ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ដី​ក្បែរ​បឹង​… ចាក់​ដី​រំ​លោ​.​ភយ​ក​បឹង​បន្ថែម​ទៀត ប្រៀប​ដូច​កន្ទេល​ធំ​បន្លំ​ដេក​(វីដេអូ)

2 ឆ្នាំ មុន
  • តាកែវ

ដី​បឹង​អូរ​តុំ ជា​ច្រើន​កន្លែង និង​ជា​ច្រើន​ហិតា ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ទ្រាំង បើកដៃ​ឱ្យ​ឈ្មួញ​អ្នកមាន​លុយ ចាក់​ដី​រំ​លោ​.​ភយ​កមក​ធ្វើ​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​ផ្ទែ​បឹង​អូ​តុំ ចេះ​តែ​រួម​តូច​បណ្តើ​ៗ​ហើយ បញ្ហា​នេះ​ត្រូវ​បាន​

ខេត្តតាកែវ ៖ ដី​បឹង​អូរ​តុំ ជា​ច្រើន​កន្លែង និង​ជា​ច្រើន​ហិតា ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ទ្រាំង បើកដៃ​ឱ្យ​ឈ្មួញ​អ្នកមាន​លុយ ចាក់​ដី​រំ​លោ​.​ភយ​កមក​ធ្វើ​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​ផ្ទែ​បឹង​អូ​តុំ ចេះ​តែ​រួម​តូច​បណ្តើ​ៗ​ហើយ បញ្ហា​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​និយាយ​រិះគន់​ថា ព្រោះតែ​ផលប្រយោជន៍​អស់លោក សូ​ម្បី​តែ​ដី​បឹង​ក៏​ឱ្យ​អ្នកមាន​លុយ​ចាក់​ដី​លុប​ដើម្បី​យក​ធ្វើ​កម្មសិទ្ធិ​ដែរ តើ​ទៅ​ថ្ងៃ​មុខ​នឹង​មាន​បឹង​សម្រាប់​ស្តុ​ប​ទឹក​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បន្ត​ទៀត​ទេ?​។

ដី​បឹង​អូ​តុំ ដែល​អ្នកមាន​លុយ​ចាក់​រំ​លោ​.​ភយ​កមក​ធ្វើ​កម្មសិទ្ធិ​ខាងលើ​នេះ គឺ​ស្ថិត​នៅ​ភូមិ​កន្ទួត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ ។

ហើយ​បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​ចាក់​ដី​លុប​បឹង​អូរ​នោះ បានឱ្យ​ដឹង​ថា ចំពោះ​ដី​បឹង​អូ​តុំ ដែល​ត្រូវ​បាន​អ្នកមាន​លុយ​ចាក់​ដី​រំ​លោ​.​ភយ​ក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​មិន​បាន​ខ្វល់​នឹង​ច្បាប់ និង​ប្រយោជន៍​សាធារណៈ​នេះ គឺ​សង្ស័យ​​មាន​ភ្លើង​ខៀង​ពី​អាជ្ញាធរ​ឃុំ​ស្រ​ង៉ែ និង​ស្រុក​ទ្រាំង ទើប​ធ្វើ​ឱ្យ​អ្នកមាន​លុយ​ចាក់​ដី​រំ​លោ​.​ភយ​កបាន​បែប​នេះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា អ្នកមាន​លុយ​ចាក់​ដី​រំ​លោ​.​ភយ​ក​ដី​បឹង​អូ​តុំ​ធម្មជាតិ​នេះ បើ​ទោះបីជា​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​បាន​ធ្វើការ​ព្រមាន​ខ្លាំង​ៗ និង​បាន​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​ដែល​រំ​លោ​.​ភយ​ក​ដី​ព្រៃ​លិច​ទឹក រំ​លោ​.​ភយ​ក​ដី​បឹង​ធម្មជាតិ​ជា​បន្តបន្ទាប់​នៅ​ចុងឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ហើយ ជាក់ស្តែង​ទីតាំង​ដី​បឹង​អូរ​តុំ ស្ថិត​នៅ​ភូមិ​កន្ទួត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​ជា​បឹង​ធម្មជាតិ​តាំងពី​រាប់​សិប​ឆ្នាំ​មក​ហើយ បែរជា​អាជ្ញា​ធរ​ស្រុក និង​មន្ទីរ​ជំនាញ​បើកដៃ​ឱ្យ​អ្នកមាន​លុយ មាន​អំណាច ឃើញ​តែ​ផល​ចំណេញ​លុយ បាន​ឃុបឃិត​តាម​ខ្សែបណ្តោយ​ធ្វើ​សកម្មភាព​ចាក់​ដី​លុប​យក​ដី​បឹង​អូ​តុំ របស់​រដ្ឋ ហើយក​សាងសង់​សំរឹង​ទៅ​វិញ ហើយ​ដី​បឹង​អូ​តុំ​ជា​ច្រើន​ហិច​តា ត្រូវ​បាន​អ្នកមាន​លុយ​ចាក់​ដី​វាទ​ទី​យក​ធ្វើ​ជា​កម្មសិទ្ធិ បន្លំ​ប្រែក្លាយ​ដី​អាស្រ័យ​ផល​ទៅ​ជា​ដី​លំនៅ​ស្ថាន​ទាំង​បំពាន​។

ហើយ​អ្នក​ដែល​អាច​ចាក់​ដី​លុប​បឹង​អូ​តុំ​នេះ​បាន មិនមែន​ប្រជាពលរដ្ឋ​ធម្មតា​ធ្វើ​បាន​នោះ​ទេ ភាគច្រើន​គឺ​អ្នកមាន​អំណាច អ្នកមាន​លុយ ឬ​មាន​ខ្សែបណ្តោយ​ជាមួយ​អាជ្ញាធរ ទើប​អាច​ចាក់​លុប​យក​ដី​បឹង​ធម្មជាតិ​នេះ​ដោយ​រលូន​បាន នេះ​គេ​ហៅ​ថា បាន​កន្ទេល​ធំ​បន្លំ​ដេក​។

លោក ឈួ​ន ផា​ន់​នី អភិបាលស្រុក​ទ្រាំង បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​ថា គាត់​មិន​បានដឹង​ថា មាន​គេ​ចាក់​ដី​រំ​លោ​.​ភយ​ក​ផ្ទៃ​បឹង​តុំ​នេះ​ទេ​ព្រោះ​ម្ចាស់​ដី​ស្នើ​សុំ​ចាក់​ដី​ត្រឹមតែ​ដី​របស់​គាត់​តែ​ប៉ុណ្ណោះ ហើយ​ដី​របស់​គាត់​នោះ​ក៏​មិន​ទាន់​មាន​ប័ណ្ណកម្មសិទ្ធិ​ដែរ ។

លោក​អភិបាលស្រុក​បាន​បន្ត​ទៀត​ថា ករណី​ចាក់​ដី​នៅ​ចំណុច​ខាងលើ​នេះ សុំ​ច្បាប់​ចាក់​ដី​ត្រឹម​ដី​កម្មសិទ្ធិ​របស់​គាត់​ដើម្បី​ធ្វើ​ឡឥដ្ឋ ហើយ​បើ​គាត់​ចាក់​ហួស​ដី គាត់​រំ​លោ​.​ភយ​ក​ដី​បឹង​អូ​តុំ​ទៅ​វិញ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ