ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ចិត្តយ៉ាង​ខ្លាំង​ ពេល​ទទួល​ដំណឹង​កូនស្រី

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ នារី​វ័យក្មេង​ម្នាក់​បាន​សុំ​ម្តាយ​​​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​រហូត​ទល់​ល្ងាច​នៅ​តែ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​ទៀត លុះ​ក្រោយមក​ក៏​ទទួល​ដំណឹង​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង

ខេត្តស្ទឹងត្រែង ៖ នារី​វ័យក្មេង​ម្នាក់​បាន​សុំ​ម្តាយ​​​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​រហូត​ទល់​ល្ងាច​នៅ​តែ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​ទៀត លុះ​ក្រោយមក​ក៏​ទទួល​ដំណឹង​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង គឺ​នាង​បាន​លង់ទឹក​បាត់​ស្រមោល​ឈឹង​តែ​ម្តង ។ ហេតុការណ៍​លង់ទឹក​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​គល់​ស្ពាន​អូរ​ត្រែ​ល ស្ថិត​ក្នុងភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង លុះ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១៥​កក្កដា ទើប​ប្រទះ​ឃើញ​សព​ផុស​ឡើង​វិញ ។

ប្រភព​ព័ត៌មាន​ក្បែរ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​គេ​បានឃើញ​ក្រុម​នារី​រង​គ្រោះ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ទំនងជា​ស្រវឹងស្រា​ផង​នោះ​បាន​មក​ឈប់​ចាក់​សាំង​១​លី​ត្រ​ក្បែរ​គល់​ស្ពាន ដោយ​ឲ្យ​លុយ​អ្នកលក់​៥​ពាន់​រៀល​ហើយ​អ្នកលក់​អាប់​ឲ្យ​២​ពាន់​រៀល​វិញ​តែ​នារី​រង​គ្រោះ​ឆ្លើយ​ថា​មិនបាច់​អាប់​ទេ ខ្ញុំ​ធីប​ឲ្យ​ចុះ រួច​ពួក​គេ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចុះ​ទៅ​ច្រាំង​ទន្លេ​គល់​ស្ពាន នាំ​គ្នា​ចុះ​លេង​ទឹក ។ ក្រោយមក​មាន​អ្នក​ឃាត់​ថា កុំ​ប្រលែង​គ្នា​ក្នុង​ទឹក​ប្រយ័ត្ន​លង់​តែ​ក្រុម​នារី​រង​គ្រោះ​មិន​បាន​ស្តាប់​តែ​នៅ​តែ​នៅ​ប្រឡែង​គ្នា​ក្នុង​ទឹក​ដដែល មួយសន្ទុះ​ក្រោយមក​នារី​ម្នាក់​ក្នុង​ចំណោម​៣​នាក់​នោះ​ស្រាប់តែ​រអិល​ជើង​លិចទៅ​តាម​ទឹក​បាត់​តែ​ម្តង ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ការ​បាត់​ខ្លួន​នារី​រង​គ្រោះ នារី​ជា​មិត្តភក្តិ​២​នាក់​ទៀត​ក៏​បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ និង​រាយការណ៍​ដល់​កម្លាំង​នគរបាល​យាម​ស្ពាន​ក្បែរ​នោះ​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ដែរ តែ​ជា​អនិច្ចា​នារី​ម្នាក់​នោះ​បាន​លិចទៅ​តាម​ផ្ទៃ​ទឹក​នោះ​ទៅ​ហើយ ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​ឈ្មោះ  អឹ​ម សុខ​ហ្វា​វី អាយុ​៦២​ឆ្នាំ ត្រូវជា​ម្តាយ​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែលជា​ជិត​៣​រសៀល​កូនស្រី​គាត់​(​នារី​រង​គ្រោះ​)​បាន​សុំ​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ​នៅ​ទួល​គ្រួ​ស រហូត​ទល់​ល្ងាច​នៅ​តែ​មិន​ទាន់​ឃើញ​មក​ផ្ទះ លុះ​ក្រោយមក​ទើប​ទទួល​ដំណឹង​ពី​មិត្តភក្តិ​របស់​នាង​ថា លង់ទឹក​នៅ​គល់​ស្ពាន​អូរ​ត្រែ​ល ធ្វើ​ឲ្យ​រូប​គាត់​តក់ស្លុត​ជា​ខ្លាំង ។

ប្រភព​ពី​សមត្ថកិច្ច​នៅ​ក្បែរ​គល់​ស្ពាន បាន​បញ្ជាក់​ថា បន្ទាប់​ពី​គ្រួសារ​ប្រទះ​ឃើញ​សព​ផុស​ឡើង​នៅ​ត្រើយ​ខាងលិច ក៏​បាន​ស្រង់​ដាក់​ទូក​មក​ត្រើយ​ខាងកើត ហើយ​ក៏​មានការ​ចុះ​ទៅ​ពិនិត្យ​ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្លាំង​នគរបាល​នៃ​ការិយាល័យ​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ​ខេត្ត​ផង​ដែរ ។

នគរបាល​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​មានឈ្មោះ កៅ សំណាង ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុង​បន្ទុកគ្រួសារ​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ បច្ចុប្បន្ន​សព​ជន​នារី​រង​គ្រោះ​ត្រូវ​គ្រួសារ​សាច់ញាតិ​នាំ​ទៅ​បញ្ចុះ​នៅ​ឈាបនដ្ឋាន​ភូមិ​បា​ចុង សង្កាត់​ព្រះ​បាត ក្រុង​ស្ទឹង​ត្រែង ៕