ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំង​ព្រឹក ! ​ប្រទះ​ឃើញ​បុរស​ម្នាក់​ស្លា.ប់​នៅ​លើ​ភ្លឺស្រែ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ម្ចាស់​ស្រែ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​លើ​ភ្លឺស្រែ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ម្ចាស់​ស្រែ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​ភ្លឺស្រែ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង​នៅ​ជាប់​ការដ្ឋាន​របស់​បុរី​ហា​យ​លែ​ន ស្ថិត​ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ថន ហុ​ក​សេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​អ្នក​បើក​គ្រឿងចក្រ​ឲ្យ​ក្រុមហ៊ុន​ការដ្ឋាន​សំណង់ បុរី​ហា​យ​លែ​ន ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ជិត​កន្លែង​កើត​ហេតុ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ចំណែក​ម្ចាស់​ស្រែ​ឈ្មោះ ស៊ឹ​ម វ​ណ្ណា ហៅ ទូច ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ។

ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​ស្រែ​បាន​រាយ​ខ្សែភ្លើង​ត​ចេញពី​អា​គុយ​ព័ទ្ធ​ស្រែ​ដែល​មាន​ទំហំ​ប្រមាណ​ជា​១​ហិ​កតា​ដើម្បី​ការពារ​សត្វ​កណ្ដុរ​ចូល​កាត់​ស្រូវ​របស់​គាត់ ហើយ​ជា​ធម្មតា​ព្រលឹម​ឡើង​គាត់​តែងតែ​មក​ដក​ភ្លើង​ចេញ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ក្បែរ​វាលស្រែ​នោះ​ក៏​តែងតែ​ទៅ​រើស​កណ្ដុរ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ងាប់​យក​មក​ធ្វើ​ជា​អាហារ​ស្ទើរតែ​រាល់ថ្ងៃ​ដែរ តែ​ចៃដន្យ​អាក្រក់​ព្រឹក​មិ​ញ​ប្រហែលជា​គាត់​ទៅ​រើស​កណ្តុ​រងាប់​មុន​ពេល​ម្ចាស់​ស្រែ​ដក​ភ្លើង ក៏​បណ្ដាល​ឲ្យ​ឆក់ លុះ​ពេល​ម្ចាស់​ស្រែ​ទៅ​ស្រែ​ក៏​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​វាលស្រែ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ក្រោយ​ពេល​ធ្វើ​កោសល្យ​វិ​ច្ច័​យសព សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន ហើយ​ក៏​ប្រគល់​សព​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម្ចាស់​ស្រែ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ ដោយ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា ៕