ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យឆេះ​ផ្ទះ​មួយកន្លែង ផ្អើលម្តុំផ្សារ​ដើម​គ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ផ្ទះ​​ធ្វើ​​អំ​ពី​ឈើ​ ប្រក់​ស័ង្កសី​ ដែល​នៅ​ជាន់​លើ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង បង្កការ​

រាជធានី​ភ្នំពេញ​ ៖ ​ផ្ទះ​​ធ្វើ​​អំ​ពី​ឈើ​ ប្រក់​ស័ង្កសី​ ដែល​នៅ​ជាន់​លើ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង បង្កការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២២ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​ផ្សា​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​មិន​​ស្គាល់ឈ្មោះនោះទេ​ ហើយ​ផ្ទះដែលត្រូវអគ្គិភ័យ​​​ឆាបឆេះអស់ទាំងស្រុង​​ជា​ប្រភេទ​ផ្ទះថ្ម​ក្រោម ​ឈើលើ ​មាន​ទំហំ​១២​គុណ​នឹង​១៥​ម៉ែត្រ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋដែល​លក់ដូរ​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើត​​ហេតុ ពួក​គាត់​កំពុង​តែ​ដេក​លង់​លក់​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ទល់មុខ​ផ្ទះ​​កើត​​ហេតុ ​ហើយ​គាប់​ជួន​ពេល​នោះ ក៍​ស្រាប់តែ​ឃើញ​ភ្លើង​ឆាបឆេះ​ផ្ទះ​ជាន់​ទី​ពីរ​ម្តង​បន្តិច​ៗ រហូត​ទាល់តែ​រាល​ដាល​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ​។ ​ពេល​ឃើញ​ហេតុការណ៍​បែប​នេះកើតឡើង​ ដោយ​តែ​ច្រកចូល​ទៅ​ពន្លត់​តូច​ពេក​ពិបាក​និង​ចូល ទើ​ប​ពួក​គាត់ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើ​ម្បី​សុំ​ជំនួយ​រថយន្ដ​ពន្លត់អគ្គីភ័យ បាន​ចេញ​មក​អន្តរាគមន៍​ជា​ច្រើន​គ្រឿង ​ដោយ​ប្រើ​ទឹក​បាញ់​ពន្លត់សរុប​អស់​​​ចំនួន​៤១រថយន្ត​ រហូត​ដល់​ម៉ោង​៣​និង​៣០​យប់​ឈានចូលព្រឹក​ថ្ងៃ​ដដែល ​ទើប​​ភ្លើង​រលត់​ទៅ​វិញ​ជា​ស្ថាពរ ។

ក្នុង​ករណី​​ខាងលើ​នេះ​ដែរ មិន​បង្ក​ឱ្យ​​មានការ​ឆេះរាល​ដាល​ដល់​ផ្ទះ​ដទៃ​ទៀត​នោះ​ទេ តែ​​បណ្តាល​​ឱ្យ​​មាន​អ្នក​រង​របួសធ្ងន់២​នាក់ និង​ស្រាល​២នាក់​ ។ ​ចំពោះ​មូលហេតុ​គឺ​បណ្ដាល​មក​ពីឆ្លង​ចរន្តអគ្គិសនី ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ