ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រា​ស្រវឹង​ឡើងជណ្តើទៅសម្រាក ស្រាប់តែរអិល​ជើង​ធ្លា.ក់​ពីលើ​ជណ្ដើរ​សន្លប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជោកជាំ​ឡើង​កាំជណ្តើរ​ទៅ​សម្រាក​នៅ​បន្ទប់​ជួល​ជាន់​ទី​១ ងងឹតមុខ​ធ្លា.ក់​ពីលើ​ជណ្តើរ​រង​របួសធ្ងន់​សន្លប់​ស្ដូកស្ដឹង​បាត់​មាត់ក បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ នៅផ្ទះ​ជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជោកជាំ​ឡើង​កាំជណ្តើរ​ទៅ​សម្រាក​នៅ​បន្ទប់​ជួល​ជាន់​ទី​១ ងងឹតមុខ​ធ្លា.ក់​ពីលើ​ជណ្តើរ​រង​របួសធ្ងន់​សន្លប់​ស្ដូកស្ដឹង​បាត់​មាត់ក បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ នៅផ្ទះ​ជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ស៊ូ ពៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​ជា​កូនជាង​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​តា​កែន ស្រុក​ឈូក ខេត្តកំពត ។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ចាក​ចេញពី​ស្រុក​កំណើត ដើម្បី​មក​រក​ការងារ​ធ្វើ​នៅ​ឯ​ទីក្រុង​ភ្នំពេញ​ដោយ​រួម​ដំណើរ​មក​មាន​ស្រី្ត​ម្នាក់ និង​ប្រុស​ចំនួន​បួន​នាក់ សរុប​ទាំងអស់​មាន​គ្នា​ប្រាំ​នាក់ ពីរ​នាក់​ឪពុក និង​កូនស្រី ពួក​គាត់​នាំ​គ្នា​ជិះ​ម៉ូតូ ចំណែក​បួន​នាក់​ទៀត ពួក​គាត់​នាំ​គ្នា​ជិះ​រថយន្តឈ្នួល ។

តាម​ការ​រៀបរាប់​បញ្ជាក់​ពី​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ ខណៈ​ពេល​ដែល​ជិះ​រថយន្តឈ្នួល​បណ្តើរ​នាំ​គ្នា​ផឹកស្រា​បណ្ដើរ​រហូត​មក​ដល់​ផ្ទះ​ជួល​កើតហេតុ​ខាងលើ​បាន​នាំ​គ្នា​ហូប​ស្រា​បន្ត​ថែម​ទៀត លុះ​នៅ​វេលា​ម៉ោង​កើតហេតុ​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​ជួល​ជាន់​ទី​មួយ ដើម្បី​ចូល​ទៅ​សម្រាក ដោយ​ដើរ​ឡើង​តាម​ជណ្តើរ ស្រាប់តែ​ងងឹតមុខ​រអិល​ធ្លាក់​ពីលើ​ជណ្ដើរ​មក​ក្រោម បណ្ដាល​ឲ្យ​រង​របួសធ្ងន់​សន្លប់​ស្ដូកស្ដឹង​បាត់​មាត់ក​ឈឹង​ផ្អើល​ប្រជាពលរដ្ឋ​នាក់​នៅ​ជិតខាង​នាំ​គ្នា​លើក​ជន​រង​គ្រោះ​ដាក់​លើរ​ម៉ក​សណ្ដោង​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជិត​កន្លែង​កើតហេតុ តែ​ខាង​មន្ទីរពេទ្យ​មិន​ហាន​ទទួល​ទេ ដោយសារ​ឃើញ​សភាព​ធ្ងន់ធ្ងរ​ពេក​បន្ទាប់​មក​ក៏​ដឹក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ ឡាំ​ប៊ុ​ន​ផ​ន ក៏​មិន​ហ៊ាន​ទទួល​ទើប​ដឹក​យក​ជន​រង​គ្រោះ​ត្រឡប់​មក​កន្លែង​កើតហេតុ​វិញ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​អាណិត​ដល់​ជន​រង​គ្រោះ​បាន​នាំ​គ្នា​រៃ​អង្គៀស​លុយ​បាន​ជាង​២០​ម៉ឺន​រៀល​អោយទៅ​សាច់ញាតិ​របស់​ជន​រង​គ្រោះ ដើម្បី​ដោះស្រាយ​ដឹក​ថ្លៃ​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល ។

ក្រោយ​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​សម្ភព​រស្មី​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ