ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តណ្ហាឡើងដល់.ក​ ទប់លែង​បាន ​​ចាប់​នាង​​​ខារ៉ា​​អូខេ​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ បុរស​​ម្នាក់​​​ចូល​ទៅ​ផឹកស៊ី​ និង​ច្រៀង​ខា​រ៉ា​អូរ​ខេ​​ក្នុង​ហាង​​យីហោ «​រាជ​នី KTV» ​ បន្ទាប់​ពី​ស្រវឹង​ធ្លាក់​​ភ្នែក ​ក៏​បាន​ធ្វើ​សកម្មភាពចាប់រំលោ.ភ​នារី​ខារ៉ាអូខេ​​​ម្នាក់រហូត​បាន​សម្រេច​​​​នៅ​ក្នុង​បន្ទប់ រួចហើយ​​​ព្យាយាម​រត់​ចេញ​ក្រៅក្នុង​បំណង​គេចខ្លួន ប៉ុន្តែ​រត់​មិន​រួច ​ត្រូវ​​​​នាងរងគ្រោះ​​ស្រែក​ផ្អើល​​ឆោ​​​ឡោ​​​ក៏​ត្រូវ​ចាប់ខ្លួន​​បាន ​ប្រគល់​ឱ្យ​​​សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្ដិ៍​កា​កាប​ភ្លាម​ៗ​​​តែ​ម្ដង​ ។

រាជធានី​ភ្នំពេញ ​៖ បុរស​​ម្នាក់​​​ចូល​ទៅ​ផឹកស៊ី​ និង​ច្រៀង​ខា​រ៉ា​អូរ​ខេ​​ក្នុង​ហាង​​យីហោ «​រាជ​នី KTV» ​ បន្ទាប់​ពី​ស្រវឹង​ធ្លាក់​​ភ្នែក ​ក៏​បាន​ធ្វើ​សកម្មភាពចាប់រំលោភ​នារី​ខារ៉ាអូខេ​​​ម្នាក់រហូត​បាន​សម្រេច​​​​នៅ​ក្នុង​បន្ទប់ រួចហើយ​​​ព្យាយាម​រត់​ចេញ​ក្រៅក្នុង​បំណង​គេចខ្លួន ប៉ុន្តែ​រត់​មិន​រួច ​ត្រូវ​​​​នាងរងគ្រោះ​​ស្រែក​ផ្អើល​​ឆោ​​​ឡោ​​​ក៏​ត្រូវ​ចាប់ខ្លួន​​បាន ​ប្រគល់​ឱ្យ​​​សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្ដិ៍​កា​កាប​ភ្លាម​ៗ​​​តែ​ម្ដង​ ។

ហេតុ​ការ​ណ៍នេះ​កើតឡើង កាលពី​វេលា​ម៉ោង​២​យប់​រំលង​អធ្រា​ត្រ​​ចូល​ថ្ងៃ​ទី​១៥ ​កក្កដា ២០១៦ ស្ថិត​​​ក្នុង​ហាង​ខារ៉ាអូខេយីហោ
«​រាជ​នី KTV»​ ​មាន​ទីតាំង​​​ក្នុងភូមិ​ត្រពាំងល្វា សង្កាត់​កា​កាប ខណ្ឌ​ពោ​ធិ៍​​សែន​ជ័យ​ ។

​ប្រភពឱ្យ​ដឹងថា នារី​​រង​គ្រោះ​​អាយុ​១៨​ ជា​បុគ្គលិក​ខារ៉ាអូខេ​ ។ ដោយឡែក​​ជនសង្ស័យ​ឈ្មោះ​ទិ​ត្យ សុធា អាយុ​២៥​ឆ្នាំ​ ជា​​ជាងដែក​ស្នាក់​​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ជម្រៅ ឃុំ​ជម្រៅ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃ​វែង​។

បើតាម​នារី​​រង​​គ្រោះ​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ ​ជនសង្ស័យ​ខាងលើ ​រួម​និង​​មិត្តភក្តិ​ម្នាក់​ទៀត​បាន​ចូល​ទៅ​ផឹកស៊ី និង​​ច្រៀង​ខារ៉ាអូខេ​​នៅ​ទីនោះ ដោយ​​​​ហៅ​​នាង​​ទៅ​អង្គុយ​កំដ ។​ ចំណែក​មិត្តភក្ដិ​ម្នាក់​ទៀត​​ទៅ​ជាមួយ​នោះ មិន​បាន​ហៅ​ស្រី​​អង្គុយ​កំដរ​​ទេ​ ។

ខណៈនោះ​ ពួក​គេ​បាន​ផឹកស្រា​បៀរ​​អស់​១​កេស បន្ទាប់​មក​បាន​គិតលុយ​ និង​ចាកចេញ​ទៅ​បាត់​ ។ ​លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​​នាំ​គ្នា​ចូល​​ទៅ​ម្តងទៀត ។ ដោយ​លើក​នេះ ​បាន​ហៅ​ស្រា​បៀ​រ​បន្ថែម​​១​កេះ​​ទៀត និង​បាន​ហៅ​នាង​ឱ្យ​ទៅ​អង្គុយ​កំដ​ម្ដង​ទៀត ។ ​​ក្រោយ​ពេល​ផឹក​អស់​ស្រា​ប្រហែល​​អស់​១០​កំប៉ុង មិត្ត​ម្នាក់​ទៀត​​ឈ្មោះ​មាន វិចិត្រ អាយុ​៣៤ ជា​​ជាងដែក​ដូច​គ្នា ​បាន​ស្រវឹង​ខ្លាំង​សន្លប់​ដេក​ស្តូក​មិន​ដឹង​ខ្លួន ​។

ប្រភព​ដដែល​​បន្ត​ទៀត​ថា ​នៅ​សល់​តែ​នាង​និង​បុរស​នោះ​ ព្រមទាំង​មេការ​ខា​រ៉ា​អូ​ខេ​ម្នាក់ទៀត​ប៉ុណ្ណោះ និង​បាន​ផឹក​បន្ត​ទៀត ​។ លុះ​ ក្រោយ​មក មេការ​ក៏​បាន​ចេញ​ទៅ​ក្រៅ​បាត់​ទៀត ដែល​ជា​ហេតុ​ធ្វើឱ្យ​​ជន​នោះ​ មានឱកាស​បិទទ្វារ​ជិត​រួច​បាន​ចាប់​​នាង​រំលោភ ហើយ​​ទោះជា​ខំស្រែក​យ៉ាងណា ក៏​គ្មាន​នរណា​ឮ​ដែរ នាង​ត្រូវ​ជន​ខាងលើ​រំលោភ​រហូត​បាន​សម្រេច​តាម​បំណង​ ។ បន្ទាប់​ពី​បាន​ឡើង​ឋានសួគ៌ហើយ ​បុរស​នោះ​បាន​រត់​ចេញ​ក្រៅក្នុង​បំណង​គេចខ្លួន ប៉ុន្តែ​រត់​មិន​រួច​ដោយ​ត្រូវ​នាង​ស្រែក​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នក​នៅ​ទីនោះ​ ជួយ​ចាប់ខ្លួន​ប្រគល់​ទៅ​ឱ្យ​នគរបាល​បុ​ស្ដិ៍​​កា​កាប​ចាត់ការ​តាម​ច្បាប់ ។