ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្ដី​ខ្មែរក្រហម តាម​រយៈ​អង្គការសហប្រជាជាតិ ទទួល​បាន​វិភាគទាន​ប្រមាណ ២២០.០០០ ដុល្លារ​អា​មេ​រិ​ក ពី​រដ្ឋាភិបាល​ជប៉ុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កាលពីថ្ងៃ​ទី​ ៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ មកនេះ រដ្ឋាភិបាល​ជប៉ុន​បា​នប​ពោ្ច​ញ​ប្រាក់​ចំនួន ២២០.០០០​…

រាជធានី​ភ្នំពេញ ​៖ កាលពីថ្ងៃ​ទី​ ៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ មកនេះ រដ្ឋាភិបាល​ជប៉ុន​បា​នប​ពោ្ច​ញ​ប្រាក់​ចំនួន ២២០.០០០​ ដុល្លារ​អា​មេ​រិ​ក ជា​វិភាគទាន​របស់​ខ្លួន ដើម្បី​ផ្ដល់​ជូន​ភាគី​អង្គការសហប្រជាជាតិ នៃ​ថវិកា​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​។

ឯកឧត្តម​ ឯកអគ្គរាជទូត​ជប៉ុន មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ រូបភាព៖ ស្រី គំនិត

រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេចចិត្ដ​ផ្ដល់​វិភាគទាន​នេះ ដើម្បី​ទ្រទ្រង់​ដំណើរការ​របស់​សាលាក្ដី​ខ្មែរក្រហម​ ។ រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​សារៈសំខាន់​ទៅ​លើ​សាលាក្ដី​ខ្មែរក្រហម ដោយ​ផ្អែក​លើ​ទស្សនៈ​ចំនួន​បី​ ។ ទី​មួយ ការ​កាត់ក្ដី​ខ្មែរក្រហម​ គឺជា​ដំណាក់កាល​ប​ពា្ច​ប់​នៃ​ដំណើរការ​ស្វែងរក​សន្ដិភាព​នៅ​កម្ពុជា​ ដើម្បី​បង្ការ​ទប់ស្កាត់​ការ​កើត​មាន​ឡើង​វិញ​នៃ​អំពើ​ឃោ​ឃៅ ដែល​បាន​ប្រព្រឹត្ដ​ឡើង​នៅ​ក្នុង​សម័យ​ខ្មែរក្រហម ​។ ទី​ពីរ សាលាក្ដី​ខ្មែរក្រហម​នេះ​នឹង​ជួយ​ស្វែងរក​យុត្ដិធម៌​ជូន​ជន​រង​គ្រោះ​នៃ​របប​ខ្មែរក្រហម ដែល​ប្រការ​នេះ​នឹង​រួមចំណែក​ដល់​ការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ​ ។ ទី​បី សាលាក្ដី​នេះ​នឹង​រួមចំណែក​ដល់​ការ​ពង្រឹង នីតិរដ្ឋ​នៅ​កម្ពុជា ក៏​ដូច​ជា​នៅ​សហគមន៍​អន្តរជាតិ​ផង​ដែរ​ ។

រូបភាព ៖ Facebook សាលាក្តីខ្មែរក្រហម

បន្ថែមពីនេះ រដ្ឋាភិបាល​ជប៉ុន​បាន និង​កំពុង​ជួយ​ដល់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​តាំងពី​ដើមដំបូង​រៀង​មក ហើយ​គិត​ត្រឹម​ថ្ងៃនេះ ជំនួយ​ហិរញ្ញវត្ថុ​ពី​ប្រទេស​ជប៉ុន​សម្រាប់​តុលាការ​នេះមាន​ចំនួន ​៨៨,៧​ លាន​ដុល្លារ​អា​មេ​រិ​កដោយ​គិត​រួម​ទាំង​កា​រប​ពោ្ច​ញ​ថវិកា​លើក​នេះ ដែល​ប្រហាក់ប្រហែល​នឹង ២៧% នៃ​ថវិកា​សរុប​ផ្ដល់​ដោយ​ប្រទេស​ផ្ដល់​ជំនួយ​ជូន​ភាគី​ជាតិ និង​ភាគី​អង្គការសហប្រជាជាតិ​នៃ​អ​.​វ​.​ត​.​ក ​។ លើស​ពី​នេះ​ទៅ​ទៀត ប្រទេស​ជប៉ុន​រួម​ជាមួយ​ប្រទេស​បារាំង ក្នុង​ឋានៈ​ជា​សហ​ប្រធាន​នៃ​មិត្ដ​របស់ អ​.​វ​.​ត​.​ក​. បាន​តាមដាន​ដំណើរការ​របស់​តុលាការ​នេះ​យ៉ាង​សកម្ម​ ៕

រូបភាព ៖ Facebook សាលាក្តីខ្មែរក្រហម

អត្ថបទសរសេរ ដោយ