ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ផ្លូវ​ទន្លេសាប​ដល់​មុខ​សណ្ឋាគារ​សុខា ព្រោះតែ​ក្រុម​រហ័ស​នាម​«​ឫស្សី​កែវ R.S.K»

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ជា​ច្រើន​នាក់​បាន​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ប្រដាប់​ដោយ​ដាវ កាំបិត ពូថៅ ដេញ​កា​.​ប់​យុវជន​មួយ​ក្រុម​ទៀត និង​អាជីវករ​លក់​ស្រា​ក្រឡុក​យ៉ាង​អានា​ធិ​ប​តេ​យ្យ​ផ្អើល​​ពេញ​ផ្លូវ​ទន្លេសាប បណ្តាល​ឲ្យ​មាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ជា​ច្រើន​នាក់​បាន​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ប្រដាប់​ដោយ​ដាវ កាំបិត ពូថៅ ដេញ​កា​.​ប់​យុវជន​មួយ​ក្រុម​ទៀត និង​អាជីវករ​លក់​ស្រា​ក្រឡុក​យ៉ាង​អានា​ធិ​ប​តេ​យ្យ​ផ្អើល​ពេញ​ផ្លូវ​ទន្លេសាប បណ្តាល​ឲ្យ​មាន​អ្នក​របួស​ជា​ច្រើន​នាក់ និង​ខូចខាត​ម៉ូតូ​អស់​ជា​ច្រើន​គ្រឿង​ផង​ដែរ ចំណែក​ជន​បង្ក​វិញ ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​ទន្លេសាប ត្រង់​ចំណុច​សណ្ឋាគារ​សុខា ក្បែរ​បន្ទប់ទឹក​សារ​ធារ​ណៈ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ក្រុម​ក្មេង​ទំនើង​ជា​ជន​បង្ក​ខាងលើ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​គេ​ស្គាល់​ថា នៅ​ក្រុម​រហ័ស​នាម «​ឫស្សី​កែវ R.S.K» ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកលក់​ស្រា​ក្រឡុក​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​នៅ​កន្លែង​គាត់ និង​កន្លែង​ជាប់​គ្នា​នោះ មាន​ភ្ញៀវ​ប្រុស​ស្រី​អង្គុយ​ញ៉ាំ​អី​ជា​ធម្មតា និង​មាន​ក្រុម​យុវជន​មួយ​ក្រុម​ទៀត​មាន​គ្នា​ប្រហែល​១០​នាក់ បាន​មក​ឈប់​ម៉ូតូ​អង្គុយ​លេង​នៅ​ជិត​កន្លែង​កើតហេតុ​នោះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ពេល​កើតហេតុ ស្រាប់តែ​លេចមុខ​ក្រុម​ជន​បង្ក​រហ័ស​នាម «​ឫស្សី​កែវ RSK» មាន​គ្នា​ច្រើន​នាក់ ជិះ​ម៉ូតូ​ប្រហែល​២០​គ្រឿង ដោយ​ជិះ​លើក​ក្រ​វី ដាវ កាំបិត ពូថៅ ដំបង​ប្រសាច​ពេញ​ផ្លូវ​តែ​ម្តង មើលទៅ​ពិតជា​អានា​ធិ​ប​តេ​យ្យ​មែនទែន ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ក៏​បាន​ឈប់​នៅ​កន្លែង​កើតហេតុ និង​បាន​ដក​កាំភ្លើង​ផាវ​បាញ់​២​ទៅ​៣​គ្រាប់​ឡើង​ទៅ​លើ​ជា​សញ្ញា​អោយ​បក្សពួក​ខ្លួន​ចុះ​ដេញ​កា​.​ប់​យុវជន​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​រត់​ប្រសាច​ពេញ​ផ្លូវ និង​បន្ត​កា​.​ប់​រះ​មិន​រើសមុខ ដោយ​កា​.​ប់​ទាំង​អ្នកលក់​ស្រា​ក្រឡុក​នៅ​កន្លែង​កើតហេតុ​នោះ​ទៀត បណ្តាល​ខូចខាត​សម្ភារៈ​ជា​ច្រើន និង​របួស​ភ្ញៀវ​ប្រុស​ស្រី​ជា​ច្រើន​អ្នក​ដេក​ដួល​ក្នុង​ថ្លុក​ឈា​.​ម​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ហើយ​ក្រុម​ជន​បង្ក​ទាំងនោះ​ក៏​បាន​បន្ត​ដេញ​កា​.​ប់​ម៉ូតូ​ដែល​ជិះ​រត់​នៅ​កន្លែង​កើតហេតុ​នោះ​បណ្តាល​ខូចខាត​ចំនួន​២​គ្រឿង និង​បន្ត​ដេញ​កា​.​ប់​ម៉ូតូ​យុវជន​២​នាក់​ផ្សេង​ទៀត ដោយ​០១​គ្រឿង​ម៉ាក suzuki nex និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ដែរ​ជិះ​រត់ បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង និង​កា​.​ប់​ផ្តាច់​ស្លាក​លេខ​ម៉ូតូ​យក​ទៅ​បោះចោល​ទៀត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​ជន​បង្ក​ខាងលើ​នេះ​នៅ​ជិះ​បន្ត​ទៅ​កា​.​ប់​ម៉ូតូ suzuki nex មួយ​គ្រឿង​ទៀត​នៅ​មុខ​សណ្ឋាគារ​សុខា បណ្តាល​ឲ្យ​ខូចខាត​បន្ថែម​ទៀត​។ និយាយ​អោយ​ខ្លី គឺ​ក្រុម​ជន​បង្ក​នោះ បាន​ដេញ​កា​.​ប់​ទាំងអស់​មិន​រើសមុខ​ឡើយ ចាប់ពី​ចំណុច​មុខ​បន្ទប់ទឹក​សារ​ធារ​ណៈ រហូត​ដល់​មុខ​សណ្ឋាគារ​សុខា ។ បន្ទាប់​ពី​បង្កហេតុ​រួច ក្រុម​ជន​បង្ក​បាន​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​ដោយ​សុវត្ថិភាព​តែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​មិត្ត​ភ័ក្ដិ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ នៅ​សល់​តែ អ្នកលក់​ស្រា​ក្រឡុក រួម​ទាំង​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ដែល​ជា​អ្នក​មិនដឹង​រឿង​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​តាម​រក​ជន​បង្ក​ទាំងនោះ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ