ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា តើ​ស្រា​មាន​ប្រវត្តិ​បែប​ណា​ដែរ? ប៉ុន្តែ​ឮ​ថា​ផ្តើម​ចេញពី​សត្វ​បក្សី

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

អ្នក​គ្រប់​គ្នា​ច្បាស់​ជា​មិន​បានដឹង​នោះ​ទេ​ថា តើ​ស្រា និង​ទឹកត្នោតជូរ​មាន​ប្រវត្តិ​បែប​ណា​ឡើយ? ពេល​នេះ​យើងខ្ញុំ​សូម​លើក​យក​អំពី​ប្រវត្តិ​ស្រា និង​ទឹកត្នោតជូរ មក​បង្ហាញ​ជូន​បងប្អូន​អោយ​បាន​យល់ និង​ដឹង​ទាំងអស់​គ្នា​ថា

ខេត្តកំពង់ស្ពឺ ៖ អ្នក​គ្រប់​គ្នា​ច្បាស់​ជា​មិន​បានដឹង​នោះ​ទេ​ថា តើ​ស្រា និង​ទឹកត្នោតជូរ​មាន​ប្រវត្តិ​បែប​ណា​ឡើយ? ពេល​នេះ​យើងខ្ញុំ​សូម​ដកស្រង់​យកពាក្យ​សុរ​ពី​វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​ពណ៌នា​លើក​យក​អំពី​ប្រវត្តិ​ស្រា និង​ទឹកត្នោតជូរ មក​បង្ហាញ​ជូន​បងប្អូន​អោយ​បាន​យល់ និង​ដឹង​ទាំងអស់​គ្នា​ថា ហេតុ​អ្វី​បានជា​គ្រឿង​ស្រវឹង​ដែល​ផ្សំ​ពី​ទឹក​ត្រាំ​ផ្លែ​ឈើ ផ្កាត្នោត មានឈ្មោះ​ថា ជា​ស្រា?​។

សុរា (​សំ​.​បា​.) ទឹកស្រវឹង​មាន​ដើម​កំណើត​ដំបូង​បង្អស់​កើត​អំពី​ព្រានព្រៃ​ម្នាក់​ឈ្មោះ​សុ​រៈ ។ ដែល​មានរឿង​តំណាល​ក្នុង​គម្ពីរ​ជាតក​ខាង​ពុទ្ធសាសនា​ថា កាលពី​បុរាណ​ព្រេងនាយ​ជា​យូរអង្វែង​ហើយ មាន​ព្រានព្រៃ​ម្នាក់​ឈ្មោះ​សុ​រៈ (​ជា​អ្នក​មធ្យម​ប្រទេស​) បានឃើញ​ពួក​សត្វ​បក្សី​មក​ប្រជុំ​គ្នា​ផឹកទឹក​ដែល​ដក់​នៅ​ប្រឡង់​ប្រគាបឈើ​ដ៏​ធំ​មួយ​ក្នុង​ព្រៃ ហើយ​ស្រវឹង​ធ្លាក់​ចុះ​មក​ក​កែ​.​កករ​ល្ងីល្ងើ​ហោះ​ឡើង​មិន​រួច ព្រាន​នឹក​សង្ស័យ​ក៏​ពាក់​បង្អោង​ឡើង​ទៅ​សង្កេត​មើលឃើញ​មាន​គ្រាប់​ឈើ​ជា​ច្រើន​ប្រភេទ និង​គ្រាប់​ធញ្ញជាតិ​ខ្លះ​ត្រាំ​នៅ​ក្នុង​នោះ គាត់​កេវ​ស្លឹកឈើ​ដួស​ក្រេប​ផឹក​សាកល្បង​មើល ក៏​ព្រឺ​ខ្លួន​ខ្ញាក​ៗ លុះ​ក្រេប​ផឹក​ថែម​ហើយ​ថែម​ទៀត​ក៏​ស្រវឹង​នឹក​ចង់​បរិភោគ​សាច់សត្វ ក៏​ចុះ​មក​ស​ម្លា​.​ប់​បក្សី​ចាំ​នោះ តាំង​បរិភោគ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ជាង​សព្វដង​។

ចំណេរ​ក្រោយមក ព្រានព្រៃ​នោះ​ក៏​បាន​នាំ​តាបស​មួយ​រូប​ឈ្មោះ​វរុណៈ អោយ​ផឹកទឹក​ត្រាំ​នោះ​សាកល្បង​មើល វរុណៈ​ក៏​ស្រវឹង​នឹក​ចង់​បរិភោគ​សាច់សត្វ​ដែរ​។ ចាប់​ដើម​តាំង​អំពី​នោះ​មក វរុណៈ និង​សុ​រៈ ចូល​ដៃ​គ្នា​ពេញទី​។ ចំណេរ​កា​លត​មក​សុ​រៈ និង​វរុណៈ បាន​នាំ​យក​ទឹក​ត្រាំ​នោះ​មក​ផ្សព្វផ្សាយ​ក្នុងស្រុក ពួក​មនុស្ស​ក៏​ចេះ​ផ្សំ​គ្រឿង​ត្រាំ​ធ្វើ​ឲ្យ​កើតជា​ទឹកស្រវឹង​ហៅ​ថា «​សុរា​» តាម​ឈ្មោះ​ព្រានព្រៃ​ដែល​ជា​អ្នក​នាំអាទិ៍​មុនគេ​បង្អស់ អ្នកស្រុក​ខ្លះ​ហៅ​ថា «​វារុណី​» តាម​ឈ្មោះ​តាបស​ទ្រុស្ត​សិ​ល ដែល​ជា​បុរស​ទី​ពីរ ចូល​ដៃ​ជាមួយនឹង​ព្រានព្រៃ​។

កាល​ជំនាន់​នោះ ពួក​មនុស្ស​ចេះ​ធ្វើ​សុរា ឬ​វារុណី​នេះ ត្រឹមតែ​ត្រាំ​ដោយ​គ្រឿងផ្សំ​ផ្សេង​ៗ (​ជា​មេរ័យ​) តែ​ប៉ុណ្ណោះ​សម្រាប់​ពួក​សេនា​ទាហាន​ប្រើ​ច្រើន​ជាង​សាធារណជន​… លុះ​ចំណេរ​កា​លត​.​រៀង​មក មនុស្ស​ទាំងឡាយ​ក្នុង​សាកលលោក ចេះ​តែ​បែកគំនិត​ធ្វើ «​សុរា​» បាន​ច្រើន​បែប​ច្រើន​យ៉ាង​ឡើង ដរាប​មក​ដល់​សម័យ​សព្វ​ថ្ងៃនេះ «​សុរា​» ក៏​រឹតតែ​ចម្រើន​មាន​ច្រើន​បែប​ច្រើន​យ៉ាង​ឡើង​ទៀត​។

បន្ទាប់​ពី សុ​រៈ និង​វារុណី នាំ​គ្នា​ផ្សព្វផ្សាយ​បង្កើត​បានជា​ស្រា និង​ទឹកត្នោតជូរ​រួច​មក ក៏​មាន​អ្នកខ្លះ​ជាប់​ស្រា អ្នក​ញៀ​.​ន​ស្រា ដែល​មនុស្ស​ចាស់​ពី​ដើម​ហៅ​ថា «​មនុស្ស​ស្រវឹង​ខួប​»​។​ល​។ ហើយ​មក​ដល់​នឹង​សម័យ​សព្វ​ថ្ងៃនេះ នៅ​ពេល​ដែល​ស្រា ឬ​ស្រា​បៀរ កើត​មាន​ព្រោងព្រាត​បែប​នេះ​នៅ​តាម​និគមជនបទ ដាច់​ស្រា​យា​ល​ក៏​សំបូរ​មិន​ខ្វះ​នោះ​ដែរ គ្រាន់តែ​ថា តាម​ចំណង់​ចំណូលចិត្ត ឬ​ផឹក​ទៅ​តាម​លទ្ធភាព អ្នកមាន​ធនធាន​មធ្យម​អាច​ផឹកស្រា​បៀរ​អ៊ីចឹង​ទៅ រីឯ​ស្រាថ្នាំ​ត្រាំ​ឬ​ស​ឈើ​សម្រាប់​អ្នក​ដែល​មិនសូវ​សំបូរ​ធនធាន ព្រោះ​អ្នកខ្លះ​យល់​ថា ស្រា​ថោក ស្រា​ថ្លៃ​ផឹក​យូរ​ៗ​ទៅ​ស្រវឹង​ដូច​គ្នា​។

ប្រភព​ស្រា ក្នុង​ដើម​ក​ល្បា កើត​ពី​ព្រាន​សូរ ហើយនឹង វរុណៈ តាបស​ទ្រុស្ត​ស្មូរ គាត់​អនុកូល​ព្រម​គ្នា​បង្កើត​។ ដើម​ជា​មេរ័យ លុះ​កាល​យូរ​ក្រៃ ទើប​បែក​កំណើត កើត​ពី​មេរ័យ​។ ឯ​ទឹកត្នោតជូរ កើត​ពី​ឈ្មោះ​ស៊ូរ គាត់​លៃ​កែខៃ យក​ឬ​ស​នេះ​ឫស​នោះ​មក​ផ្សំ​កាឡៃ ទឹកត្នោត​ត្រង​ថ្ងៃជា​ទឹកត្នោតជូរ​។ ចំណេរ​កាល​មក មាន​មនុស្ស​រាប់រក​បែប​យកឈ្មោះ​ស៊ូរ លៃ​លោក​ថែម​ទៀត អូស​ការ​ពុំ​យូរ ទើប​ទឹកត្នោតជូរ​កើត​មាន​ច្រើន​បែប​នេះ​។​ល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ