ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្លា.ប់ និងរបួស​​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​17 កក្កដា ​

7 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក​(​យប់​៥​លើក​) បណ្តាល​ឱ្យ​ស្លា.ប់​៥​នាក់ រង​របួសធ្ងន់​៤​នាក់​(​ស្រី​ម្នាក់​) របួសស្រាល​២​នាក់​(​ប្រុស​) ។

​រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក​(​យប់​៥​លើក​) បណ្តាល​ឱ្យ​ស្លាប់​៥​នាក់ រង​របួសធ្ងន់​៤​នាក់​(​ស្រី​ម្នាក់​) របួសស្រាល​២​នាក់​(​ប្រុស​) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប ចំនួន​១២​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​ធុន​តូច​៣​គ្រឿង រថយន្ត​ធំ​១​គ្រឿង យាន​ផ្សេង​ៗ១​គ្រឿង ។ មូលហេតុ​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន ល្មើស​ល្បឿន​៣​លើក ស្លាប់​២​នាក់ ស្រវឹង​១​លើក ស្លាប់​ម្នាក់ ប្រជែង​១​លើក ស្លាប់​ម្នាក់ ងងុយដេក​១​លើក ស្លាប់​ម្នាក់ មិន​គោរព​សិទ្ធិ​២​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់​(​យប់​៣​នាក់​)​។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ​រួម​មាន ផ្លូវជាតិ​៣​លើក ផ្លូវលំ​១​លើក ផ្លូវ​ខេត្ត​-​ក្រុង​៤​លើក​។ ដោយឡែក​យានយន្ត​បង្កហេតុ​រួម​មាន ម៉ូតូ​៣​លើក រថយន្ត​ធុន​តូច​២​លើក យាន​ផ្សេង​ៗ១​លើក និង​មនុស្ស​រត់​ឆ្លងផ្លូវ​១​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច មូ​៉​តូ​និង​រថយន្ត​តូច​២​លើក ស្លាប់​១​នាក់ មូ​៉​តូ​និង​ថ្មើរជើង​២​លើក ស្លាប់​១​នាក់ មូ​៉​តូ​ដួល​ខ្លួនឯង​២​លើក ស្លាប់​២​នាក់ មូ​៉​តូ​និង​រុ​ឺ​ម៉ក​មូ​៉​តូ​១​លើក រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក ស្លាប់​ម្នាក់ ។

ខេត្ត​ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ច្រើន​មាន ខេត្ត​ព្រះ​សីហ​នុ​២​លើក ស្លាប់​ម្នាក់ របួស​ម្នាក់ ខេត្តកំពង់ធំ​១​លើក ស្លាប់​ម្នាក់ (​ស្រី​) របួស​២​នាក់ ខេត្តរតនគិរី​១​លើក ស្លាប់​ម្នាក់​(​ស្រី​) របួស​ម្នាក់ ខេត្តតាកែវ​១​លើក ស្លាប់​ម្នាក់ និង​ខេត្តពោធិ៍សាត់​១​លើក ស្លាប់​ម្នាក់ ៕