ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮសំឡេងក្មេង៣ខែយំក្នុងបន្ទប់ជួល សង្ស័យរុញទ្វារចូល​មើល ​ឃើញស្តែងៗទង្វើម្តាយបង្កើត​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​វិបត្តិ​​រឿង​ប្តី​ហេងស៊យ បោះបង់​ចោល​មិន​ទទួលខុសត្រូវ ហើយ​តូចចិត្ត​ក៏​ផឹកស្រា​

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​វិបត្តិ​​រឿង​ប្តី​ហេងស៊យ បោះបង់​ចោល​មិន​ទទួលខុសត្រូវ ហើយ​តូចចិត្ត​ក៏​ផឹកស្រា​ស្រវឹង និង​​បាន​ប្រើ​អំពើ​ហិ.ង្សា​មក​លើ​កូនប្រុស​មាន​អាយុ​ទើប​៣​ខែ បណ្តាល​ឲ្យ​រង​ពេញ​ខ្លួនប្រាណ ​បង្កការភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​​ចំណុចបន្ទប់​ជួល​មួយ​កន្លែង ក្បែរ​ច្រកចូល​វត្ត​ពោធិ៍​ញ្ញាណ ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

ស្ត្រី​​ដែលប្រើអំពើហិ.ង្សាទៅលើកូន​ឈ្មោះ លី​ន អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួល​បន្ទប់​ជិត​គ្នា បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បានឮសំឡេង​ក្មេង​យំ​នៅ​ក្នុង​បន្ទប់​ជួល ពេល​នោះ ពួក​គាត់​បាន​សង្ស័យ​ថា ស្ត្រី​ខាងលើ​​ប្រើ​ហិ.ង្សា​ទៅ​លើ​កូន​ទៀត​ហើយ ព្រោះ​កន្លង​មក​ស្ត្រី​ខាងលើ ធ្លាប់​ប្រើ​ហិ​.ង្សា​​ទៅ​លើ​កូន​ជា​ញឹកញាប់ ទើប​ពួក​គាត់​បាន​រុញ​ទ្វារ​ចូល​ទៅ ក៍​ឃើញ​ស្ត្រី​ខាងលើ បាន​ប្រើ​ហិ.ង្សា​ទៅ​លើ​កូន​ពិតមែន ​ធ្វើ​ឱ្យ​​កូន​ប្រុស​​អាយុ​ទើបបាន​៣​ខែ រង​របួស ដោយ​មាន​​ស្នាម​ជាំ និង​ស្នាម​ក្រចក​ពេញ​ខ្លួន​តែ​ម្ដង ពួក​គាត់​ជា​អ្នក​ជិតខាង​បាន​ដណ្ដើម​យក​កូន​ពី​ស្ត្រី​ជា​ម្ដាយ មក​ជួយ​មើលថែ​ជំនួយ ហើយក៍​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ក៍​ដូច​ជា​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ អោយ​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ ។

ក្នុង​ករណី​នេះ​ដែរ ស្ត្រី​ជា​ម្ដាយបាន​ចូល​ទៅ​សម្ងំ​ក្នុង​បន្ទប់​មួយសន្ទុះ ទើប​ចេញ​មក​មើល​កូន​វិញ ហើយ​និយាយ​ថា ដោយសារ​តែ​រូប​គាត់​ស្រវឹង និង​ពិបាកចិត្ត​រឿង​ប្តី​ហេងស៊យ បោះបង់​ចោល​មិន​ទទួលខុសត្រូវ រូប​នាង​ជាមួយនឹង​កូន ទើប​ធ្វើ​ឲ្យ​រូប​នាង​ពិបាកចិត្ត ហើយ​ផឹក​ស្រវឹង​ម្តងៗ ក៍​ប្រើ​ហិ.ង្សា​ទៅ​លើ​កូន​តូច​តែ​ម្ដង​ ។

ក្រោយ​ពេល​កើតហេតុ អ្នក​ជិតខាង បាន​សម្រេចចិត្ត​យក​កូន​តូច​ខាងលើ​ទៅ​ចិញ្ចឹម ដោយ​មិន​ប្រគល់​ឱ្យ​ស្ត្រី​ជា​​ម្តាយ​វិញ​ទេ​ ហើយ​ស្ត្រី​ខាងលើ​ក៏បាន​បង្ហាញ​រូប​បុរស​ជា​ប្តី អោយ​មហាជន​បានឃើញ រួច​ក៍​ចូល​ទៅ​ក្នុង​បន្ទប់​បាត់​ ។ ដោយឡែក​រឿងហេតុ​នេះ គឺ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​មាន​ចំណាត់ការ​ទៅ​លើ​ស្ត្រី​ដែល​ប្រើ​ហិ.ង្សា​លើ​កូន​ខ្លួនឯង នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ