ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឯណា​មាន ណេសកាហ្វេ​១​កំប៉ុង​ត្រឹម​តែ១.៥០០​​រៀល​ប៉ុណ្ណោះ​នៅគ្រប់​តេលាម៉ាត​ទាំង​អស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១៦ កន្លង​ទៅ​នេះ ក្រុម​ហ៊ុន​ណេសត្លេ ដែល​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ផលិត​ផល​ឧបភោគ​បរិភោគ​ធំជាង​គេ​នៅ​លើ​ពិភព​លោក​បាន​ចាប់​ផ្តើម​រៀបចំ​កម្ម​វិធី​ផ្តល់​ជូន​ពិសេស​មួយ​តាម​រយៈ​ការ​ចែក

រាជធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១៦ កន្លង​ទៅ​នេះ ក្រុម​ហ៊ុន​ណេសត្លេ ដែល​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ផលិត​ផល​ឧបភោគ​បរិភោគ​ធំជាង​គេ​នៅ​លើ​ពិភព​លោក​បាន​ចាប់​ផ្តើម​រៀបចំ​កម្ម​វិធី​ផ្តល់​ជូន​ពិសេស​មួយ​តាម​រយៈ​ការ​ចែក​ជូន​ណេសកាហ្វេ​កំប៉ុង​ដល់​អតិថិ​ជន​បាន​ភ្លក្ស​រស​ជាតិ​ដ៏​​ឈ្ងុយ​ឆ្ងាញ់ ដោយឥត​គិត​ថ្លៃ​អម​ដោយ​ការ​​លក់​បញ្ចុះ​តម្លៃ​ពិសេស​ត្រឹម​តែ​១.៥០០​រៀល​ប៉ុណ្ណោះ នៅ​ផ្សារ​មីនីម៉ាត នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេលា ។

កម្ម​វិធី​នេះ រៀបចំ​ធ្វើ​ឡើង​នៅ​តាម​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេលា​ទូទាំង​ប្រទេស ដោយ​មាន​ការ​ដាក់​តាំង​បញ្ជរ​ផ្សព្វ​ផ្សាយ​នៅតាម​ទីតាំង​ផ្សេងៗ​ដែល​បាន​កំណត់ ព្រម​ទាំង​អនុ​ញ្ញាត​ឱ្យ​អតិថិ​ជន​បាន​ភ្លក្ស​រស​ជាតិ​ណេលកាហ្វេ​កំប៉ុង​ដោយ​ឥត​គិតថ្លៃ និង​លក់​ក្នុង​តម្លៃ​ពិសេស​មិន​ធ្លាប់​មាន ។ ក្រៅ​ពី​ការ​ភ្លក្ស​រស​ជាតិ​ដ៏​សែន​ឈ្ងុយ​ឆ្ងាញ់​របស់​ណេស​កាហ្វេ​កំប៉ុង​ទាំង​បី​រស​ជាតិ ដូចជា ណេស​កាហ្វេ​អេសស្ព្រែសសូរ៉ូស ណេស​កាហ្វេ​ឡាតេ និង​ណេស​កាហ្វេ​ដាករ៉ូស ហើយ​នោះ​អតិថិ​ជន​ក៏​អាច​ទិញ​ផលិត​ផល​ទាំង​នេះ​ក្នុង​តម្លៃ​ថោក​បំផុត​មិន​ធ្លាប់​មាន​ គឺត្រឹម​១.៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​កំប៉ុង ខណៈ​ដែល​តម្លៃ​ធម្មតា​នៅតាម​ស្ថានីយ​ប្រេង​ឥន្ទនៈ​តេលា និង​លើ​ទី​ផ្សារ​ទូទៅ​គឺ​ប្រហាក់​ប្រហែល​២.១០០រៀល ។

ណេស​កាហ្វេ គឺជា​ផលិត​ផល​ដែលសម្រិត​សម្រាំង​ចេញពី​វត្ថុ​ធាតុ​ដើម​ដែល​មាន​គុណ​ភាព​ខ្ពស់ រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​ផ្តល់​ទំនុក​ចិត្ត​លើស​គែ​ដល់​អតិថិ​ជន​ទាំង​នៅ​កម្ពុជា និង​លើ​ពិភព​លោក ។ ពិសេស​ណេស​កាហ្វេ​កំប៉ុង​ បើកាន់តែ​ត្រជាក់​នឹង​មានរសជាតិ​កាន់​តែ​ឈ្ងុយ​ឆ្ងាញ់ ដោយ​មាន​ទាំង​អស់​បីរសជាតិ​ផ្សេងៗ​គ្នា​ទៅតាម​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិ​ជន​ គឺណេស​កាហ្វេ​អេសស្ព្រែសសូរ៉ូស សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​កាហ្វេ​រស​ជាតិដើម​ឈ្ងុយ​ឆ្ងាញ់ ណេស​កាហ្វេ​តេឡា សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​កាហ្វេ​ទឹក​ដោះ​គោ​ច្រើន និង​ណេស​កាហ្វេ​ដាករ៉ូស សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​កាហ្វេ​ចាស់ ។

សូម​បញ្ជាក់ថា ការ​ផ្តល់​ជូន​ពិសេស​នេះ មាន​រយៈ​ពេល​ពីរ​ខែ​ពេញ គឺចាប់​ពី​ខែកក្កដា ដល់​ខែសីហា នៅតាម​មីនីម៉ាត​នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេលា​ទាំង​អស់ ។