បញ្ហាជ្រុះសក់ គឺតែងតែមានលើស្រ្តីគ្រប់រូប គ្រាន់តែការជ្រុះនោះមិនច្រើន និង មិនគួរឱ្យព្រួបារម្ភ។ ចុះប្រសិនបើអ្នកជ្រុះសក់រហូតទាល់តែឃើញស្នាមឆក ឬ ឈានដល់ការទំពែកនោះ? ដំណោះស្រាយគឺមិនខ្វះទេ ដោយសារតែមានផលិតផលជាច្រើនលើទីផ្សារ សម្រាប់ព្យាបាលបញ្ហាសក់ជ្រុះ និង បណ្តុះសក់ឡើងវិញ។ តែប្រសិនបើអ្នកចង់ប្រើប្រាស់ផលិតផលធម្មជាតិនោះ ថ្ងៃនេះ អ្នកនឹងស្គាល់វិធីធម្មជាតិ៣យ៉ាង ដែលមានប្រសិទ្ធភាពដោះស្រាយបញ្ហាសក់ជ្រុះ។

១. ខ្ទឹមបារាំង
មនុស្សភាគច្រើនមិនចូលចិត្តប្រើខ្ទឹមបារាំងលើក្បាលនោះទេ ព្រោះមានមិនល្អ។ ទោះបីជាយ៉ាងណាក៏ដោយ វាមានផ្ទុកនូវសារធាតុប្រឆាំងបាក់តេរី និងប្រឆាំងនឹងផ្សិត ដែលជួយស្តារសារធាតុចិញ្ចឹមដែលបាត់បង់ដល់ស្បែកក្បាលរបស់អ្នក។ វាក៏សម្បូរទៅដោយសារធាតុស្ពាន់ធ័រ ដែលត្រូវបានគេស្គាល់ថា កាត់បន្ថយការបែកចុងរបស់សក់។ ម៉ាស្សាទឹកខ្ទឹមបារាំងលើសក់ និងស្បែកក្បាល ទុកវាចោលមួយម៉ោង។ លាងសម្អាតវាជាមួយសាប៊ូកក់ជាការស្រេច។
២. ប្រេងអូលីវ
ដោយសារតែវាសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ប្រេងអូលីវដែលប្រើសម្រាប់គោលបំណងធ្វើម្ហូបជាច្រើនក៏ល្អសម្រាប់សក់របស់អ្នកផងដែរ។ ប្រេងអូលីវ ធ្វើអោយសក់របស់អ្នកមានភាពរស់រវើកឡើងវិញ។ យកប្រេងអូលីវមួយស្លាបព្រាបាយ បន្ថែមម្សៅ cinnamon មួយស្លាបព្រាកាហ្វេ និងទឹកឃ្មុំមួយស្លាបព្រាបាយ។ ម៉ាស្សាត្រង់កន្លែងទំពែក។ ទុកឱ្យវាចោលលើនោះរយៈពេល ២០ទៅ៣០នាទី រួចលាងជម្រះចេញជាការស្រេច។
៣. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ ឬ Aloe vera ត្រូវបានគេប្រើក្នុងគោលបំណងជាច្រើន ហើយអ្នកវិទ្យាសាស្ត្របន្តរកឃើញអត្ថប្រយោជន៍ថ្មីរបស់វាជារៀងរាល់ថ្ងៃ។ វាពាក់ព័ន្ធនឹងពិភពសម្រស់មិនអាចមើលស្រាលបានឡើយ។ ជែលធម្មជាតិនេះ គឺអស្ចារ្យក្នុងការជួយប្រឆាំងនឹងការជ្រុះសក់។ ការលាប aloe vera មួយភាគបួននៅលើស្បែកក្បាលរបស់អ្នក រៀងរាល់សប្តាហ៍នឹងជួយកាត់បន្ថយអង្គែ និងការបាត់បង់សក់៕
ចែករំលែកព័តមាននេះ