ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការឈឺចាប់សាច់ដុំជារោគសញ្ញារបស់កូវីដអូមីក្រុងមែនទេ?

2 ឆ្នាំ មុន

ការឈឺចាប់សាច់ដុំ បានក្លាយទៅជារោគសញ្ញាដ៏ធំបំផុតមួយរបស់កូវីដបម្លែងថ្មីអូមីក្រុងដែលគេកំពុងតែចាប់អារម្មណ៍។ លោកវេជ្ជបណ្ឌិត Charu Dutt Arora អ្នកជំនាញខាងជំងឺកូវីដ១៩ ដែលធ្វើការជាមួយនឹងសេវាកម្មវេជ្ជសាស្រ្ដនៅវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រអាស៊ី  ឬ Asian…

ការឈឺចាប់សាច់ដុំ បានក្លាយទៅជារោគសញ្ញាដ៏ធំបំផុតមួយរបស់កូវីដបម្លែងថ្មីអូមីក្រុងដែលគេកំពុងតែចាប់អារម្មណ៍។ លោកវេជ្ជបណ្ឌិត Charu Dutt Arora អ្នកជំនាញខាងជំងឺកូវីដ១៩ ដែលធ្វើការជាមួយនឹងសេវាកម្មវេជ្ជសាស្រ្ដនៅវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រអាស៊ី  ឬ Asian Institute of Medical Sciences បាននិយាយថា លោកបានកត់សម្គាល់ឃើញថា ការឈឺសាច់ដុំជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាថ្មីៗដ៏ធំបំផុត នេះបើយោងតាមរបាយការណ៍របស់ The Indian Express។

​លោកវេជ្ជបណ្ឌិត​បានមានប្រសាសន៍ថា​៖ “​ទោះបីជា​មនុស្ស​ជឿ​ថា កូវីដគឺជាមេរោគផ្លូវដង្ហើមជាចម្បង និង បង្ក​ឱ្យ​មាន​ការ​ឆ្លង​ក្នុងសួត ​តែ​មាន​ការ​សិក្សា​ជា​ច្រើន​នៅ​ភាគ​ខាងលិច​ដែល​បាន​បង្ហាញ​ថា ៦៣% នៃ​អ្នកជំងឺ​ឆ្លង​មេរោគកូវីដដែលតា និង ៤២% នៃអ្នកជំងឺដែលឆ្លងមេរោគកូវីដអូមីក្រុង បានរាយការណ៍ពីការឈឺខ្នងជារោគសញ្ញាសំខាន់មួយ។ នេះបើយោងតាមកាសែត The Indian Express។

រាងកាយ​នឹង​មាន​អារម្មណ៍​ឈឺ​សាច់ដុំ​ នៅ​តំបន់​ចំនួន​បី​ផ្សេង​គ្នា ​បន្ទាប់​ពី​ការ​ឆ្លង​មេរោគ​កូវីដ១៩ ដែលរួមមាន ក្បាល ខ្នង និង សាច់ដុំទូទៅ។ លោកវេជ្ជបណ្ឌិត Arora បាននិយាយថា ៖ “ការឈឺចាប់សាច់ដុំភាគច្រើនគឺនៅជុំវិញជង្គង់”។

ការឈឺខ្នង និងឈឺសាច់ដុំ គឺជារោគសញ្ញាដែលបានកត់ត្រាជាយូរមកហើយសម្រាប់វីរុសនេះ។ យោងទៅតាមអ្នកជំនាញជាច្រើន ការឈឺខ្នងអាចបន្តកើតមានបន្ទាប់ពីការឆ្លងរួច។

វេជ្ជបណ្ឌិត Ann Mary អ្នកប្រឹក្សាផ្នែកវេជ្ជសាស្ត្រទូទៅនៅមន្ទីរពេទ្យ Amrita ក្នុងទីក្រុង Kochi បាននិយាយថា៖ “ការឈឺខ្នង ទោះបីវាជារឿងធម្មតានៅក្នុងជំងឺគ្រុនផ្តាសាយភាគច្រើនក៏ដោយ ប៉ុន្តែបើប្រៀបធៀបទៅនឹងកូវីដប្រទេសដែលតា អ្នកជំងឺអូមីក្រុង ទំនងជាមានការឈឺខ្នងច្រើនជាង តែតិចជាងសម្រាប់ការបាត់បង់ក្លិន និងរសជាតិ៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ