ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​កូនភ្លោះ​ដែល​ធ្វើការ​ជាមួយ​លោក កែម ឡី រត់​ភៀសខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​កូនភ្លោះ​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​រួមការ​ងារ​ជាមួយ​លោក​បណ្ឌិត កែម ឡី ឈ្មោះ ជុំ ហួត និង ជុំ ហួរ បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ដែល​មាន​អាក់​ខោ​ន Chum Hout Chum Hour

រាជធានី​ភ្នំពេញ ៖ យុវជន​កូនភ្លោះ​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​រួមការ​ងារ​ជាមួយ​លោក​បណ្ឌិត កែម ឡី ឈ្មោះ ជុំ ហួត និង ជុំ ហួរ បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ដែល​មាន​អាក់​ខោ​ន Chum Hout Chum Hour ដោយ​បញ្ជាក់​ថា​«​មាន​តែ​ខោអាវ​មួយ​កំ​ផ្លេ​ពាក់​ជាប់​នឹង​ខ្លួន ត្រូវ​បង្ខំចិត្ត​ចាកចេញ​ទៅ​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ក្រៃ​លែង​។ លា​ហើយ​កម្ពុជា​អើយ​។​» ។

មួយ​ថ្ងៃមុន​ពេល​សរសេរ​បង្ហោះ​សារ​ខាងលើ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ២០១៦ ពោល​គឺ​កាលពី​ថ្ងៃ​ទី​១៣ កក្កដា យុវជន​កូនភ្លោះ​ដែល​កោរសក់​សងគុណ​លោក កែម ឡី បាន​សរសេរ​ដែរ​ថា «​ពេល​នេះ​ពួក​ខ្ញុំ​អត់​មាន​សុវត្ថិភាព​ទេ ហើយ​កំពុង​តែ​នៅ​កន្លែង​មួយ​។ We not safe now and stay somewhere.»​។

យ៉ាងណា​ក៍ដោយ បើ​តាម​រូបភាព​យុវជន​ទាំង​ពីរ​កំពុង​អង្គុយ​នៅ​ក្នុង​យន្តហោះ​មិន​បាន​បញ្ជាក់​ពី​ប្រទេស​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​លាក់ខ្លួន​នោះ​ទេ ។

ជុំវិញ​ការ​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​របស់​យុវជន​ទាំង​ពីរ​នេះ គេ​មិនដឹង​ថា​ពាក់​ព័​ន្ឋ​នឹង​រឿង​អ្វី​នោះ​ទេ រីឯ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​នៅ​មិន​ទាន់​ឃើញ​មានការ​អត្ថា​ធិ​ប្បា​ណាមួយ​នៅឡើយ​ដែរ គិត​ត្រឹម​វេលា​ម៉ោង​២​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​១៤​កក្កដា​នេះ​។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​យុវជន​បងប្អូន​ភ្លោះ​នេះ​បាន​សរសេរ​ក្រោយ​ពេល​លោក កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ដោយ​បញ្ជាក់​ថា​«​នេះ​ជា​ការ​ឈឺចាប់​បំផុត និង​ការ​សងគុណ​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោកពូ​បណ្ឌិត​កែម ឡី ពួក​ខ្ញុំ​នឹង​ខិតខំ​បន្តវេន​ពី​លោក​ពូក​បណ្ឌិត​កែម ឡី ដើម្បី​បំពេញ​គោលបំណង​គាត់​»៕