦ កុម្ភៈ ២០២២ វេលា​ម៉ោង៤និង៣០នា​ទី​រសៀ​ល ស្ថិតនៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​សូភី ស្រុក​បាទី…

ខេត្តតាកែ​វ ៖ អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​មួយ​ផ្សែងហុយ​ខ្មៅ​មេឃ​បាន​លេប​ត្របា​ក់​រោងចក្រ​ចម្រាញ់យកប្រេង​ខ្មៅ​ពី​សម្បក​កង់​រថ​យន្ត​ចាស់​ៗ កាលពី​ថ្ងៃទី៦ កុម្ភៈ ២០២២ វេលា​ម៉ោង៤និង៣០នា​ទី​រសៀ​ល ស្ថិតនៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​សូភី ស្រុក​បាទី ខេត្តតាកែវ ។

លោក​វរសេនីយ៍​ឯង ឆាយ កែវ​មុ​ន្នី អធិការ​នគរបាល​ស្រុក​បាទីបាន​ឲ្យដឹង​ថា រោងចក្រ​ដែល​ឆេះ​នេះ​ដោយសារ​ការ​ទុស្សេ​ចរន្ត​ភ្លើង​នឹង​ឆាបឆេះ​បាន​បណ្តាល​ឱ្យ​ខូចខាត​អគារ​ទំហំ25mX80m ធ្វើអំពី​ដែក មិនទាន់​ប្រក់​ដំបូ​ល ។

ក្រោយពេល​ទទួល​ព័ត៌មាន​ភ្លាម លោក​ឧត្តមសេនីយ៍​ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ បាន​បញ្ជា​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំ​កក់ ចុះ​អន្តរាគមន៍ ដោយ​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ចំនួ​ន២គ្រឿង អស់​ទឹក​ចំនួន៣រថយន្ត ទើប​រលត់​ជាស្ថាពរ និង​មិន​មាន​រង​របួស​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ ។

លោក ភួង ឈីន អភិបាលស្រុក​បាទីបាន​ឲ្យដឹង​ថា ទីតាំង​រោងចក្រ​ចម្រាញ់​ប្រេង​ខ្មៅ​សម្បក​កង់​រថ​យន្ត​ចាស់​ៗ​នេះ គឺ​ឆេះ​ដោយសារ​ការ​ទុស្សេ​ចរន្ត​អគ្គិសនី​ចំ​ឡ​ចម្រាញ់ ។ ឡ​ចម្រាញ់​ចំនួន២គឺ​ទូ១មាន​ចំណុះ​ប្រេង២៥០០លីត្រ ត្រូវ​បាន​ម្ចាស់​ដាក់​ក្នុង​រោង​មិនទាន់​មាន​ជញ្ជាំង​និង​ដំបូល ។ ចំពោះ​ការខូចខាត​នោះ​ត្រូវ​បានឱ្យ​ដឹង​ថា​គិតជា​ប្រាក់​អស់​៤០លាន​រៀល ៕​

អត្ថបទសរសេរ ដោយ