ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ដាំ​បបរ​ពន្លត់ភ្លើង​មិន​អស់ បង្កឱ្យ​​ឆេះ​ផ្ទះ​​៩ខ្នង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្ត​កំពង់ឆ្នាំង ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួ​ន៩ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​២ និង៣០​នាទី​រសៀល​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅ​ភូមិ​កំពង់​បា​ស្រូវ​ ឃុំ​ជលសា…

​ខេត្ត​កំពង់ឆ្នាំង ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួ​ន៩ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​២ និង៣០​នាទី​រសៀល​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅ​ភូមិ​កំពង់​បា​ស្រូវ​ ឃុំ​ជលសា ស្រុក​ជល​គិរី ។

លោក​វរសេនីយ៍ឯក ហ៊ឹម យ៉ុង អធិការ​នគរបាល​ស្រុក​ជលគី​រី​បានឱ្យ​ដឹង​ថា​​ ​អគ្គិភ័យឆាបឆេះ​​ផ្ទះ​សរុបចំនួន៩​ខ្នង ក្នុង​នោះ៦ខ្នង​បាន​ឆេះ​ខ្ទេច​ទាំងស្រុង​ និង៣ខ្នង​បាន​ឆេះ​អស់​មួយ​ចំ​ហៀង​។ ចំពោះ​មូលហេតុ​គឺ​បណ្ដាលមកពី​ក្មេង​ដាំ​បបរ​នៅ​ចង្ក្រាន​ ហើយ​ធ្វេសប្រហែស​ពន្លត់ភ្លើង​មិន​អស់​រួច​ដើរ​ចោលផ្ទះ ទើប​បណ្ដាលឲ្យ​អគ្គីភ័យ​នេះ​កើត​ឡើង ។

​ចំពោះ​ផ្ទះ​បង្កហេតុ​ គឺ​មាន​ប្ដី​ប្រពន្ធ​ឈ្មោះ ម៉ៃ ព្រួញ ដែល​ជា​ផ្ទះ​ប្រក់​នឹង​បាំងជញ្ជាំង​ស្លឹ​ក​និង​នៅ​ជាប់​ៗ​គ្នា ។
ចំណែក​ម្ចាស់ផ្ទះ​រងគ្រោះ​ដទៃទៀត​ មាន១.ហង្ស ហាន. ២ ភា វ៉ាន់ .៣ ម៉ៅ ប្លង់ .៤ ស្រ៊ុ​ន ថន. ៥ ម៉ន សុ​គន្ឋា. ៦ ម៉ៃ ប៉ោត .៧ ម៉ម ប៊ុ​នណា​វុ​ធ .និង៨ ឈ្មោះ អ៊ួន រិទ្ឋ ។ ចំពោះ​ផ្ទះ​ដែល​រង​ការខូចខាត​ផ្ទះ​ខ្​លះ​មាន 5 គុណ​នឹង 9 ម៉ែត្រ​ផ្ទះ​ខ្លះទៀត​មាន 7 គុណ​នឹង 12 ម៉ែត្រ ធ្វើអំពី​ឈើ​ប្រក់​ស្លឹក និង​ខ្លះ​ប្រក់​ស័ង្ក​សី ជាដើម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ