ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ប្រកាស​ព័ត៌មាន ជុំវិញ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៥ កក្កដា ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​និង​បំពេញវិជ្ជា​សម័យ​ប្រឡង​ថ្ងៃ​ទី​២២ សីហា

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៥ កក្កដា ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​និង​បំពេញវិជ្ជា​សម័យ​ប្រឡង​ថ្ងៃ​ទី​២២ សីហា ខាង​មុខ​ដោយ​បាន​គូសបញ្ជាក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម័យ​ប្រឡង​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ ដែល​មាន​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម រួម​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​៩៣.៧៥២​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៥៧​មណ្ឌល ចែក​ចេញ​ជា ៣.៧៨១​បន្ទប់ នៅ​រាជធានី​ខេត្ត​ទាំង​២៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ការ​ប្រឡង​នេះ នឹង​ត្រូវ​ប្រកាស​លទ្ធផល​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ សម្រាប់​ប​ណ្ឌ​ល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផ្សេង​ៗ​ទៀត ។ សេចក្តី​ប្រកាស​បាន​បន្ត​ថា ដើម្បី​ឱ្យ​ដំណើរការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់​ត្រូវ​គោរព​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ការ​ប្រឡង​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​មិន​ត្រូវ​លាក់​ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​គ្រប់​ប្រភេទ​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជា​ដាច់ខាត ។ ក្នុង​ករណី​រក​ឃើញ ត្រូវ​ចាត់​ទុក​ថា​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន និង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ។

មាតាបិតា ឬ​អ្នក​អាណាព្យាបាល​បេក្ខជន និង​សាធារណជន​អាច​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ឬ​សាកសួរ និង​បញ្ចេញយោបល់​ពាក់ព័ន្ធ​នឹង​ដំណើរការ​ប្រឡង​ខាងលើ តាម​តំណ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា www.facebook.com/moeys.gov.kh ៕